ជំនឿមិនមែនជាការជឿលើអ្វីដែលមិនមានឫសមានគល់ឡើយ !

នៅក្នុងសម័យកាលនេះមនុស្សគឺមានការអប់រំ មានសតិ មានសំភារៈ ពោលគឺមានមូលដ្ឋាននៃគំនិតសម្រាប់វិភាគកាន់តែច្បាស់ដូច្នេះមិនគួរនាំគ្នាជឿលើអ្វីដែលមិនមានឫសគល់ ជំនឿលើកម្លាំងអរូបិយដែលនាំឲ្យមានការបែកបាក់គ្រួសារ និង ខាតបងទ្រព្យសម្បត្តិ​។​

ជំនឿគឺជាសេរីភាពហើយច្បាប់របស់ប្រទេសជាពិសេសគឺច្បាប់រដ្ឋធម្មនុញ្ញគឺបានទទួលស្គាល់សិទ្ធិសេរីភាពនៃជំនឿ ប៉ុន្តែពលរដ្ឋមិនគួរជឿលើបុគ្គលដែលតាំងខ្លួនជាប្រភពនៃកម្លាំងអភិនិហា ឫ កម្លាំងអាថកំបាំង ផ្តេសផ្តាស់ឡើយ។

សូមប្រើប្រាស់សន្តិ ប្រើប្រាស់ការគិត ប្រើប្រាស់វិចារណញាណរបស់យើងទាំងអស់គ្នា រិះគិតឲ្យច្បាស់​លាស់ មុននឹងសម្រេចចិត្តជឿ។​

នៅពេលបច្ចុប្បន្ននេះ នៅលើបណ្តាញសង្គម គឺមានពលរដ្ឋមួយចំនួនបានបង្ហោះបានចែករំលែក បានបញ្ចេញយោបល់ជាច្រើនអំពីបញ្ហាជំនឿនេះ។

អ្នកដែលកំពុងតែមានបញ្ហាលើជំនឿបែបនេះគឺមានតាំងពីអ្នកមានអំណាច មន្រ្តី រាស្រ្តតារា រហូតដល់អ្នកមាន និង អ្នកក្រីក្រចម្រុះ ។ ហើយអ្នកដែលជឿទាំងនេះខ្លះបានបែកបាក់គ្រួសារ ខ្លះចាកឆ្ងាយពីគ្រួសារ បាត់បង់ទ្រព្យសម្បត្តិ ខ្លះក៏ជួបបញ្ហារកាំរកូសនៅក្នុងគ្រួសារ។

បងប្អូនជំនឿមិនមែនជាប្រភពដែលនាំទៅដល់បញ្ហាទាំងនោះឡើយ ។ សូមរិះគិតឡើងវិញ ហើយប្រញាប់កែខៃស្ថានការណ៍ ។ សូមកុំអោយជំនឿដែលជឿរហូតដល់ងប់ងល់បែបនេះ គឺជាគ្រោះថ្នាក់សម្រាប់បងប្អូន​។

មុននឹងជឿ គួតែសិក្សាអំពីប្រវត្តិ និងវិភាគឫសគល់នៃជំនឿ ។ រហូតមកដល់ពេលនេះ ជំនឿដែលបងប្អូនគួរតែជឿគឺជាជំនឿដែលមានហេតុមានផល មានឫសគល់ឲ្យបានច្បាស់លាស់ ។​ ជំនឿដែលត្រឹមត្រូវគឺមានស្ថាប័នមានការដឹកនាំ មានទ្រឹស្តី មានក្បូនខ្នាត មានមូលដ្ឋាននៃការកសាងសតិនិងធ្វើឲ្យមានចិត្តស្ងប់ស្ងាត់។​

ជំនឿដែលត្រឹមត្រូវគឺនាំមកនូវចិត្តស្ងប់រំងាប់ដោយសតិ ដើម្បីរិះគិតរកមធ្យោបាយប្រឈមមុខនឹងបញ្ហាដោយសតិមិនមែនជាជំនឿដែលយកទ្រព្យយកខ្លួនប្រាណយកអ្វីមួយទៅដោះដូរប្រាសចាកពីសីលធម៌ នោះឡើយ៕

សរុបទៅជំនឿជាប្រភពនៃកម្លាំងជំរុញចិត្តឲ្យមានសតិត្រឹមត្រូវដើម្បីតស៊ូនឹងបញ្ហា មិនមែនជាការជឿលើបុគ្គលដែលពូកែត្រឹមតែវោហាសព្ទ និងអាចប្រើប្រាស់ល្បិចកលដើម្បីកេងប្រវ័ញ្ចលើអ្នកជឿនោះទេ ។ សូមប្រុងប្រុងប្រយ័ត្នបងប្អូន ពីព្រោះសង្គមបច្ចុប្បន្នគឺមានអ្នកដែលខិលខូចជាច្រើនដែលយកជំនឿនេះធ្វើជាយានដើម្បីឈានទៅបំពេញបំណងរបស់គេដែលចង់បាន៕

Daily Program

Livesteam thumbnail