ផែនការ និងជីវិតគ្រួសារគួរតែមាន! ដើម្បីអនាគត

ជីវិតនៅលីវ ឬមានគ្រួសារ គឺសុទ្ធតែត្រូវការផែនការជីវិតមួយដ៏ហ្មត់ចត់បើមិនដូច្នេះទេ ជីវិតនៅពេលចាស់ជរានឹងអាចប្រឈមមុខនឹងភាពមិនច្បាស់លាស់ ជាពិសេសគឺភាពវេទនាមុននឹងសេចក្តីស្លាប់មកដល់ ។

សេចក្តីស្លាប់គឺជាសច្ចៈភាពដែលគ្មាននរណាម្នាក់អាចបញ្ចៀសវាបានឡើយ ពោលគឺកាលណាមានជីវិតគឺត្រូវតែអស់ជីវិតទៅវិញគ្រាន់តែថា វាយូរនិងឆាប់តែប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងទាំងអស់នៅពេលដែលកំពុងតែមានជីវិតដើម្បីកុំអោយវេទនាគឺគួរតែរៀនរស់និងរៀនដើរទៅតាមផែនការជិវិត ដែលខ្លួនយើងបានត្រួសត្រាយ ។

នៅពេលបច្ចុប្បន្ននេះសម្រាប់អ្នកដែលមានជីវភាពនៅលីវ មិនមានស្វាមី ឬក៏មិនមានភរិយា​ ជីវិតយើងនៅវ័យកណ្តាលអាចនឹងរីករាយស្រស់បំព្រង គ្មានអ្នកណារំខាន មិនពិបាកហត់នឿយ មិនធុញមិនទ្រាន់ ហើយ​ក៏មិនហត់និងជីវិតជាគូរ ប៉ុន្តែនៅពេលជីវិតចុងក្រោយទើបយើងអាចយល់បានថា អារម្មណ៍ឯកោរនឹងមានស្ថានភាពយ៉ាងណា ។​

ដោយឡែកសម្រាប់ជីវិតមានគូរស្រករនិងមានគ្រួសារ ជីវិតអាចលំបាកនៅពេលចាប់ដៃគ្នាកសាងគ្រួសារដំបូង អាចត្រូវហត់នឿយ​ ទាំងខ្លួនត្រូវធ្វើការផង ហើយ ក៏ត្រូវមកហត់នឿយនឹងការមកផ្ទះមើលថែទាំនិងរក្សាការពារកូនៗ រួមនឹងកិច្ចការផ្ទះ១០០ជំពូក ជាពិសេសនារី ប៉ុន្តែនៅពេលដែលជិវិតចុងក្រោយអាចនឹង មានភាពប្រសើរ​ ។

ជីវិតនៅលីវ និងជីវិតមានគ្រួសារយកល្អគួរតែមានផែនការច្បាស់លាស់ បើមិនដូច្នេះទេវេទនាអាចនឹងឃើញ​ទាំងជីវិតយើងនៅបើកភ្នែកមើល និង ទទួលនូវទុក្ខទោសនៃជិវិតនិងទារុណដែលយើងមិនអាចធ្វើអ្វីបាន ។​ ​

ជាទូទៅផែនការជីវិតគួរតែកំណត់និងដាក់ចេញឲ្យច្បាស់លាស់ហើយខិតខំបំពេញនិងដើរទៅតាមផែនការ ដែលយើងបានកំណត់។ ប្រសិនបើយើងចង់យកជីវិតនៅលីវ យើងត្រូវរៀបចំផែនការជីវិតរបស់យើងយ៉ាងណា​ដើម្បីចាស់ទៅមានគេមើលថែ មានការយកចិត្តទុកដាក់ ប៉ុន្តែប្រសិនបើយើងគ្មានផែនការ ពេលចាស់ទៅធ្វើការលែងកើត លុយក៏គ្មាននៅក្នុងខ្លួន ទ្រព្យក៏អត់ ហើយគ្រួសារមិនដឹងអ្នកណា បានដឹងថា វាលំ​បាកយ៉ាងណា។

សម្រាប់អ្នកដែលមានគ្រួសារក៏អាចនឹងមានភាពប្រហាក់ប្រហែលគ្នាដែរទេចំពោះជីវិតដែលគ្មានផែនការ ជីវិតច្បាស់លាស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅគ្រប់ទិដ្ឋភាពជីវិតមានគ្រួសារនៅតែប្រសើរជាងជីវិតនៅលីវ ដោយសារតែទោះជាមានហូប ឬអត់ហូប ក៏ជីវិតមានភាពកក់ក្តៅជាងអ្នកនៅលីវ ។​

សរុបមកវិញទោះជាជីវិតនៅក្នុងលក្ខខណ្ឌយ៉ាងណាក៏ដោយគឺចាំបាច់ត្រូវតែកំណត់ផែនការដើម្បីយើងងាយស្រួលនៅក្នុងការតម្រែតម្រង់គោលដៅជីវិតរបស់យើង។ ជីវិតដែលគ្មានផែនការអាចនឹង ឲ្យយើងងាយស្រួលមានហានិភ័យ៕

 

Daily Program

Livesteam thumbnail