មានរថយន្តជិះហើយសូមប្រើប្រាស់ដោយសុវត្ថិភាព !

កាលពីឱកាសភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ មានការចែកចាយនូវរូបភាពក៏ដូចជាវីដេអូខ្លីមួយដែលបង្ហាញពី រថយន្តមួយគ្រឿង បើកទ្វារកន្ទុយក្រោយដោយទុកឲ្យកុមារានិងកុមារីតូចៗពីនាក់អង្គុយនៅទីនោះ ហើយធ្វើដំណើរយ៉ាងរំភើយ ដែលសកម្មភាពបែបនោះគឺមានហានិភ័យបំផុត ។

អ្នកប្រើប្រាស់រថយន្តទាំងអស់សូមគិតអំពីសុវត្ថិភាពចំពោះខ្លួនឯងនិងអ្នកដ៏ទៃផង ។សកម្មភាពបែបនេះ គឺមិនត្រឹមតែគ្រោះថ្នាក់ចំពោះកុមារានិងកុមារីនៅក្នុងរថយន្តនេះប៉ុណ្ណោះទេ គឺវាអាចនាំគ្រោះនិងភយន្តរាយដល់អ្នកដែលបើកពីក្រោយនៅក្នុងករណីកុមារានិងកុមារីនោះធ្លាក់ចុះដោយប្រកាសដោយចៃដន្យណាមួយកើតឡើង ។

អ្នកបើកបរក៏ដូចជាឪពុកម្តាយឫអាណាព្យាបាល គួរតែយកចិត្តទុកដាក់កុំអាងខ្លួនមានលុយទិញឡាន យកមកជិះហើយបើកបរតែផ្តេសផ្តាស់បែបនេះ វាពិតជាគ្រោះថ្នាក់ហើយមិនទទួលខុសត្រូវថែមទៀតផង ។

សួមបញ្ឈប់សកម្មភាពដែលគ្មានសុវត្ថិភាពនេះជាបន្ទាន់ ហើយកុំថាឡើយដល់កុមារ សូម្បីតែមនុស្សពេញវ័យក៏វាគ្រោះថ្នាក់ផងដែរ ពីព្រោះការអង្គុយបែបនេះវាគ្មានសុវត្ថិភាពនិងគ្មានលំនឹងទប់ខ្លួនទាល់តែសោះ ជាពិសេសនៅក្នុងកាលៈទេសៈដែលរថយន្តបើកបរជួបឧបត្តិហេតុ ដោយចៃដន្យណាមួយកើតមានឡើង​  បន្ទាន់ ។

សូមកុំគិតនិងបន្តអនុវត្តបែបនេះ សូម្បីតែផ្លូវបើកបរនោះជិតក៏ដោយ ហើយគ្រប់ស្ថានការណ៍ ពីព្រោះវាគឺជាសកម្មភាពគ្រោះថ្នាក់បំផុត ។ ក្រៅពីករណីបែបនេះ ក៏មានករណីខ្លះទៀតដែលយើងគួរតែយកចិត្តទុកដាក់ ជាពិសេសគឺ បើកដំបូល ។ សកម្មភាពបើកបរបើកដំបូល ហើយអោយក្មេងៗឈរអើតក្បាលចេញពីរថយន្តនៅក្នុងករណីផ្លូវស្រឡះ នោះមិនអីទេ វាអាចធ្វើឲ្យកុមារាកុមារីអាចទទលបាននូវខ្យល់អាកាសបរិសុទ្ធមានអារម្មណ៍ស្រស់ស្រាយ នៅក្នុងករណីបើកបរនៅក្នុងល្បឿនល្មម ប៉ុន្តែបើបើកបរលឿន ក៏គួរតែប្រុងប្រយ័ត្នហើយមិនគួរធ្វើដែរ ។ ក្រៅពីនោះ ការបើកបរនៅកន្លែងដែលមានស្លឹកឈើ វាអាចនឹង អាចអោយប៉ះពាល់ដល់ភ្នែក ឫ ប៉ះពាល់នឹងមែកឈើធ្លាក់មក គ្រោះថ្នាក់ ។

សូមប្រុងប្រយ័ត្ន គ្រប់ជំហាននៅពេលដែលយើងប្រើប្រាសរថយន្តបន្ថែមពីលើការប្រុងប្រយ័ត្ននិងលើកកំពស់ការអនុវត្តច្បាប់ចរាចរណ៍ ដែលជាច្បាប់សម្រាប់កំណត់សុវត្ថិភាពនិងការពារអាយុជីវិតពលរដ្ឋនៅលើ ទ្រូងផ្លូវ ។

មានលុយទិញរថយន្តមកជិះ ហើយមិនមែនយើងចេះបើក​ វាគ្រប់គ្រាន់នោះទេ យើងក៏ត្រូវតែចេះតាំងពីច្បាប់ចរាចរណ៍ និង ចេញមើលស្ថានភាពនិងលក្ខខណ្ឌ ព្រមទាំងទង្វើរអសុវត្តិភាពមួយចំនួន ដូចដែលរៀបរាប់ខាងលើ ។  សូមយកចិត្តទុកដាក់ ដើម្បីសុវត្ថិភាពនិងដើម្បីការពារអាយុជីវិតរាល់អ្នករួមដំណើរ នៅក្នុងរយថយន្តនិងនៅលើទ្រូងផ្លូវរួមគ្នា ។ 

 

Daily Program

Livesteam thumbnail