បងប្អូនដែលរកស៊ីតាមចិញ្ចើមផ្លូវមួយចំនួនសូមប្រុងប្រយ័ត្នផង ដើម្បីសុវត្ថិភាព!

នៅពេលដែលមិនទាន់មានអ្វីកើតឡើងមិនមែនមានន័យថា ស្តង់ដាសុវត្ថិភាពនៃមុខរបរមួយចំនួនដែលបងប្អូនកំពុងរកស៊ីវាត្រឹមត្រូវនោះទេ គ្រាន់តែមិនទាន់មានរឿងប៉ុណ្ណោះ ដូច្នេះយើងត្រូវគិតគូរទុកជាមុន ដើម្បីកុំអោយវាកើតមានឡើងដោយចៃដន្យ ។​

បងប្អូនអ្នករកស៊ីផ្សារដែក​ បងប្អូនអ្នកប្រកបរបរធ្វើតុទូឈើ បងប្អូនដែលប្រកបរបរកែច្នៃនេះកៃច្នៃនោះតាមរយៈម៉ាស៊ីកិបឈើ​ដោយបាញ់ខ្យល់ រួមទាំងបងប្អូន ដែលប្រកបរបរបាញ់ថ្នាំ នៅតាមចិញ្ចើមផ្លូវដែលមិនមានទីតាំងត្រឹមត្រូវ ។​

សម្រាប់បងប្អូនដែលរកស៊ីបាញ់ឆ្នាំនានាមិនថាថ្នាំរថយន្ត ម៉ូតូ ឫអ្វីឡើយពេលបងប្អូនបាញ់សូមមានរបាំងត្រឹមត្រូវផង ព្រោះកម្លាំងនៃថ្នាំបាញដោយប្រើម៉ាស៊ីននេះអាចប៉ះពាល់ដល់សម្លៀកបំពាក់អ្នកដំណើរខូច​ដោយមិនដឹងខ្លូន ។ ករណីនេះមានជាច្រើនហើយ គ្រាន់តែមិនមានទំនាស់ប៉ុណ្ណោះ ពីព្រោះពេលខ្លះពួកគេមិនចាប់អារម្មណ៍ជិះហូស តែដល់កន្លែងធ្វើការបានឃើញអាវប្រឡាក់ទឹកថ្នាំ ។​

ដោយឡែកបងប្អូនអ្នកដែលរកស៊ីកិបឈើនានា មានតាំងពីតុទូ កឹបពូកម៉ូតូ យានយន្តជាដើម ដែលប្រើប្រាស់ម៉ាស៊ីនកឹបដែលប្រើប្រាស់ខ្យល់ ហាក់មិនទាន់មាននៅឡើយទេ ប៉ុន្តែត្រូវលើកកំពស់ការប្រុងប្រយ័ត្ន ពីព្រោះទីតាំងដែលបងប្អូនកំពុងតែប្រកបរនេះគឺគៀកនឹងផ្លូវ ហើយតែបាញ់ខុសវាអាចចំអ្នកដំណើរអាចអោយគេរបួស ឫ បើចំភ្នែកគឺគ្រោះថ្នាក់ធំ ដូច្នេះគួរលើកកំពស់ការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ​។

សម្រាប់អ្នកដែលរកស៊ីឫមានរបរផ្សារនេះផ្សានោះនៅលើផ្លូវពេលដែលមានការលើកដែក សូមលើកចុះលើកឡើងដោយប្រុងប្រយ័ត្ន ដើម្បីកុំអោយមានទុក្ខទោសដល់អ្នកដំណើរ ហើយម៉្យាងទៀតបងប្អូនក៏គួរតែប្រុងប្រយ័ត្នផងដែរ រឿងសំណល់ចុងដែកដែលផ្សារនៅរាយប៉ាយនៅលើទ្រូងផ្លូវ ។​

កំទិចកំទីទាំងនេះវាអាចបង្កការគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយក៏អាចនឹងធ្វើឲ្យយានយន្តបែកកង់​។ ករណីនេះគឺបានកើតមានឡើងញឹកញាប់មែនទែន ដូច្នេះហើយសង្ឃឹមថា បងប្អូនយកចិញ្ចើមផ្លូវធ្វើអាជីវកម្មហើយបងប្អូនក៏គួរតែយកចិត្តទុកដាក់រឿងសុវត្ថិភាព​និង អនាម័យ ក៏ដូចជាទុកដាក់កំទិចកំទីដែលគ្រោះថ្នាក់ទាំងនេះឲ្យបានត្រឹមត្រូវ ។​

បញ្ហានេះវាតូចតាចទេ ដើម្បីកុំអោយសមត្ថកិច្ចនិងអាជ្ញាធរឈឺក្បាល យើងគួរតែភ្ញាក់រលឹកនិងលើកកំពស់ការប្រុងប្រយ័ត្នឲ្យហើយទៅ ។ យើងក៏មានបាននិងប្រកបរបរទទួលទាននៅលើផ្លូវនេះ ប្រសិនបើយើងរក្សាសុវត្ថិភាពត្រឹមត្រូវ គឺយើងអាចបន្តមានឱកាសរកស៊ីប្រកបរបរចិញ្ចឹមជីវិតបាន ប៉ុន្តែបើគេមានគ្រោះថ្នាក់គេប្តឹងយើងនឹងខាតបង់​។ ហើយម្យ៉ាងទៀតយើងក៏ត្រូវមានភាពម្ចាស់ការទទួលខុសត្រូវដែរចំពោះមុខរបរដែលយើងរក ហើយសង្ឃឹមថា យើងកុំទុកទោសឲ្យគេ ។​

Daily Program

Livesteam thumbnail