កុំមើលស្រាលបន្លែបង្ការតាមរបងភូមិដ្ឋានរបស់យើង!

មានឱកាសបានមកសិក្សា ឬក៏អាចមានលទ្ធភាពអាចរកការងារធ្វើបាននៅតាមទីក្រុងបានប្រាក់ខែបន្តិចបន្តួចកុំភ្លេចកំណើតហើយមើលស្រាលបន្លែបង្ការដែលយើងធ្លាប់បេះលក់ ឬក៏ហោចណាស់យកទៅចំអិនទទួលទាន​នៅតាមភូមិកំណើតអោយសោះ។​

នៅពេលបច្ចុប្បន្ននេះនិន្នាការសេដ្ឋកិច្ចមានការប្រែប្រួល​ពលរដ្ឋមួយចំនួនបានចាប់ផ្តើមមើលស្រាលបន្លែបង្កាដែលដុះនៅតាមរបងដូចជាពពួកស្លឹកបាស ពពួកវល្លិ៍សាម៉ាវព្រៃ និងពពួកបន្លែស្លឹកដូចជាបន្លែផ្ទី ឬក៏បន្លែដែលយើងដាំដាក់ឲ្យវាតាមធម្មជាតិដូចជាពពួកត្រឡាច ឃ្លោក ននោង និងល្ពៅ។

ក្រៅពីនៅតាមរបងក៏មានពពួកបន្លែរាប់សិបប្រភេទទៀតដែលដុះនៅតាមប្រភពទឹកនៅក្នុងរ​ប​ងភូមិដ្ឋានយើងតែម្តងគឺមានពពួកត្រកូន កញ្ឆែត ព្រលឹត កំប្លោក កណ្តៀង ម្អម​ និងបន្លែជាច្រើ​នទៀតដែលដុះតាមរង្វះ ឬចង្អូរទឹកហូរនៅក្នុងភូមិ និង​ត្រពាំង ឬឫស្រះដែលជាប្រភពទឹកយើ​ង​ប្រើប្រាស់ផង ហើយអាចរកបានត្រី​និង ពពួកសត្វដែលយើងយកមកធ្វើម្ហូបអាហារបានដូចជាកង្កៀប​ អន្ទង់ ក្តាម ខ្យង និង​ខ្ចៅ ជាដើម​មកធ្វើម្ហូបដែលមានទាំង​ឱជារស់ និង គុណភាពក៏ដូចជាជីវជាតិសម្រាប់ទ្រទ្រង់រាងកាយយើងអោយលូតលាត់បានសុខភាពល្អ និង​ធំធាត់បាន ។​

ពពួកបន្លែបង្ការ និងមច្ឆាក៏ដូចជាពពួកសត្វដែលលើកឡើងខាងលើយើងមិនចាំបាច់ទៅដាំទៅថែ​ទាំងទៅអីច្រើនទេ គឺវាកើតឡើងតាមវដ្តនៃជីវិតរបស់វា ហើយខ្លះក៏យើងអាចដាំបន្ថែម តែមិ​នបាច់ត្រូវការលុយថែទាំច្រើនទេ រី​ឯផលនិងគុណតម្លៃរបស់វាគឺមានច្រើន ។ ជាអកុសលផ្នត់គំ​និតពលរដ្ឋមានការប្រែប្រួល ដោយអ្នកខ្លះនៅពេលដែលមានការងារធ្វើមានទ្រព្យសម្បត្តិ ក៏បែកគំនិតអភិវឌ្ឈន៍លំនៅដ្ឋានតាំងនោះ​ហើយក៏តាំងលុបស្រះលុបត្រពាំង ហើយស្អប់ពពួករុក្ខជាតិទាំងអស់នេះ ដោយថា វាជារុក្ខជាតិគ្មានតម្លៃ​ក៏កាប់ក៏ឆ្កាចោល ហើយប្រែក្លាយលំនៅដ្ឋានដែលមានលក្ខណៈធម្មជាតិពីមុនទៅជាផ្ទះល្វែង ផ្ទះវីឡា​ មានរបងថ្ម។ ផ្នត់គំនិតបែបនេះ បំ​ផ្លា​ញអស់ប្រភព​បន្លែ និងត្រីសាច់ធម្មជាតិទាំងអស់នេះ ហើយក៏នាំគ្នាទៅផ្សាទិញបន្លែបង្ការនាំចូ​ល​មកទទួលទានដែលពពួកបន្លែទាំងនេះនៅពេលគេដាំគេដាក់គីមីមួយសារ មកដល់ផ្សារគេអាចថែមមួយកម្រិតទៀតដើម្បីស្រស់ មកទទួលទានរាល់ថ្ងៃជំនួសវិញ​ហើយតាំងគេងឆ្ងល់ថា ខំទទួលទានសុទ្ធតែបន្លែល្អៗមានតម្លៃចុះវាបានរោគចង្រៃពុលថ្លើម ឈឺក្រពះ​ មហារីក បេះដូ​ង​ពីណាមក៕

សរុបមកវិញទោះបីជាយើងមានការងារមានការអប់រំមានឱកាសធ្វើការល្អមានប្រាក់ចំណូលច្រើនយ៉ាងណាក៏ដោយសូមកុំភ្លេចបន្លែបង្កានិងពពួកសត្វធម្មជាតិដែលធ្លាប់ចិញ្ចឹមជីវិតយើងពីក្មេង ។​ផ្ទះថ្មធ្វើក៏ធ្វើចុះប៉ុន្តែគួរច្នៃលៃលករក្សាទឹកស្រះ​​រត្រពាំងនៅក្នុងភូមិ ហើយពពួកបន្លែបង្ការកុំបំផ្លាញវា ។ នៅក្នុងករណីវាដុះគ្មានសណ្តាបធ្នាប់យើងថែយើងរៀបចំទៅ ពេលខ្លះវាក៏ជាសួនដែលរក្សាទេសភាពបៃតងផង និង ក៏អាចផ្តល់ជាម្ហូបអាហារចិញ្ចឹមគ្រួសារយើងបានផងដែរ ។​

   

Daily Program

Livesteam thumbnail