ដើម្បីប្រសិទ្ធភាពកូនចៅមន្រ្តីធំៗគួរតែស្ម័គ្រចិត្តអនុវត្តច្បាប់ស្ដីពី កាតព្វកិច្ចយោធា នេះមុនគេ !

ច្បាប់ ស្ដីពី «កាតព្វកិច្ចយោធា» បានចូលជាធរមានហើយ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នៅក្នុងថានៈជាប្រមុខរដ្ឋស្តីទីបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួច ហើយដើម្បីជាគំរូ និង ធ្វើឲ្យច្បាប់នេះត្រូវពលរដ្ឋស្វាគមន៍នោះ កូនៗចៅៗអស់លោកមន្រ្តី និង យោធាកំពូលៗ ទាំងស៊ីវិលនិងកងកម្លាំងគួរតែនាំគ្នាស្ម័គ្រចិត្តចូលរួម ឲ្យបានផុលផុស។

ច្បាប់ដែល មាន៨ជំពូក និង២០មាត្រានេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ ឆ្នាំ គឺត្រូវបំពេញកាតព្វកិច្ចយោធា ដូច្នេះកូនក៏ដូចជាចៅៗអស់លោកមន្រ្តី នានា ត្រូវតែបង្ហាញវីរៈភាពនិងត្រូវតែចូលរួមដើម្បីជាគំរូ ។​ យុវជនគេចូលចិត្តមើលគ្នាណាស់ បើយុវវជនៗគេផុលផុសចូលរួមដោយគគ្រឹកគគ្រេង ពួកគេប្រាកដជាចូលរួមនិងគាំទ្រ ។​

មកដល់ពេលនេះយុវជន និង អាណាព្យាបាល ក៏ដូចជាឪពុកម្តាយរបស់យុវជនានាកំពុងតែរង់ចាំមើល ថាតើកូនចៅមន្រ្តីកំពូលៗ អ្នកធំ អ្នកមានអំណាច អ្នកមានលុយមានទឹកប្រាក់ប៉ុន្មានភាគរយចូលរួម ។ សូមយកចិត្តទុកដាក់លើចំណុចនេះ ច្បាប់គឺពិតជាច្បាប់ហើយ ប៉ុន្តែច្បាប់នោះគឺសម្រាប់ទាំងអស់គ្នា ដូច្នេះទោះជានរណាកូនអ្នកណាក៏ដោយគឺត្រូវ តែស្ថិតនៅក្រោមច្បាប់នេះ ហើយអនុវត្តច្បាប់នេះ ។

ច្បាប់នេះមិនមែនគេចែងឡើងអនុវត្តតែកូនអ្នកក្រីក្រ មន្រ្តីថ្នាក់ទាប នោះទេ គឺគ្រប់គ្នាគឺសុទ្ធតែមានកិច្ចការនិងភារកិច្ចនេះទាំងអស់គ្នា ដូចនេះ វាពីតជាសក្តិសមហើយ ដែលត្រូវតែចូលរួមអនុវត្តទាំងអស់គ្នា ។

ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រកបដោយស្មើភាព តម្លាភាព និងគ្មានការរើសអើង គឺជាកត្តាសំខាន់បំផុតដែលអាចធានាបាននូវការទទួលយកពីសំណាក់ប្រជាពលរដ្ឋ ដូចនេះប្រសិនបើកូនចៅមន្ត្រីជាន់ខ្ពស់ អ្នកមានអំណាច និងអ្នកមានធនធាន ស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចនេះដូចប្រជាពលរដ្ឋទូទៅ នោះវានឹងបង្ហាញឱ្យឃើញថា ច្បាប់ត្រូវបានអនុវត្តដោយស្មើភាពចំពោះមុខច្បាប់ និងមិនមានការលើកលែងដោយផ្អែកលើឋានៈ ឬស្ថានភាពសេដ្ឋកិច្ចឡើយ។

ម្យ៉ាងវិញទៀត កាតព្វកិច្ចយោធាមិនត្រឹមតែជាការបំពេញភារកិច្ចចំពោះជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់យុវជនក្នុងការអភិវឌ្ឍវិន័យ ស្មារតីទទួលខុសត្រូវ ការសហការជាក្រុម និងការលះបង់ដើម្បីផលប្រយោជន៍រួម។ ប្រសិនបើការអនុវត្តត្រូវបានធ្វើឡើងដោយយុត្តិធម៌ និងមានប្រសិទ្ធភាព នោះវាអាចក្លាយជាមូលដ្ឋានដ៏សំខាន់មួយក្នុងការពង្រឹងធនធានមនុស្ស និងសមត្ថភាពការពារជាតិរបស់ប្រទេស។

សរុបទៅ ការដាក់ឱ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា នឹងទទួលបានការគាំទ្រ និងជឿជាក់ពីសង្គមកាន់តែខ្លាំង ប្រសិនបើការអនុវត្តប្រព្រឹត្តទៅដោយតម្លាភាព ស្មើភាព និងគ្មានការរើសអើង។ កូនចៅមន្ត្រីជាន់ខ្ពស់ និងអ្នកមានឥទ្ធិពលក្នុងសង្គម គួរបង្ហាញគំរូល្អក្នុងការគោរពច្បាប់ និងបំពេញកាតព្វកិច្ចនេះដូចប្រជាពលរដ្ឋទូទៅ។ នៅពេលដែលច្បាប់ត្រូវបានអនុវត្តសម្រាប់មនុស្សគ្រប់រូបដោយស្មើគ្នា នោះទើបអាចពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ លើនីតិរដ្ឋ និងធានាថាច្បាប់នេះសម្រេចបាននូវគោលបំណងដែលបានកំណត់សម្រាប់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូល។

 

Daily Program

Livesteam thumbnail