កុំភ្លេចវ័យកណ្តាល គឺជាវ័យត្រូវរែកពន់ខ្លាំង!

មនុស្សយើងវ័យមានតែបីទេគឺបឋមវ័យ មជ្ឈិមវ័យ និងបច្ចិមវ័យ ប៉ុន្តែប្រសិនបើយើងស្ថិតនៅ ក្នុងវ័យមជ្ឈិមវ័យហើយគឺត្រូវតែរែកពន់បើមិនដូច្នេះទេ យើងទំនងជារស់នៅក្នុងបច្ឆិមវ័យនៅក្នុងសភាពវេទនាមិនខាន។​

បឋមវ័យគឺជាវ័យដំបូង វ័យនោះយើងមិនចេះគិត​ មិនចេះគួរអ្វីឡើយគឺជាវ័យដែលដឹងតែស​ប្បា​យពេលមានហូបមានចុកគ្រប់គ្រាន់ តែបើអត់ទេគឺដឹងតែយំប៉ុណ្ណោះ។ មជ្ឈិមវ័យគឺជាវ័យ ក​ណ្តាលដូច្នេះហើយបានជាត្រូវតែរែកពន់អោយខ្លាំង។ ហើយចុងក្រោយគេគឺជាវ័យបច្ឆិមវ័យ ដែ​លជាវ័យចុងក្រោយ។

នៅក្នុងចំណោមវ័យទាំងបីនេះ នៅក្នុងមួយឆាកជីវិតមនុស្សគឺមជ្ឈិមវ័យ ឬវ័យកណ្តាលនេះសំខាន់ជាងគេពីព្រោះជាទូទៅ វ័យនេះគឺជាវ័យពេញកម្លាំងវ័យពេញរក វ័យពេញធ្វើការ វ័យ ពេញជាអ្នកដឹកនាំបើពោលគឺយ៉ាងហោចណាស់ក៏បានដឹកនាំគ្រួសារមួយផងដែរ។ ដូចនេះ ដើ​ម្បីឲ្យគ្រួសារយើងមិនលំបាកលំបិនទៅថ្ងៃអនាគតទេ គឺវ័យនេះហត់ខ្លាំងណាស់ ហើយត្រូវរែកទុក ។

តើការរែកនោះតើត្រូវធ្វើដូចម្តេច? ហើយហេតុអ្វីបានជាយើងត្រូវរែកពន់លើវ័យផ្សេងៗទៀត ? ចម្លើយគឺថា មជ្ឈិមវ័យដែលជាទូទៅពី ១៨ រហូតដល់ ៦០ ឆ្នាំនេះ។ នៅដំណាក់កាលដំបូងគឺ យើងត្រូវឯករាជ្យដោយត្រូវស្វែងរកការងារធ្វើ បន្ទាប់មកគឺត្រូវបង្កើតគ្រួសារ ហើយនៅពេលនោះ គឺយើងត្រូវរ៉ាប់រងចិញ្ចឹមកូនៗរបស់យើងដែលពួកគេនៅបឋមវ័យ ដោយបំពេញតួនាទី ដូចគ្នានឹងអ្វីដែលឪពុកម្តាយយើងបានធ្វើចំពោះយើង។ ហើយយើងក៏ត្រូវតែមានកាតព្វកិច្ច ជួ​យចិញ្ចឹមនឹងមើលថែឪពុកម្តាយរបស់យើងថែមទៀត ដែលពួកគាត់ចូលដល់បច្ចិមវ័យ ដែល ជាវ័យចុងក្រោយចាស់ជរាមានជំងឺជាដើម។

នៅក្នុងវ័យនេះសំខាន់ណាស់ ពីព្រោះថា ប្រសិនបើយើងមិនថែទាំកូនចៅយើង អប់រំគេឲ្យល្អ ទេនោះ នៅពេលដែលគេឆ្លងចូលមជ្ឈិមវ័យគេនឹងមិនមានធនធាននិងសមត្ថភាពគ្រប់គ្រាន់នោះ ពួកគេក៏នឹងអាចមករំខានយើងនៅបច្ចិមវ័យអោយកាន់តែដុនដាបថែមទៀត។ ក្រៅពីនោះ យើងក៏ត្រូវតែចេះសន្សំសំចៃ និងច្នៃទុកធនធានខ្លះដើម្បីធ្វើយ៉ាងណាមានសម្បត្តិ មានលុយមានកាក់ខ្លះៗគ្រាន់នឹងចីញ្ចឹមជីវិតនិងមើលថែខ្លួននៅពេលដែលខ្លួនយើងចាស់ជរា ចូលនិវត្តន៍។​ នៅក្នុងករណីយើងឈានចូលដលើបច្ចិមវ័យហើយ មិនមានទ្រព្យមិនមានអ្វីជាប់ នឹងខ្លួន នោះគឺយើងពិតជាពិបាកដោយត្រូវរស់នៅក្នុងបន្ទុកកូនៗ នៅក្នុងករណីកូនៗពួកគេមានជីវភាពគ្រាន់បើមិនអីទេ ប៉ុន្តែប្រសិនបើពួកគេមានជីវភាពយ៉ាប់យឺនដែរនោះ គឺកាន់តែ លំបាកមិនខាន។​

ដូច្នេះសរុបមកវិញ យើងត្រូវតែប្រើប្រាស់ពេលវេលានិងចេះលៃលកស្ថានភាព ដើម្បីចាត់ចែង ទុក។ សូមកុំខ្ជះខ្ជាយពេលវេលាឫប្រើប្រាស់ពេលឥតប្រយោជន៍ច្រើននានា ជាពិសេសគឺ ស​ក​ម្មភាពដែលមានលក្ខណៈពាលា ផឹកស៊ី ស្រីស្រា ល្បែង។ ចាយវាយមិនចេះសន្សំសំចៃអាងតែខ្លួនរកបាន ប៉ុន្តែជីវិតយើងម្នាក់ៗគឺអាចរស់បានត្រឹមតែ១ជីវិតទៀត មិនអាចមានអ្នកណារស់បា​ន២ជីវិតទេ ដូច្នេះចូរៀបចំវ័យរបស់ខ្លួនអោយបានសមរម្យ៕

 

Daily Program

Livesteam thumbnail