ទម្លាក់កែវសុរា បើដឹងថា ខ្លួនត្រូវបើកបរ!

ទទួលគ្រឿងស្រវឹងហើយបើកបរតែងតែនាំគ្រោះថ្នាក់ដល់ខ្លួន និងអ្នកដទៃជាបន្តបន្ទាប់ ហើយសារព័ត៌មានក៏ចុះជាហូរហែរដែរ តែនៅតែមានមនុស្សទាំងស្រី និងប្រុសពេលស្រវឹងហើយនៅតែ​បើកបរ​។​

សូមកុំខ្លាំងជាមួយនឹងអំណាច និងឥទ្ធិពលនៃគ្រឿងស្រវឹង ហើយកុំអួតថា យើងខ្លាំង បើមិនដូច្នេះទេ យើងនឹងប្រឈមមុខនឹងបញ្ហា ហើយអាចខូចអនាគត ក៏ដូចជាមានវប្បដិសារីអស់មួ​យជីវិតដោយសារតែគ្រឿងស្រវឹង​។​

សូមលោកកំពស់ការប្រុងប្រយ័ត្ន​ហើយតមអោយបាននូវការទទួលទានគ្រឿងស្រវឹងឡើងជោ​គហើយនៅតែបង្ខំចិត្តបើកបរ  ពីព្រោះគ្រឿងស្រវឹងតែមានជ្រាបហើយ វាអាចធ្វើឲ្យចិត្តឆេវឆាវ  ងងុយ ឈឺក្បាល គ្រប់គ្រងសតិមិនបានស្រួលឡើយ ។

សូមកុំភ្លេចមកដល់ពេលនេះ​ពាក្យដែលគេនិយាយមិនមែនជារឿងលេងសើចឡើយ ។ គ្រឿងស្រវឹង ជាឃាតករបើកមុខ ដ៏សាហាវ ។  វាបានសម្លាប់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ  តែ​អ្វីដែលចម្លែកនោះ គឺមនុស្សយើងបែរជាស្ម័គ្រចិត្តយកលុយទិញវាមកផឹក ដើម្បីសម្លាប់ខ្លួនឯ​ង និងអ្នកដទៃទៅវិញ ជាពិសេសនៅពេលដែលយើងស្រវឹងហើយបើកបរ ។​

សូមលើកកំពស់ការប្រុងប្រយ័ត្ន គ្រឿងស្រវឹង  បានបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស  ប្រ​មាណជិត២០០មុខ ហើយមនុស្សប្រហែល៣លាននាក់បានស្លាប់ដោយសារគ្រឿងស្រវឹងរៀងរាល់ឆ្នាំ ក្នុងនោះមានមនុស្សប្រមាណជា ជិត ១៤ ភាគរយ បានស្លាប់ទាំងវ័យក្នេង នៅពេលដែលពួកគេមានអាយុចន្លោះពី២០ ទៅ ៣៩​ឆ្នាំ​។​

គ្រឿងស្រវឹងវាសម្លាប់មនុស្សយើងដោយបង្កជំងឺមិនឆ្លងជាច្រើនរាប់តាំងពីញៀនស្រា ជំងឺបេះដូង សំពាធឈាម ក្រពះពោះវៀន ថ្លើម ...ជាដើម ហើយវាក៏អាចសម្លាប់យើងតាមការបើកបរ មិនតែប៉ុណ្ណោះយើងក៏អាចនឹងសម្លាប់អ្នកដ៏ទៃនៅពេលដែលយើងបើកបរ ដោយមិនដឹងខ្លួន ។​

អ្នកដែលគ្រោះថ្នាក់ហើយស្លាប់ដោយសារតែយើងផុតទៅវាគឺជារឿងមហាអកុសលមួយទៅហើយ ប៉ុន្តែប្រសិនបើរូបគេមិនស្លាប់ហើយធ្លាក់ខ្លួនពិការ ហើយបើគេស្លាប់ទៅ កូនចៅប្រពន្ធគេវេទនា តើវាជាទារុណប៉ុណ្ណា ។

សរុបមកវិញប្រសិនបើយើងអាចទម្លាក់កែវសុរាមកយកពែងតែ ឬកែវទឹកសុទ្ធ​​វិញប្រហែលប្រសើរទាំងសុខភាព និងសុវត្ថិភាពចំពោះខ្លួនយើងនឹងអ្នកដទៃ ដូច្នេះសូមបោះបង់ទៅ៕

 

Daily Program

Livesteam thumbnail