បើយានគេផលិតយ៉ាងម៉េចបើកបរបែបនោះទៅ

ព្រោះតែចង់ឡូយ ឬចង់ឲ្យគេកោតឲ្យគេក្រែងមនុស្សចូលចិត្តធ្វើអ្វីដែលប្លែកៗចម្លែកខុសពីគេឯង ករណីដូចជាក្រុមអ្នកចូលចិត្តបើកបរយានជំនិះកែប្រែឬកែច្នៃខុសពីស្តង់ដារសុវត្ថិភាព ជាហេតុនាំឲ្យមានបញ្ហាទាំងសុវត្ថិភាពផ្ទាល់ខ្លួននិងបញ្ហាផ្លូវច្បាប់ផ្សេងៗ។

មកដល់ពេលនេះអ្នកដែលនិយមបែបនេះមានទាំងចាស់ទាំងក្មេង។ សម្រាប់ក្រុមយុវវ័យជាទូទៅគឺចូលចិត្តកែច្នៃអ្វីដែលប្លែក ដូចជាយកម៉ូតូទៅកែបែបនេះបែបនោះ ហើយជាពិសេសគឺការកែបំពង់សឺម៉ាំងបំពងសម្លេងនេះឯង។ ដោយសារតែការកែបំពង់សឺម៉ាំងនេះ មានក្រុមគ្រួសារជាច្រើនដែលត្រូវបង់ពិន័យមិនតិចនោះទេ ពីព្រោះតែកូនៗរបស់ពួកគេ នៅពេលដែលឪពុកម្តាយទិញម៉ូតូអោយជិះ។ ពួកគេមិនត្រឹមតែជិះឬប្រើប្រាស់មិនថែទាំប៉ុណ្ណោះទេ គឺថែមទាំង ទៅកែនេះកែនោះ រហូតដល់កែសឺម៉ាំងបំពងសម្លេងខ្លាំងៗរំខានគេរំខានឯង រហូតដល់សមត្ថកិច្ចឃាត់ម៉ូតូយកម្ចាស់ទៅអប់រំជាបន្តបន្ទាប់។

រឿងរ៉ាងនេះបានកើតមានឡើងជាច្រើនករណីសឹងតែទូទាំងប្រទេស ខណៈដែលម៉ូតូគេផលិតមកគេពិនិត្យគេថ្លឹងថ្លែងគេគិតគួរតាំងពីសុវត្ថិភាពបរិស្ថាន សុវត្ថិភាពយានយន្តឡើង ប៉ុន្តែយើងអ្នកប្រើប្រាស់ ព្រោះតែចង់ឲ្យគេដឹងគេស្គាល់ គេល្បី ទៅប្តូរសឺម៉ាំង ជាហេតុធ្វើឲ្យសម្លេងរំពងពេញភូមិ រំខានគេរំខានឯង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកកៃលំអរជាបន្តបន្ទាប់ ។

ក្រៅពីយុវវ័យមនុស្សវ័យកណ្តាលខ្លះ ពេលខ្លះយានយន្តខ្លួនឆ្នាំផលិតមិនដល់ទេ ប៉ុន្តែដើម្បីឲ្យទាន់សម័យទាល់មូដែល ក៏សុខចិត្តឲ្យជាងកែនេះកែនោះ ដល់អ្នកខ្លះយករថយន្តសេរីចាស់ទេ ប៉ុន្តែកែនេះកែនោះជាច្រើន ដែលមើលទៅដូចជាទាន់សម័យទាន់មូដែល ប៉ុន្តែជាទូទៅការរៀបចំឡើងវិញនេះគឺមិនធានាស្តង់ដាសុវត្ថិភាពនោះទេ ដូច្នេះហើយបានជាគេឧស្សាហ៍ឃើញយានយន្តមួយចំនួន នៅកម្ពុជាឧស្សាហ៍ត្រូវបានគេ កែឡើងស៊េរីជាបន្តបន្ទាប់ ហើយគ្រោះថ្នាក់ក៏ឃើញកើតមានជាហូរហែរផងដែរ។

ជាទូទៅយានយន្តដែលគេផលិតចេញពីរោងចក្ររបស់គេ ហើយគេក៏បានធ្វើការត្រួតពិនិត្យពិច័យច្បាស់លាស់ណាស់ មិនមែនចេះតែធ្វើទៅតាមការនឹកឃើញនោះទេ ដូច្នេះហើយបានជាកន្លងមក មានរថយន្តទំនើបៗជាច្រើនត្រូវឆេះជាបន្តបន្ទាប់ ជាក់ស្តែងដូចជាផ្លូវល្បឿនលឿនជាដើម។

សរុបទៅ ដើម្បីលើកកំពស់សិទ្ធិនិងការទទួលខុសត្រូវ និងស្រប​តាម​ច្បាប់ គួរតែកុំកែកុំខៃកុំច្នៃផលិតផល ដើមដែលចេញពីរោងចក្ររបស់គេអី ពីព្រោះរោងច្រកនីមួយៗគេបានកំណតស្តង់ដា ហើយផលិតផលជាយានយន្តនីមួយៗមុននឹងដាក់ចូលទីផ្សារសម្រាប់យើងជាអ្នកប្រើប្រាស់ក៏ត្រូវបានគេពិនិត្យពិច័យហ្មត់ចត់ណាស់។ នៅក្នុងករណីកែ ខុសបច្ចេកទេសវាអាចមិនត្រឹមតែនាំឲ្យយើងខុសស្តង់ដាសុវត្ថិភាពផលិតផល របស់គេប៉ុណ្ណោះទេ គឺក៏ប៉ះពាល់ដល់សិទ្ធិអាជីវកម្មរបស់គេផងដែរ។ នៅក្នុងពេលបច្ចុប្បន្ននេះ យានយន្តកាន់តែទំនើបហើយវាដើរឬធ្វើប្រតិបត្តិការសុទ្ធតែអេឡិចត្រូនិក ដែលដើរដោយចរន្តអគ្គីសនី ប៉ុន្តែនៅក្នុងករណីដែលយើងកែផ្តេសផ្តាស់ វាអាចបង្កជាបញ្បបច្ចេកទេសដែលអាចបណ្តាលឲ្យមានឧបត្តិហេតុជាបន្តបន្ទាប់។ សូមរិះគិតចំណុចនេះឡើងវិញដើម្បីកុំអោយខាតបង់ទ្រព្យសម្បត្តិ ហើយគ្រោះថ្នាក់ដល់ខ្លួនឯង និង អ្នកដទៃទៀតអី៕

 

 

 

 

 

Daily Program

Livesteam thumbnail