មហារីកកើនឡើងខ្លាំងគ្រប់គ្នាគួរតែប្រុងប្រយ័ត្ន!

ជំងឺមហារីកត្រូវបានគេអះអាងថា បានកំពុងតែស្ទុះឡើងខ្លាំងបំផុត ដែលវាគឺជាបច្ច័យមួយដែលយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ហើយគួរតែស្រាវជ្រាវរកប្រភពនៃការរីករាលដាលបែបនេះ ។

តាមការចុះផ្សាយដោយសារព័ត៌មាននៅក្នុងស្រុកខ្លះបានឲ្យដឹង កាលពីដើមខែមីនា ថា កាលពីឆ្នាំ២០២៤កន្លងទៅនេះរបាយការណ៍នៃការរីករាលជំងឺមហារីកនៅកម្ពុជាគឺមានកំណើនកើនឡើងដល់ទៅ ជាង៨៧ភាគរយ ។

តាមស្ថិតិក្នុងបញ្ជីអ្នកជំងឺមិនឆ្លងក្នុងឆ្នាំ២០២៤កន្លងទៅ រកឃើញថា អ្នកជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណជាជាង៣សែននាក់ ។ ពួកគេបានកំពុងតែទទួលការព្យាបាល នៅមន្ទីរពេទ្យ ដែលចំនួននេះ កើនឡើង ៨៧,៤២ភាគរយធៀបនឹងឆ្នាំ២០២៣។  

នៅក្នុងចំណោមអ្នកជំងឺដែលកើតមហារីកច្រើនបែបនះ ភាគច្រើនគឺជំងឺមហារីកសុដន់ និង ជំងឺមហារីកមាត់ស្បូន ។​ អ្នកជំងឺមហារីកសុដន់មានជាង ២០ភាគរយ និងជំងឺមហារីកមាត់ស្បូន មានចំនួន ១១,៥ភាគរយ។

ក្រៅពីជំងឺមហារីក ជំងឺមិនឆ្លងមួយចំនួនទៀតក៏កើនឡើងគួរឱ្យព្រួយបារម្ភផងដែរនោះ គឺ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬ ឡើងសម្ពាធឈាម ។​

នៅពេលដែលពលរដ្ឋកើតជំងឺមហារីកមានកំណើនបែបនេះ យើងទាំងអស់គ្នាគួរគប្បីសិក្សានិងស្វែងរកមូលហេតុនៃកំណើន ដើម្បីបង្ការនិងការពារខ្លួនកុំអោយយើងក្លាយជាជនរងគ្រោះដោយសារតែជំងឺប្រភេទនេះ ។​

តាមការស្រាវជ្រាវត្រួសៗពីឯកសារបរទេសបានឲ្យដឹងថា បច្ច័យដែលបណ្តាលឲ្យកើតជំងឺមហារីក ត្រូវបានគេដាក់បន្ទុកមកពីកក្តាជាច្រើន ដែលរួមមាន ដូចជា វីធីរស់នៅនិងហូបចុក បរិស្ថាននៃការរស់នៅនិងការបំពុលបរិយាកាស អាកប្បកិរិយានិងសកម្មភាពរស់នៅរបស់យើងក៏ជាបច្ច័យមួយដែរ ។​

ក្រៅពីនោះ នៅមានកត្តាផ្សេងៗទៀតដែលមានដូចជា កត្តាជិវសាស្រ្ត និង សេដ្ឋកិច្ច បញ្ហាសំពាធផ្លូវចិត្ត និង កត្តាសេណេទិចជាដើម​។

ជាមួយនឹងកត្តាមូលហេតុទាំងនេះហើយដើម្បីបង្កាខ្លួនកុំអោយយើងរស់នៅក្នុងហានភ័យនៃការកើតជំងឺនេះ សូមព្យាយាមលៃលកកែខៃពិនិត្យឡើងវិញលើបែបបទជីវិត ការហូបចុក បរិស្ថានដែលយើងរស់នៅ ​ហើយក៏កែសម្រួលអាកប្បកិរិយានិងសកម្មភាពប្រចាំថ្ងៃផងដែរ ។ ក្រៅពីនោះក៏ត្រូវតែប្រុងប្រយ័ត្ន និងតាមដានដំណើរវិវត្តិនៃកត្តាជិវសាស្រ្ត និង បញ្ហាប៉ះពាល់ផ្សេងៗដែលនាំដល់កំណែប្រែសេណេទិចរបស់យើងតាមរយៈការត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់ ។ ជំងឺមហារីកមិនអាចព្យាបាលបានទេ ប៉ុន្តែនៅក្នុងករណីយើងដឹងវាមុន វេជ្ជសាស្រ្តអាចនឹងវះកាត់បញ្ជៀសការឆ្លងរីករាលដាលបាន ។  

 

Daily Program

Livesteam thumbnail