ជំនាញបច្ចេកទេសនានា ត្រូវបានរដ្ឋដាក់ចេញជាបន្តបន្ទាប់ សូមចូលរួម!
ក្រោយគោលនយោបាយលើកកំពស់ជំនាញ និងកសាងសមត្ថភាពយុវជន និងយុវនារីនៅក្នុង ប្រទេសដើម្បីចូលទៅបម្រើការងារ និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សូមប្អូនៗយុវជន និងយុវនារីចុះឈ្មោះចូលរួមជំនាញបច្ចេកទេសឲ្យបានគ្រប់ៗគ្នា។
ទាំងអ្នកមានការងារធ្វើហើយនិងមិនទាន់មានការងារធ្វើសូមចុះឈ្មោះចូលរៀនទាំងអស់គ្នា ហើយលក្ខខណ្ឌភាគច្រើនកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលរដ្ឋាភិបាលដាក់ចេញ សម្រាប់យុវជន១,៥ លាននាក់នេះ គឺមានកម្មវិធីខ្លះបណ្តុះបណ្តាលនៅក្រៅម៉ោង ធ្វើការទេ ដូច្នេះនៅពេលដែលរៀនយើងអាចនឹងចុះឈ្មោះចូលរួមបាន ។
រៀនមិនអត់ប្រយោជន៍ទេប្អូនៗ ទោះបីជាពេលនេះយើងមិនទាន់ប្រើប្រាស់វាក៏ពិតមែនតែ គង់ថ្ងៃណាមួយវានឹងផ្តល់ផលមកយើងវិញជាមិនខាន។ ម្យ៉ាងវិញទៀតការចុះឈ្មោះចូលរៀន នេះ ក៏អាចអោយប្អូនៗកាត់បន្ថយពេលទំនេរ ដែលអាចមានមិត្តភ័ក្រមកបបួលដើរលេង ឬស៊ីផឹកស្រវឹងកើតជាអំពើហិង្សា និងអំពើផ្តេសផ្តាសមានទុកឫមានពិរុទ្ធដល់ខ្លួនក៏ថាបាន។
នៅពេលនេះជំនាញបច្ចេកទេសគឺត្រូវបានស្ថាប័នជំនាញប្រកាសផ្តល់ជូនជាបន្តបន្ទាប់តាម ជំនាញតាមស្ថាប័ន ដោយប្អូនៗដែលក្រីក្រមែនទែនខ្លះគឺអាចមានឱកាសទទួលបានអាហារូប ករណ៍សម្រាប់ទ្រទ្រង់ជីវិភាពរស់នៅនិងបម្រើការសិក្សារបន្តវិជ្ជាបានបន្ថែមទៀត ។
សម្រាប់អ្នកដែលមិនទាន់បានចុះឈ្មោះចូលរួមសូមស្វះស្វែងរកការចុះឈ្មោះចូលរៀនឲ្យបាន គ្រប់ៗគ្នា ហើយសម្រាប់អ្នកដែលចុះឈ្មោះហើយសូមដាក់ចិត្តដាក់កាយនៅក្នុងការខិតខំរៀន មិនមែនចុះឈ្មោះដើម្បីអោយបាត់មុខតែពីផ្ទះរៀនចប់មិនចេះអីដដែលនោះទេ ។
នៅពេលដែលរៀនគ្រូបានជួយមួយផ្នែក ប៉ុន្តែប្រសិនបើប្អូនៗខំសិក្សាខំស្វែងយល់ ខំស្រាវជ្រាវ និងចេះឆ្ងល់ចេះរុកចេះរកអ្វីដែលឆ្ងល់ពាក់ព័ន្ធនឹងមេរៀនក៏ដូចជាចំណេះផ្សេងៗ ដែលបានដាក់ចេញនៅក្នុងកម្មវិធីសិក្សានោះវាកាន់តែប្រពៃ និង កាន់តែអោយប្អូនៗមានបំណិន ដែលជាប្រយោជន៍ដើម្បីប្អូនៗយកទៅបំពេញបន្ថែមនៅពេលដែលបានឱកាសបានការងារ ធ្វើចិញ្ចឹមជីវិត ។
សូមកុំទុកពេលវេលាទំនេរលេងហ្គេមនៅផ្ទះ ឬឫជុំគ្នាជិះម៉ូតូ ឬក៏ផឹកស៊ី ឬក៏បង្កើតក្រុមបក្សពួក កាងនេះកាងនោះនៅក្នុងភូមិអត់ប្រយោធន៍។ ជីវិតមិនមែនរស់នៅសកម្មភាពអសកម្មកាក សង្គមបែបនោះទេ។ ជីវិតដែលមានអនាគតរុងរឿងគឺវាកើតពីរើន កើនពីការបំពេញការងារ និងខិតខំពុះពារគ្រប់ការលំបាកទាំងអស់នៅក្នុងជីវិត៕