ជំងឺឈឺភ្នែកកើតមាន ដូច្នេះសូមប្រុងប្រយ័ត្នផង !
មួយរយៈនេះនៅលើបណ្តាញសង្គមដូចជាមានករណីចែករំលែកច្រើនដែរអំពីករណីនៃការរីករាលដាលនៃករណីឈឺភ្នែក ហើយតាមទីកន្លែងមួយចំនួនក៏ឃើញអ្នកកើតជំងឺនេះច្រើនដែរ ដូ ច្នេះសូមប្រុងប្រយ័ត្នផង។
តាមការចែករំលែកបានឲ្យដឹងថា អ្នកដែលកើតជំងឺនេះភាគច្រើនគឺមានសភាពក្រហម ហើមភ្នែក មានអាចម៍ភ្នែកច្រើន ហើយក្តៅក្រហាយ ហើយតែម្នាក់កើតនៅក្នុងគ្រួសារខ្លះគឺមានករ ណីឆ្លងតៗគ្នាជាច្រើននាក់នៅក្នុងគ្រួសារ ។
គេនៅមិនដឹងថា នេះគឺជាជំងឺអ្វីនោះទេ ប៉ុន្តែតាមការចែករំលែកតៗគ្នា គេសង្ស័យថា នេះគឺជាករណីឆ្លងជំងឺភ្នែកក្រហម ដែលវាបណ្តាលមកពីការលាកភ្នាសសរសៃនៃភ្នែក បង្ករដោយវីរុស ឫបាក់តេរី ។
តាមការចែករំលែកកន្លងមក គេដឹងថា រោគសញ្ញា មានច្រើនករណី ដែលរួមមាន ដូចជាភ្នែកក្រហម នៅលើភ្នាសពណ៌ស មានពពឹក ដែលអ្នកខ្លះគេហៅថា អាចម៍ភ្នែកច្រើន និងហៀរទឹកភ្នែកជាប់ រកាំភ្នែក ហើមត្របកភ្នែក ហើយជាទូទៅគឺពិបាកបើកភ្នែកនៅពេលព្រឹកព្រលឹមពេ លភ្ញាក់ពីដំណេក និងរមាស់ថែមទៀត ។
តាមការចែករំលែកនោះក៏បានឲ្យដឹងទៀតផងដែរថា ជំងឺនេះវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺដោយសារតែការប៉ះពាល់គ្នាដោយផ្ទាល់ ឆ្លងតាមខ្យល់ដោយការក្អក ឫកណ្តាស់ ការប៉ះពាល់របស់ឫផ្ទៃនៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក ដូច្នេះដើម្បីការពារ ជំងឺនេះកុំអោយឆ្លងគ្នាបានបន្តទៀតនោះ គឺត្រូវ លាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ ចៀវវាងការប៉ះ ឬញីភ្នែក ។ ការបង្ការដែលគេបានចែករំលែកតគ្នាផងដែរនោះ គឺគួរតែចៀសវាងការប្រើប្រាស់របស់របររួមគ្នា។
តាមអ្នកជំនាញសូមកុំភ័យ ពីព្រោះជំងឺនេះវាអាចជាទៅវិញនៅក្នុងរយៈបេល ពី ៧ ទៅ ១៤ ថ្ងៃ ដែលគេមានថ្នាំព្យាបាល ផ្សេងៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាគឺជាការរំខានមួយ ដែល យើងត្រូវតែប្រុងប្រយ័ត្នផងដែរ។
សរុបមកវិញសូមលើកកំពស់ការប្រុងប្រយ័ត្ន ទោះវាជាជំងឺធម្មតា មានថ្នាំព្យាបាល ក៏វាគឺជាជំងឺ ដែលអាចនឹងបង្កផលប៉ះពាល់ដល់សុខភាពយើង និង ក៏អាចរំខានដល់ការងារ និងការរកស៊ីប្រចាំថ្ងៃដែរ ដូច្នេះសូមយកចិត្តទុកដាក់បង្ការនិងការពារខ្លួនដោយរស់នៅស្អាត ហូបស្អាត និងប្រុងប្រយ័ត្នជាប់ជានិច្ច៕