ថ្ងៃ២៥ ខែកុម្ភៈ ខាងមុខក៏ជាព្រឹត្តិការណ៍សំខាន់មួយ​!

ថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ​ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនៅកម្ពុជា​ ដោយ​សារ​តែ​វាគឺជាថ្ងៃដែលកម្ពុជារៀបចំការបោះឆ្នោតព្រឹទ្ធិសភាដែលជាអង្គនិតិបញ្ញត្តិកំពូល នៃក​ម្ពុជា។​

នៅក្នុងពេលនេះគឺជាអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតដោយបានប្រពឹត្តិទៅចាប់ពី​ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៣ ខែ កុម្ភៈ ហើយការបោះឆ្នោតនឹងប្រពឹត្តទៅក្រោយពេល យុ​ទ្ធនាការសម្រាកមួយថ្ងៃ​គឺនៅថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

នេះគឺជាការបោះឆ្នោតអសកល ពោលគឺយើងទាំងអស់គ្នាជាពលរដ្ឋមិនបានចូលរួមដោយផ្ទា​ល់ទេ ប៉ុន្តែអ្នកតំណាងដែលយើងបានជ្រើសរើសកាលពីពេលបោះឆ្នោតជ្រើសរើសសមាជិកក្រុម​ប្រឹក្សាឃុំ/សង្កាត់នោះ គឺជាអ្នកដែលនឹងចូលរួមបោះឆ្នោត ដូច្នេះភារកិច្ចរបស់ យើងសម្រា​ប់ការបោះឆ្នោតនេះ គឺគ្រាន់តែតាមដាន ដំណើរប្រពឹត្តិទៅ ជាការស្រេច ។

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅលើកនេះអាចនឹងខុសពីលើកមុនបន្តិចដោយ សារតែនឹងមានការផ្លាស់ប្តូរចនាសម្ព័ន្ធនៅក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា។ សម្តេច សាយ ឈុំ ដែលបានកាន់តំណែងនេះ នៅក្នុងអណត្តិមុនៗបានប្រកាសលាលែង ហើយសម្តេចតេជោ ហ៊ុ​ន សែន ដែលជាអតីតនាយករដ្ឋមន្រ្តីនឹងចូលមកជំនួស​ នៅពេលដែល សម្តេច ដឹកនាំគណប​ក្សប្រជាជនកម្ពុជាអាចបន្តដណ្តើមជោគជ័យនៅក្នុងការបោះឆ្នោត នៅពេលខាងមុខនេះ​។

តាមព័ត៌មានដែលបានទទួល ដំណើរការបោះឆ្នោតព្រឹទ្ធសភានៅអណត្តិទី៥ នេះគឺមាន ៤ គណបក្សចូលរួមដែលរួមមានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច គណបក្សឆន្ទៈខ្មែរ​ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។​

តាមការសង្កេតផ្ទាល់នៅក្នុងដំណើរការចូលរួមការបោះឆ្នោតលើកនេះមានការប្រទាំងប្រទើស ខ្លះបានកើតមាន ពោលគឺមានការចោទប្រកាន់គ្នាអំពីការអូសទាញកម្លាំងគាំទ្រគ្នាទៅវិញ ទៅម​ករវាងគណបក្សខ្លះដែលចូលរួមនៅក្នុងដំណើរការបោះឆ្នោតនេះ។ នៅមុនពេលយុទ្ធនាការបោះឆ្នោតក៏មានបញ្ហាក៏ដូចជារឿងរិះគន់់ខ្លះៗបានផ្ទុះឡើងផងដែរ ។

សរុបមកវិញសម្រាប់ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ យើ​ង​មិនបានចូលរួមដោយផ្ទាល់ទេ ប៉ុន្តែវាក៏ជាការបោះឆ្នោតដែលពាក់ព័ន្ធនឹងជីវភាពរស់នៅ ប្រ​ចាំថ្ងៃរបស់យើងដូច្នេះយើងទាំងអស់គញនាគួរតែយកចិត្តទុកដាក់និងចូលរួមតាមដាន ទាំងអ​ស់គ្នា៕

 

 

 

 

Daily Program

Livesteam thumbnail