ជិតប្រឡងហើយប្អូនៗថ្នាក់១២! តើមានបានរៀនសូត្រអីខ្លះហើយឫនៅ ?

ប្អូនៗយុវសិស្សថ្នាក់ទី១២និងបណ្តាបេក្ខជនស្វ័យរិនទាំងអស់ដំណើរការនៃការរៀបចំប្រឡងសញ្ញាប័ត្រទុតិយភូមិបានកំពុងតែរំកិលជិតមកដល់ហើយ ដូច្នេះគួរតែចាប់ផ្តើមសម្រុករៀនសូត្រមេរៀន ធ្វើលំហាត់ ឲ្យហើយកុំអោយពេលវេលាចេះតែរំលងទៅមុខចោលអសារបង់។
តាមការគ្រោងទុកដំណើរការនៃការរៀបចំប្រឡងសញ្ញាប័ត្រទុតិយភូមិដែលភាសាសមញ្ញយើងនិយមហៅថា បាក់ឌុបនេះគឺគ្រោងនឹងរៀបចំនៅក្នុងអំឡុងពេលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះហើយ។
ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃប្រឡងគឺនៅសល់រយៈពេលតែជាង ៩០ ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះបើបានរៀនខ្លះៗហើយតាំងពីដើមឆ្នាំមកសូមចាប់ផ្តើមរំលឹកមេរៀន និង ធ្វើលំហាត់ឡើងវិញបណ្តើរៗសារចុះសារឡើង ។
សម្រាប់អ្នកដែលមិនទាន់បានរៀនសូត្រសោះនោះសូមភ្ញាក់រលឹកហើយគួរតែបញ្ឈប់ការចំណាយពេលនៅលើអ្វីៗដែលមិនមានប្រយោជន៍ ។ សូមខិតខំប្រឹងប្រែងរៀនសូត្រ ទោះបីជាពេលវេលាសល់តិចតួចក៏ពិតមែន ប៉ុន្តែនៅក្នុងរយៈពេលនេះប្រសិនបើដាក់ចិត្តដាក់កាយហើយព្យាយាមទម្លាក់អ្វីៗចោលហើយចាប់យកតែសៀវភៅមករៀន នោះប្អូនៗនៅតែមានសង្ឃឹមនៅតែមានឱកាសនៅក្នុងការប្រឡងយកពិន្ទុរដើម្បីជាប់នឹងគេ។
កុំទុកអោយពេលវេលារំលងទៅមុខចោលដោយគ្មានប្រយោជន៍នៅមានពេលគួរសមដែរ ដូច្នេះចូរខិតខំដាក់ចិត្តដាក់កាយនៅក្នុងការរៀនសូត្រឲ្យបានខ្លាំងក្លា។
សូមលះបង់សកម្មភាពណាដែលរំខានដល់ការរៀនសូត្រ ហើយព្យាយាមគិតតែរៀនតែមួយមុខ ប៉ុន្តែសម្រាប់ប្អូនដែលជាប់ការងារ ជាប់ធុរៈ ជាប់កាតព្វកិច្ចចិញ្ចឹមគ្រួសារក៏គួរតែឆ្លៀតពេលវេលានៅក្នុងការខំប្រឹងប្រែងរៀនសូត្រ ។
ប្អូនៗជាទីស្រលាញ់ការសិក្សាសំខាន់ណាស់ ហើយការខំប្រឹងសិក្សានេះហើយគឺជាការសន្សំនូវពុទ្ធិចំណេះដឹងដើម្បីជាទុននៅក្នុងការប្រឡងនិងនៅក្នុងការងារនៅពេលណាមួយដែលត្រូវការ ។
ប្អូនៗនៅក្នុងករណីប្អូនៗខំដែរតែវាមិនទទួលបានលទ្ធផលល្អ វាក៏ជារឿងមួយផ្សេងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទោះបីជាយើងធ្លាក់ក៏វាមានចំណេះមានជំនាញនៅក្នុងខ្លួនខ្លះមិនមែនដំឡូងមូល គ្មានអ្វីនៅក្នុងខ្លួនសោះឡើយ ។
ប្អូនៗគ្មានអ្វីដែលអាចជួយខ្លួនឯងលើសពីការខិតខំសិក្សានោះទេ ។ គ្មានការសិក្សាប្អូនៗនឹងប្រឈមមុខនឹងការលំបាកគ្រប់យ៉ាង ហើយសង្គមក៏មើលងាយ ប៉ុន្តែបើប្អូនៗមានការសិក្សា ទោះបីជាប្អូនៗរកស៊ីវាក៏ជាមូលធននៃគំនិតនិងទស្សនៈមួយដែលមានប្រយោជន៍សម្រាប់អាជិវកម្ម និង ការងារ ដូច្នេះសូមលើកកំពស់ការរៀនសូត្រកុំទុកពេលវេលាឲ្យដើរទៅមុខដោយអសារបង។
Daily Program
