ជីវិតនៅក្នុងភាពហ៊ឺហារនិងជីវិតរស់នៅក្នុងភាពសមញ្ញគួរជ្រើសរើសមួយណា?

មកដល់សម័យនេះ មនុស្សជាទូទៅច្រើនអោយតម្លៃនៅលើក្រុមមនុស្សដែលមានជីវិតបែបស៊ីវិល័យនិង​ហ៊ឺហារ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងចំណោមមនុស្សទាំងនេះមានខ្លះគេមានជីវភាពនិងជីវិតជាក់ស្តែងដូចអ្វីដែលគេបង្ហាញពិតប្រាកដ ប៉ុន្តែអ្នកដែលគ្រោះថ្នាក់គឺក្រុមអ្នកដែលសំដែង។

សម្រាប់កម្ពុជាក្រុមអ្នកសំដែងនៅក្នុងពិភពទាន់សម័យនាពេលបច្ចុប្បន្ននេះទំនងជាមានច្រើនហើយមធ្យោបាយនៃការសំដែងរបស់ពួកគេគឺសំភារៈនិយម ដែលមធ្យោបាយនៃការទទួលបានសំភារៈនិយមមក បម្រើនិងសម្រួលដល់ការបង្ហាញនេះគឺបានមកពីកម្ចីឫក៏សេវាកម្មបងរំលោះ ។

សំភារៈបម្រើភាពទាន់សម័យតាមសេវាកម្មបងរំលោះនាសម័យនេះគឺមានតាំងពីរថយន្ត ម៉ូតូ គ្រឿងអលង្កា សំលៀកបំពាក់ ដែលមានម៉ាកមានយីហោរ ហើយរបៀបទទួលទានទៀតសោតគឺរស់នៅក្នុងភាពស៊ីវិល័យ រស់នៅក្នុងស្ថានភាពកាហ្វេនិងគុយទាវដែលមានតម្លៃថ្លៃៗ។​

នៅក្នុងបរិបទសង្គមបែបនេះវាមិនអាចនិយាយថា នណាខុសនរណាត្រូវទេ ។ វាគឺជាសេចក្តីពិតនៃ រស់និយមរបស់មនុស្សជាតិដែលកំណត់មក ខុសៗគ្នា ប៉ុន្តែគ្រាន់តែថា នៅក្នុងករណីដែលជីវភាពយើងមិនដូចអ្វីដែលមានគួរតែតមចិត្តតមកាយ ។

សូមព្យាយាមរស់នៅជាមួយនឹងសេចក្តីពិតនៃជីវិតនិងជីវភាពជាក់ស្តែងរបស់យើងទាំងអស់គ្នា ។ អ្នកដែលគេមានគេបានឲ្យគេប្រើជីវិតនិងជីវភាពតាមបែបបទរបស់គេទៅ ប៉ុន្តែសម្រាប់យើងដែលខ្វះឫស្ទើរគួរតែតម្រឹមនិងកែតម្រូវនូវរស់និយមរបស់យើងតាមធនធាន។

សម្រាប់អ្នកខ្វះហើយស្ទើអ្វីដែលជ្រុលទៅហើយគួរតែរៀនកាត់បន្ថយ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើចង់បន្ត គឺត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការធ្វើពិពិធកម្មប្រភពចំណូលដោយបង្កើនការតាំងចិត្តពង្រឹងនិងការអនុវត្តនៅការខំប្រឹងប្រែងធ្វើយ៉ាងណឲ្យចំណូលវាលើសពីមុន ប៉ុន្តែនៅក្នុងករណីដែលចំណូលនៅដដែល ហើយយើងនៅបន្តហើយបង្កើនការចំណាយនៅលើភាពហ៊ឺហានេះ​នោះជីវិតនឹងមិនមានអនាគតឡើយ នៅពេលខាងមុខ ។

សូមរក្សានិងពង្រឹងការកាត់បន្ថយការចំណាយនៅលើសំភារៈហ៊ឺហារទាំងនេះឲ្យខានតែបានប្រសិនបើអ្នកមិនមានចំណូលបន្ថែមទេនោះ ។ ការរក្សាទម្លាប់នឹងជីវិតដ៏ហ៊ឺហារបែបនេះ ជាទម្លាប់នៃការចំណាយហូស មាឌ នាំឲ្យយើងអាចងាយស្រួលនិងធ្លាក់នៅក្នុងជីវិតដែលមានបំណុលវណ្ឌករហើយកាន់តែធ្ងន់ទៅៗ ចាស់ឡើងគ្មានសល់អ្វីនៅក្នុងជីវិតឡើយ ។

ជីវិតថ្លៃថ្នូរគួរតែជាជីវិតដែលយើងអាចរស់ជាមួយនឹងអាហារបីពេលដែលមានគុណភាពជីវិតខ្ពស់ មានកាឡូរីគ្រប់គ្រាន់សម្រាប់ថែរក្សាសុខភាព និង បំពេញការងារប្រចាំថ្ងៃ ។ ជីវិតរស់នៅមានជីវភាពរីកចម្រើន ជាបន្តបន្ទាប់ ។ នៅក្នុងស្ថានភាពដែលយើងអាចរក្សាស្ថេរភាពនៃជីវិតបែបនេះបានគឺប្រសើរបំផុតសម្រាប់យើង៕

Daily Program

Livesteam thumbnail