ពលរដ្ឋ២.៤០០នាក់ គឺជាសាក្សីរស់នៃការការពារបូរណភាពទឹកដីកម្ពុជា

ដំណើរទស្សនកិច្ចទិសឦសានរៀបចំឡើងដោយឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសជូនដល់ពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តោយព្រំដែន ដែលបានចាប់ផ្តើម ពីថ្ងៃទី៧ ខែកញ្ញា បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ 

យើងសូមចូលរួមអបអរ តែក៏សង្ឃឹមថា បន្ទាប់ពីនេះស្ថាប័នពាក់ព័ន្ធនឹងបង្កើតរូបភាពកាន់តែសកម្មនៅតាមព្រំដែនបន្ថែមទៀត។

តាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបានរៀបចំ ឡើងចំនួន ១១លើក ហើយត្រូវបានរៀបចំ ឡើងលើតម្រាយផ្លូវចំនួន ៣ខ្សែក្នុងទិសដៅខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី គឺបានទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋជាច្រើនដោយនៅក្នុងនោះ ប្រជាពលរដ្ឋចំនួន ២៤០០ត្រូវបានជ្រើសរើសឲ្យចូលរួម ។ 

តាមរយៈគំនិតផ្តួចផ្តើមនេះ ពួកគេទាំងនេះ បានកំពុងតែក្លាយជាសាក្សីរស់ដែលបានបញ្ជាក់នូវកិច្ចខិតខំប្រឹងប្រែងការពារនិងអភិវឌ្ឈន៍នូវ បូរណភាពដែនដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជា ដែលខុសពីការពិតដែលបានលើកឡើងដោយជនអគតិមយយចំនួន ។

ដំណើរទស្សនកិច្ចដែលរៀបចំដោយរាជរដ្ឋា ភិបាលកម្ពុជា ពលរដ្ឋបានឃើញផ្ទាល់នូវបង្គោលខណ្ឌសីមាបង្គោលព្រំដែនដែលត្រូវបានបោះយ៉ាងត្រឹមត្រូវ និងផ្លូវក្រវាត់ព្រំដែន ព្រមទាំងសមិទ្ធផលដ៏ ច្រើនសន្ធឹកសន្ធាប់នៅក្នុងបណ្តាខេត្តភូមិភាគឦសាន និងបានឃើញខឿនការពារជាតិ ការការពារបានបូរណភាព ដែនដី និងអធិបតេយ្យភាពជាតិយ៉ាងស្ថិតស្ថេររឹងមាំទាំងក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។

ឆ្លងតាមកិច្ចខិតខំប្រឹងប្រែងនេះ វាពិតជាសរបញ្ជាក់ពីសភាពពិតនិងស្ថានភាពដ៏ប្រាកដនៅតំបន់ព្រំដែននៃប្រទេសកម្ពុជា ប៉ុន្តែក្រៅពីដំណើរទស្សនកិច្ចនេះ ដើម្បីឲ្យយល់កាន់តែច្បាស់បន្ថែមទៀតនោះ ពលរដ្ឋ គួរតែឧស្សាហ៍បង្កើតកម្មវិធីបែបនេះបន្ថែមទៀត ។

កញ្ចប់កម្មវិធីដែលនឹងលើកកំពស់ដំណើរការស្វែងយល់ពីព្រំដែននេះ គួរតែអាចធ្វើតាមរូបភាពផ្សេងទៀត ដូចជាការអភិវឌ្ឈន៍ផែនការ ខ្សែទេសចរណ៍ព្រំដែន តាមរយៈការបង្កើតរមណីដ្ឋាន សួនកសិ-ទេសចរណ៍ ដែលអាចមានមុខព្រួញពីរ គឺអាចរកចំណូលផង បង្កើតកញ្ចប់សកម្មភាពនិងចលកររស់រវើកនៅតាមព្រំដែនផង និង ក៏ជាការការពារព្រំដែនផងដែរ ។ 

សព្វថ្ងៃនេះព្រំដែនយើងការពារមែន តែសកម្មភាពអភិវឌ្ឈន៍និងសកម្មភាបសេដ្ឋកិច្ចនៅមិនទានបានពេញបរិបូរណ៍នៅឡើយទេ ប៉ុន្តែប្រសិនបើយើងអាចបង្កើតសកម្មភាពទាំងនេះនោះវានឹងជួយ ហើយពលរដ្ឋយើងគាំទ្រនោះ ក៏ជាផលចំណេញមួយដ៏ប្រសើរ ។ 

សរុបសេចក្តីទៅ ក្រៅពីការពារ ការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន ការបង្កើតសកម្មភាពនិងបង្កចលករនៃការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចក៏មានតួនាទីសំខាន់ផងដែរ ។ ការពារព្រំដែន ក៏មានប្រសិទ្ធភាព ហើយកម្លាំងចិត្តក៏កាន់តែខ្លាំងក្លាគឺប្រសិនបើសកម្មភាពនៅតាមព្រំដែនមានជាប្រចាំនិងរស់រវើក។ សកម្មភាពដ៏មមាញឹកទាំងនេះប្រសិនបើអាចវាគឺជារូបភាពវិជ្ជមាន ប្រកបដោយទឡីករណ៍ពិត និងជាក់លាក់ ដើម្បីបញ្ជាក់ជូនមតិជាតិ និងអន្តរជាតិឱ្យបានយល់ច្បាស់អំពីដែនអធិបតេយ្យភាពរបស់យើង៕

Daily Program

Livesteam thumbnail