ទីក្រុងបាត់ដំបងជាប់នៅក្នុងបញ្ជីមួយរបស់យូណេស្កូ​

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអះអាងថា ទីក្រុងបា​ត់ដំបងដែលត្រូវបានអង្គការយូណេស្កូចុះក្នុង  បណ្តាញទីក្រុងច្នៃប្រឌិត ជាមួយនឹងទីក្រុងផ្សេងៗសរុប៥៤ទីក្រុងនៅលើពិភពលោក ។

នេះគឺជាមោទនភាពមួយថ្មីទៀតរបស់កម្ពុជា ដែលកិច្ចការនេះគឺរាជរដ្ឋាភិបាលកម្ពុជាបានខិ​តខំធ្វើនិងបំពេញតាំងតែពីខែមិថុនា​ឆ្នាំ​២០២១ មក នៅក្នុងគោលបំណងប្រែក្លាយទីក្រុង បាត់ដំ​បង​ឲ្យក្លាយជាគោលដៅនៃការអភិវឌ្ឍន៍ទេសចរណ៍ដ៏មានសក្តានុពលមួយបន្ថែមទៀតសម្រាប់កម្ពុជា ។​

តាមការប្រកាសរបស់ក្រសួងវប្បធម៌បានឲ្យដឹងថា ទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះក្នុង ​បណ្តាញទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហារ (Gastronomy) ដែលនេះសរបញ្ជាក់ថា ទីក្រុ​ង​នេះ នឹងក្លាយជាដែនដីនិងជាធនធានដ៏សំបូរបែបមួយ ដែលអាចអោយយកធនធានផ្នែកអា​ហារនេះដើម្បីទាក់ទាញអ្នកទេសចរបរទេស ។

ក្រៅពីចំណុចខ្លាំងដែលអង្គការយូណេស្កូទទួលចុះបញ្ជីនៅក្នុង បណ្តាញទីក្រុងច្នៃប្រឌិត នេះ បាត់ដំបងមកដល់ពេលនេះត្រូវបានគេដឹងថា គឺជាទីតាំងដែលមានធនធាននិងសក្តានុពលទាំ​ងប្រវត្តសាស្រ្ត វប្បធម៌  ធនធានធម្មជាតិ និង កែច្នៃដ៏ច្រើន ដែលទាំងនេះគឺកំពុងតែ ជំរុញនិងលើកទឹកចិត្តនូវការទាក់ទាញភ្ញៀវទេសចរស្រាប់របស់ខេត្តនេះ ។

ផ្អែកនៅលើសក្តានុពលនេះសូមទាំងអស់គ្នាចូលរួមផ្សព្វផ្សាយ និង​ជំរុញការទាកទាញទេស​ចរណ៍​ទៅទីក្រុងក៏ដូចជាខេត្តនេះបន្ថែមទៀត ខណៈដែលពេលនេះ ខេត្តនេះក៏មានពលរដ្ឋ និងអ្នកទេសចរចាប់អារម្មណ៍មួយចំនូនដែរហើយ។ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាជួយបន្តទៀតនោះ​​ យើងខ្ញុំជឿជាក់ថា ភ្ញៀវទេសចរបរទេសនឹងកាន់តែដឹងច្បាស់ហើយស្គាល់ទីតាំងធនធានទេសចរណ៍កាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដែលជាប្រយោជន៍សំខាន់នៅក្នុងការជំរុញសេដ្ឋកិច្ច  ។​

សូមកុំស្ទាក់ស្ទើរនៅក្នុងការចុចឡាយ និង ចែករំលែក ហើយផ្សព្វផ្សាយអំពីខេត្តមួយនេះ និង ទីតាំងនានានៅទៅទាំងប្រទេស ដែលយើងស្គាល់ ។ ការចូលរួមរបស់យើងទាំងអស់គ្នាគឺសុទ្ធតែមានគុណតម្លៃដល់ការផ្សព្វផ្សាយ អំពីកម្ពុជាយើង ។ ​កម្ពុជាយើងនៅមានលក្ខណៈ ស​ម្បត្តិ និងគុណសម្បត្តិ ជាច្រើនទៀតដែលសុទ្ធតែជាធនធានដែលមានតម្លៃមិនអាចកាត់ស្មានបា​នចំពោះកម្ពុជា៕

Daily Program

Livesteam thumbnail