ចិញ្ចឹមសត្វអីកែអផ្សុក តែកុំ​បំពល់គេ​ឯងនៅក្បែរខាង!

នៅពេលនេះសត្វចិញ្ចឹមគឺមានច្រើនប្រភេទ ប៉ុន្តែសត្វខ្លះគឺពិតជាអំពល់ទុក្ខ និងអាចបំពល់គេ បំពល់ឯងក្បែរខាង ដូច្នេះដើម្បីការពារទំនាស់គួរតែរកប្រភេទសត្វចិញ្ចឹមណាដែលមិនប៉ះពា​ល់ដល់គេ។

សត្វចិញ្ចឹមដូចជាពពួកឆ្កែគឺពេញនិយមមែនណាស់នៅពេលនេះនៅក្នុងសង្គមយើង ប៉ុន្តែទោះ​បីជាយ៉ាងណាក៏ដោយសត្វប្រភេទនេះអាចនឹងបំពល់សម្លេងអ្នកជិតខាងដោយសារតែវាព្រូស ហើយវាអាចអាចម៍ អាចនោមដាក់មុខ ឬ​ចូលទៅផ្ទះគេថែមទៀតផង។ ក្រៅពីនេះវាក៏អាចនឹងរត់ឆ្លងផ្លូវទៅនេះទៅនោះពេលដែលយើងធ្វេសប្រហែសបណ្តាលឱ្យ​វាចេញមកផ្លូវដេញខាំគេ ខាំ​​ឯងក៏អាចនឹងបង្កអោយគេគ្រោះថ្នាក់ចរាចរណ៍របួសស្នាម ហើយក៏អាចមានដល់ជីវិតផងដែ​រ។

សម្រាប់ឆ្មាវិញនោះ ក៏សឹងតែមិនខុសពីឆ្កែដែរ គ្រាន់តែវាមិនចេះព្រូស ប៉ុណ្ណោះ តែរឿងវាអា​ចម៍វានោមគឺសុំចិត្តហើយគឺរំខានតែម្តង។ នៅពេលដែលយើងចិញ្ចឹមហើយខ្វះការយកចិត្ត ទុ​ក​ដា​ក់ វាចូលទៅជុះនោមជុះអាចមន៍ដាក់ផ្ទះគេ ខណៈដែលអាចម៍និងនោមវាគឺក្លិនអាក្រក់ បំ​ផុត។ ក្រៅពីនេះវាក៏អាចនឹងបង្កទំនាស់ជាមួយនឹងអ្នកជិតខាងរឿងលួចដូចជាពពួកសាច់ ឬត្រីប្រឡាក់របស់អ្នកជិតខាង។​

ពពួកសត្វឆ្កែ និងឆ្មានេះ ប្រសិនបើយើងចិញ្ចឹមគួរតែប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ចំពោះវា ឲ្យខ្លាំងបំផុតហើយប្រសិនបើផ្ទះយើងជាផ្ទះលែ្វងជាប់ៗគ្នានោះទេ សូមកុំចិញ្ចឹមអី ពីព្រោះទោះបីជាយើងយកចិត្តទុកដាក់ពួកវាប៉ុណ្ណាក៏ដោយក៏មិនអាចរារាំងបាន១០០ភាគរយដែរ ។

នៅក្នុងករណីអ្នកអផ្សុកហើយចង់មានមិត្តនិងចង់ឲ្យជីវិតកុំអផ្សុកមានសត្វកំដរគួរតែរកប្រភេទសត្វដែលមានផលប៉ះពាល់តិចតួចដូចជាពពួកសត្វស្លាបចិញ្ចឹមដាក់ទ្រុង ឬលែងតែក្នុងផ្ទះ ឬមួយក៏ពពួកត្រីផ្សេងៗ។

ពពួកសត្វស្លាបវាមានផលប៉ះពាល់តិចតួចទេ ហើយចំពោះប្រភេទត្រីចិញ្ចឹមវិញគឺគ្មានតែម្តង ហើយវាក៏ស្រស់ស្អាតដែរ ។ ពពូកសត្វចិញ្ចឹមដូចជាត្រីក្រឹម ឬក៏ត្រីលំអអីនេះ ក្រៅពីគ្មានការរំខាននោះ វាក៏ជាសត្វចិញ្ចឹមអាចអោយយើងកែអផ្សុក ហើយក៏អាចនឹងរីករាយនៅពេលដែលយើងឃើញវា ផ្តល់ចំណីឲ្យវា ឬក៏និយាយលេងជាមួយនឹងវាទោះបីជាវាតម្រូវឲ្យយូរៗម្តងយើងត្រូវលាងសំអាតទូរ ឬកែវដែលដាក់វាក៏ដោយចុះ។

សរុបសេចក្តីមក ទោះជាយើងស្រលាញ់យើងចូលចិត្តយើងចង់បាន ប៉ុន្តែប្រសិនបើលំនៅស្ថា​នយើងមិនសមរម្យសម្រាប់ចិញ្ចឹមវាយកល្អគួរកុំអី ហើយបើអាចគឺគួរតែជ្រើសរើសពពួកសត្វស្លាបតូចៗ ឬមច្ឆាមកជំនួស។ យើងស្រលាញ់គេមិនស្រលាញ់គឺពិតជាងាយស្រួលណាស់នៅក្នុងការបង្កទំនាស់ជាមួយនឹងអ្នកជិតខាង។ មនុស្សម្នាក់ៗមិនដូចគ្នាទេ ដូច្នេះយកល្អកុំអីល្អជាង៕

 

Daily Program

Livesteam thumbnail