បើពិតជាអ៊ីចឹងមែន! តើអនាគតកុលបុត្រកម្ពុជានឹងទៅជាយ៉ាងណា

វាពិតជាសោកស្តាយខ្លាំងណាស់ ដែលឃើញសេចក្តីរាយការណ៍មួយនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងក្រុមកុមារានិងកុមារីតូចៗ​ ប៉ុន្តែពួកគេត្រូវបានគេសង្ស័យថាបានធ្លាក់ខ្លួនប្រើប្រាស់នូវពពួកបារីអេឡិចត្រូនិកដែលជារបស់ខុសច្បាប់ហើយខូចសុខភាព ។

នេះមិនមែនជារឿងលេងសើចទេ សម្រាប់សង្គមកម្ពុជា ពីព្រោះរូបភាពដែលបង្ហាញដោយសមត្ថកិច្ច​ហើយនៅលើបណ្តាញសង្គមរបស់សមត្ថកិច្ចថែមទៀត​។

បារីអេឡិចត្រូនិច គឺជាប្រភេទដែលគេចាត់ទុកថា ជាវត្ថុខុសច្បាប់ ហើយ​ខូចសុខភាពខ្លាំងមួយ ប៉ុន្តែបែជាត្រូវបានរកឃើញក្មេងៗដែលជាកុមារាកុមារីតូចៗត្រូវគេសង្ស័យថា ប្រើប្រាស់ទៅវិញ ។

ករណីនេះគឺកើតមានឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០:២០នាទី នៅពេលដេលកម្លាំងអធិការដ្ឋាន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការណ៏ជាមួយលោកនាយកបឋមសិក្សា អនុវត្ត និងលោកចៅសង្កាតទឹកល្អក់៣ បានប្រមូលសិស្សរៀនក្នុងសាលាសរុប ៥១នាក់នៅក្នុងនោះមាន កុមារី៧នាក់ ដែលសង្ស័យថា ពួកគេបានប្រើប្រាសឫជក់បារីអេឡិចត្រូនិច ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីការសាកសួរ សមត្ថកិច្ចរកឃើញសិស្សចំនួន៨នាក់ នៅក្នុងនោះកុមារីមា្នក់ដែលពូកគេមានអាយុ ក្រោម ១៤ឆ្នាំ មានឧបករណ៏ជក់បារីអេឡិចត្រូនិចនៅនឹងខ្លួនពួកគេ ។

នៅក្នុងប្រតិបត្តិការណ៍នោះកម្លាំងសមត្ថកិច្ចក៏បានធ្វើការដកហូតឧបករណ៏បារីអេឡិចត្រូនិច ចំនួន៩ដើម និងបានធ្វើកាអប់រំ ពីផលប៉ះពាល់ចំពោះការប្រើប្រាស់បារីនិងគ្រឿងញៀន​ក៏ដូចជាការជក់បារីអេឡិចត្រូនិច​ ដោយបានឱ្យ អាណាព្យាបាលសិស្សទាំងនោះចូលរួមស្តាប់ផងដែរ។

ករណីនេះគឺពិតជាធ្ងន់ធ្ងរហើយឥទ្ធិពលនៃបារីអេឡិចត្រូនិកដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សបានវាយលុកចូលដល់ស្ថាប័នអប់រំហើយនៅពេលនេះ ។​រឿងដែលសាហាវនិងរន្ធត់ថែមទៀតនោះ គឺកន្លែងនោះមិនមែននៅវិទ្យាល័យឫ មហាវិទ្យាល័យទេ គឺនៅបឋមសិក្សា។

សម្រាប់ករណីនេះ​អាណាព្យាបាលកុមារាកុមារីដែលជាប់នៅក្នុងបទសង្ស័យនេះ សូមយកចិត្តទុកដាក់ខ្ពស់តាមដានពួកគេឲ្យបានជាប់លាប់ហើយព្យាយាមពន្យល់ពីគ្រោះថ្នាក់ដល់សុខភាព និង​អនាគតដល់ពូកគេ ។ ដោយឡែកអាណាព្យាបាលកុមារដ៏ទៃទៀតកុំអាលស្លន់ស្លោរ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់អប់រំ ណែនាំកូនៗឲ្យស្គាល់ច្បាស់ពីវត្ថុដ៏គ្រោះថ្នាក់ទាំងនេះ ។ សម្រាប់សមត្ថកិច្ចនិងលោកគ្រួអ្នកគ្រូសូមលើកកំពស់ការប្រុងប្រយ័ត្ន និង ពង្រឹងការចូលរួមបង្រ្កាប់ករណីនេះឲ្យបានទូលំទូលាយ ។​

 

 

Daily Program

Livesteam thumbnail