ព័ត៌មានក្លែងក្លាយអាច លុបអស់ទេ?

បើនិយាយអំពីការលុbបំបាត់ព័ត៌មានក្លែងក្លាយអោយអស់ពីសង្គមយើងខ្ញុំគិតថា គឺជារឿងមិនអាចតែម្តង ប៉ុន្តែបើនិយាថា កាត់បន្ថយវិញក៏ពិបាកនឹងជឿដែរ ពីព្រោះព័ត៌មានក្លែងក្លាយនេះ វាជាបញ្ហាកើតមានតាំងពីយូរយារមកហើយ គ្រាន់តែសង្គមមនុស្សជាពិសេសកម្ពុជា យកមកនិយាយនិងពិភាក្សាប្រហែលជា១ទសវត្សរ៍ ចុងក្រោយនេះ។

ហេតុផលសំខាន់ដែលយើងខ្ញុំយកមកធ្វើជាអំណះអំណាងគឺថា ព័ត៌មានក្លែងក្លាយនេះវាជាប់នឹ​ងរឿងកុហករបស់មនុស្ស ហើយមកដល់ពេលនេះ នៅក្នុងចំណោមមនុស្សទាំងអស់តើមានអ្នកណាម្នាក់ដែលមិនធ្លាប់កុហក។

ភាសា កាយវិការ និងសកម្មភាពមិនទៀងត្រង់នោះហើយជាផ្នែកមួយនៃព័ត៌មានក្លែងក្លាយ គ្រា​ន់តែថា ព័ត៌មានទាំងនេះខ្លះវាតូចតាច ខ្លះជារឿងលេងសើច ហើយក៏វាមិនមានគ្រោះថ្នាក់ អីដល់សង្គម ខណៈដែលព័ត៌មានខ្លះទៀត គឺវាអាចគ្រោះថ្នាក់ពីព្រោះវាអាចជាចេតនានយោយបាយ ឫ ក៏មានគោលបំណងផ្សេងៗ។​

ដើម្បីទប់ទល់នឹងដោះស្រាយបញ្ហានេះបាន គឺមានតែយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ន ហើយត្រូវតែមានសុភវិនិច្ឆ័យ ហើយត្រូវចេះបែងចែងព័ត៌មានក្លែងក្លាយទាំងនេះ ឲ្យបានត្រឹមត្រូវ ដើ​ម្បី​កុំអោយសកម្មភាពរបស់យើងទៅពាក់ព័ន្ធ ឫអាចក្លាយជាគោលដៅនៃគោលនយោបាយ ឬ ក៏សកម្មភាពរបស់នរណាម្នាក់ ។

ក្រៅពីនោះដើម្បីជំរុញអោយយើងធ្លាក់ខ្លួនក្លាយជាឧបករណ៍ ឬក៏ជា ផ្នែកមួយនៃសកម្មភាព ដែ​លខុសច្បាប់ សូមទទួលព័ត៌មានទាំងនេះ ហើយផ្ទៀងផ្ទាត់ និងប្រភពដែលច្បាស់ការ  ប្រ​ភពផ្លូវការ ដែលមានអស័យដ្ឋាន អត្តសញ្ញាណ ឫស្ថាប័នផ្លូវការច្បាស់លាស់ ចាំជឿ។

សូមកុំភ្លេចថា ព័ត៌មានក្លែងក្លាយខ្លះវាអាចជារឿងលេងសើចពិតមែន ប៉ុន្តែវាក៏អាចនឹងប៉ះពា​ល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីយើងទាំងអស់គ្នា។

សរុបមកវិញ យើងខ្ញុំគិតថា រឿងព័ត៌មានក្លែងក្លាយយើងមិនអាចលុបបំបាត់វាអោយអស់ពីសង្គមមនុស្សបានទេ ដរាបណាមនុស្សនៅតែកុហក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងក៏មិនត្រូវតែមិនយកចិត្តទុកដាក់នឹងបញ្ហានេះដែរ។ 

ប្រសិនបើវាមិនគ្រោះថ្នាក់ទេ មិនមែនក្រសួងសា្ថប័នពាក់ព័ន្ធ ជាពិសេសគឺក្រសួងព័ត៌មាន និង សមត្ថកិច្ចជំនាញនៅក្នុងប្រទេស និង ប្រទេសនានា យកចិត្តទុកដាក់ និង ចាត់ទុកបញ្ហានេះជា​របៀបវារៈសំខាន់ៗនៅក្នុង ពេលមានកិច្ចពិភាក្សាធំៗកម្រិតតំបន់និងអន្តរជាតិនោះឡើយ៕

 

Daily Program

Livesteam thumbnail