កុំលេងសើចនឹងអេដស៏ ! ក្រុមអ្នកស្វែងរកសេវាកម្មផ្លូវភេទតាមបណ្តាញសង្គមគឺអាចជាក្រុមប្រឈមដែរ
ការឆ្លងមេរោគអេដស៏ថ្វីត្បិតតែវាធ្លាក់ចុះធៀបនឹងពីដំបូង ប៉ុន្តែនៅពេលនេះវាមិនបានសម្ងំស្ងៀមនោះទេ វាអាចកំពុងតែកម្រើកឡើងវិញ ដែលយើងទាំងអស់គ្នាគប្បីលើកកំពស់ការប្រុងប្រយ័ត្នជាពិសេសក្រុមអ្នកដែលស្វែងរកសេវាកម្មផ្លូវភេទក្រៅផ្ទះ ។
នៅក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលគេបានរៀបចំថ្មីៗនេះបានលើកឡើងក៏ដូចជាបង្ហាញនូវក្រុមប្រឈមថ្មី។
នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញបានព្រមានថា អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកដែលស្វែងរកសេវាផ្លូវភេទតាមបណ្តាញសង្គមគឺជាក្រុមដែលងាយរងគ្រោះនឹងការឆ្លងមេរោគអេដស៏មួយនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះបានលើកឡើងថា ការដាក់ការការប្រើប្រាស់បណ្តាញសង្គម ដើម្បីស្វែងរកដៃគូរួមភេទ និង ក្រុមអ្នកប្រើគ្រឿងញៀននៅពេលរួមភេទ ដែលមិនបានបង្ការពីការឆ្លងមេរោ គអេដស៍ជាបញ្ហាប្រឈមថ្មីៗមួយក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។
នេះគឺជាការលើកឡើងរបស់អ្នកជំនាញ ខណៈដែលអត្រាឆ្លងមេរោគអេដស៏នៅកម្ពុជាដែលពីមុនមានការធ្លាក់ចុះនោះ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ព្រមានថា កំពុងតែកម្រើ កឡើងវិញ។
សូមកុំលេងសើចនឹងមេរោគនេះ ពីព្រោះកន្លងមក មានសេចក្តីរាយការណ៍ថា នៅក្នុងមួយឆ្នាំកម្ពុជាមានពលរដ្ឋឆ្លងមេរោគនេះប្រមាណជា ១.៤០០ នាក់បានឆ្លងពោលមានន័យថា នៅក្នុងមួយថ្ងៃមេរោគអេដស៏អាចចម្លងបានប្រមាណជា ៤នាក់ឯណោះ ។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអះអាងថា ពួកគេភាគច្រើនជាមនុស្សពេញកម្លាំងដែលមាន អាយុពី ១៥ ដល់ ២៤ឆ្នាំ។
សូមកុំលេងសើចហើយប្រហែសចេញតែដើររកសេវាកម្មផ្លូវភេទដែលមិនមានសុវត្ថិភាព ឬមួយក៏ធ្វើការរួមភេទនៅក្រោមឥទ្ធិពលមមើមមាយខ្វះសុវត្ថិភាព ខណៈដែលមកដល់ពេលនេះកម្ពុជាមានអ្នកដែលផ្ទុកមេរោគអេដស៏ប្រមាណជា ៧៦ ០០០ នាក់។
សរុបមកវិញនរណាក៏ដោយមិនថាក្រុមអ្នកប្រឈមឫមិនប្រឈមនោះទេ សូមកុំស្វែងរកសេវាផ្លូវភេទដែលគ្មានសុវត្ថិភាព និង មានដៃគូស្នេហាច្រើន ។ ការមានដៃស្នេហាច្រើនគឺជាកត្តាប្រឈមមុខខ្លាំងណាស់នឹងការឆ្លងមេរោគ៕