បើសាលារដ្ឋនានាអាចអភិវឌ្ឈន៍ដូច សាលាបឋមសិក្សារាជបូរណ៍អាណាព្យាបាលនានាលែងបារម្ភហើយ!

ដោយសារតែបារម្ភអំពីគុណភាពនៃការអប់រំកូនចៅនៅតាមសាលារៀននានា ទើបឪពុកម្តាយម្នាក់ៗនៅ កម្ពុជាជាពិសេសនៅរាជធានីភ្នំពេញម្នាក់ៗជើងបីជើងបួនរកសាលានេះរកសាលានោះឲ្យកូនរៀន ដោយខ្លះខំសន្សំសំចៃគ្រប់យ៉ាង គឺនៅក្នុងបំណងតែមួយគត់គឺមានថវិកាគ្រប់គ្រាន់ដើម្បីបងថ្លៃសិក្សាកូននៅសាលាដែលល្អ សាលាមានគុណភាព ។

នៅកម្ពុជាមានសាលារាប់ពាន់តាំងពីកម្រិតមតេយ្យសិក្សារហូតដល់សាកលវិទ្យាល័យ ប៉ុន្តែអ្នកដែលមាន លទ្ធភាពភាគច្រើនមិនសូវដាក់កូននៅសាលារដ្ឋឡើយដោយសារតែក្តីបារម្ភរឿងគុណភាពនៃការអប់រំ ដូច្នេះហើយនៅក្នុងមួយឆ្នាំៗពួកគេប្រមែប្រមូលគ្រប់យ៉ាងនៃគ្រួសារដើម្បីបំប៉នតែនៅលើការអប់រំកូនៗ ដែលនាំឲ្យសាលាឯកជននានាមួយឆ្នាំៗកើបលុយរាប់លានដុល្លារ ហើយបន្តបង្ហាញឧត្តមភាពយ៉ាងត្រចះ ត្រចង់ដោយ ហើយនៅតែបន្តឆ្លៀតតម្លើងថ្លៃសិក្សាជាបន្តបន្ទាប់ទៀត ដោយមិនអាណិតនូវការតស៊ូនិង ការលះបង់របស់ក្រុមមាតាបិតាដែលមានបញ្ហាជីវភាពឡើយ ។​

មកដល់ពេលនេះដោយសារតែម្នាក់ៗគិតថា ការវិនិយោគលើការអបរំនេះត្រឹមត្រូវឪពុកម្តាយនានាមិន រអ៊ូឡើយនៅក្នុងការខាំមាត់តស៊ូដើម្បីកូន ដូច្នេះប្រសិនបើក្រសួងអប់រំយុវជននិងកីឡា អាចជំនៈបញ្ហគុណ ភាព នៅតាមសាលារដ្ឋ ហើយពង្រឹងដូចជាសាលាមួយ គឺសាលាបឋមសិក្សាវត្តរាជបូរណ៍ នោះមិនដឹង ជាឪពុកម្តាយនានាសប្បាយចិត្តយ៉ាងណាទេ ។

មកដល់ពេលនេះគ្មានឪពុកម្តាយណាមិនចង់ដាក់កូនរៀននៅសាលារដ្ឋដែលមិនសូវមានការចំណាយច្រើននោះទេ ប៉ុន្តែដោយសារតែគុណភាពនេះហើយទើបបានជាម្នាក់ៗខាំមាត់សង្កត់ចិត្តប្រឹងបេះពីមាត់ពីករដើម្បីយកកូនទៅបង់លុយនៅសាលាឯកជនមួយឆ្នាំៗអស់លុយរាប់ពាន់ដុល្លារ សូម្បីតែពេលខ្លះខ្លួនឈឺ ហើយត្រូវការព្យាបាល គឺសុខចិត្តទុកថ្លៃព្យាបាលនេះបងថ្លៃសិក្សាអោយកូនរៀនវិញ ទាំងខ្លួនទ្រាំការឈឺចាប់ហើយរកនេះរកនោះមកប៉ះប៉ូវសុខភាព ទ្រាំរស់ ដើម្បីកំដរជីវិតសង្គមនឹងគេ ។​

មកដល់ពេលនេះយើងដឹងថា រដ្ឋាភិបាលនៅក្នុងមួយឆ្នាំៗចំណាយលុយរាប់លានដុល្លារដើម្បីវិនិយោគនៅ លើវិស័យអប់រំនេះ ហើយគុណភាពឃើញថា មានការកែលំអរខ្លះដែរ ប៉ុន្តែវានៅតែជាមន្ទិល ដូច្នេះហើយ យើងខ្ញុំសង្ឃឹមថា ស្ថាប័នអប់រំនឹងនានានឹងយកចិត្តទុកដាក់ពង្រឹងគុណភាពនិងគុណតម្លៃនៃការអប់រំ ។ ដោយឡែកបុគ្គលិកសិក្សា និង​លោកគ្រូអ្នកគ្រូ ក៏ដូចជាអាណាព្យាបាលកុមារាកុមារីនានាក៏ត្រូវតែចូលរួម បន្ថែមទៀត នៅក្នុងការអនុវត្តនូវការពង្រឹងគុណភាពអប់រំនៅស្ថាប័នអប់រំសាធារណៈនានា ដើម្បីធ្វើយ៉ាង ណាធានាថា គុណភាពគ្រឹះស្ថានអប់រំសាធាររណៈមានគុណភាពកាន់តែប្រសើរ ធៀបនឹងគ្រឹះស្ថានអប់រំ ឯកជន ។​

សរុបមកយើងទាំងអស់គ្នាត្រូវតែជួយគ្នាកែលំអរនិងគាំទ្រដំណើរការអភិវឌ្ឈន៍គ្រឹស្ថានអប់រំសាធារណៈនានានៅក្នុងប្រទេស ដើម្បីកុំអោយគ្រឹះស្ថានអប់រំឯកជនកាន់តែជីះសេះលែងដៃ ហើយមួយថ្ងៃគិតតែ ប្រាក់ចំណេញនិងផលប្រយោជន៍ ខណៈដែលយើងទាំងអស់គ្នាខិតខំណាស់អោយតម្លៃណាស់ លះបង់ណាស់លើការអប់រំ ។​

 

Daily Program

Livesteam thumbnail