កុំធ្វេសប្រហែសចំពោះទឹក ! ឡើងស្រកអាចលឿនជាការរំពឹងទុក​

កម្រិតកំពស់ទឹកនៅតាមដងទន្លេមេគង្គ ទន្លេបាសាក់ និង ទន្លេសាប ហាក់មានសភាពកើនឡើងគួរឲ្យកត់សំគាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនិងប្រភទទឹក ដែលមានព្រែក ឫស្ទឹងជាប់ទន្លេក៏ត្រូវតែប្រុងប្រយ័ត្ន ។

របបទឹកនៅតាមដងទន្លេនៅពេលនេះប្រែប្រួលលឿនខ្លាំងណាស់គឺឡើងស្រក​ភ្លាមៗ ដូច្នេះការធ្វេសប្រហែសអាចមានគ្រោះថ្នាក់នៅពេលដែលគ្រោះវាបានកើតមានឡើងដោយចៃដន្យដែលយើងមិនបានត្រៀមបម្រុងទុក​។​

តាមការឲ្យដឹងពីក្រសួងធនធានទឹកនឹងឧតុនិយមបានឲ្យដឹងថា ក្រោយពីកម្រិតកំពស់ទឹកនៅកន្លែងខ្លះបានឡើងខ្លាំងជិតដល់កម្រិតប្រកាសអាសន្ននោះ​នៅថ្ងទី២៥ ខែកញ្ញា កម្រិតកំពស់ទឹកគឺហាក់មាននិន្នការស្រកចុះវិញហើយ​។

នៅប៉ុន្មានថ្ងៃកន្លងមកនេះកម្រិតកំពស់ទឹកនៅតាមស្ថានីយជលសាស្រ្តទាំង៨ កន្លែង គឺនៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ទោះបីជាកន្លែងទំនាប់ខ្លះបានលិច ក៏ពិតមែន ។ ព័ត៌មានដែលទទួលបាន ទាំងនោះស្ថានីយជលសាស្រ្ត ស្ទឹងត្រែង, ក្រចេះ, កំពង់ចាម, ចតុមុខ, អ្នកលឿង, កោះខែល និង ព្រែកក្តាម គឺសុទ្ធតែនៅក្រោមកម្រិតប្រុងប្រយ័ត្នទាំងអស់ ។

នេះគឺជាព័ត៌មានរីករាយ ប៉ុន្តែទោះជាយ៉ាងណា មានសេចក្តីរាយការណ៍ពីគណកម្មាធិការទន្លេមេគង្គដែលមានមូលដ្ឋាននៅទីក្រុងវៀងច័ន្ទបានឲ្យដឹងថា ផ្ទៃរងទឹកភ្លៀងនៅទន្លេមេគង្គក្រោមប៉ែកខាងលើ ម្តុំ ឡាវ និង ថៃ គឺនៅតែមានភ្លៀងខ្លាំង ដូច្នេះកម្រិតទឹកនឹងអាចបន្តឡើងចុះពិបាកនឹងស្មាន ដែលទាមទារការ លើកកំពស់ការប្រុងប្រយ័ត្នជាប់ជានិច្ច ។​

នៅពេលនេះគ្រោះធម្មជាតិឥឡូវពិតជាពិបាកស្មានណាស់ សូមមើលតែអ្វីដែលកើតមាននៅឈៀងរ៉ៃ ប្រទេសថៃ  និង តំបន់មួយចំនួននៅមីយ៉ាន់ម៉ា និង​នៅប្រទេសឡាវ គឺឃើញហើយ គ្រោះមហន្តរាយធំខ្លាំងណាស់ ។

បងប្អូននៅតាមដងទន្លេសូមរស់នៅដោយស្មារតីប្រុងប្រយ័ត្នឲ្យបានជាប់ជានិច្ចនៅក្នុងអំឡុងពេលរដូវវស្សាបែបនេះ ពីព្រោះទម្រាំដល់រដូវប្រាំងវិញ គឺអាចនៅសល់ព្យូះនិងភ្លៀងច្រើនទៀត ដោយពេលនេះគឺទើបតែមានព្យុះ​ត្រឹម ១៥ អីទេ ខណៈដែលគេដឹងថា មានព្យុះពី ២៥ ទោ​២៧ ព្យុះ  ។

ក្រៅពីព្យុះ និងទឹកជំនន់ ចេញ បងប្អូននៅតាមដងទន្លេសូមលើកកំពស់ផងដែរចំពោះគ្រោះមហន្តរាយបាក់ច្រំាងទន្លេ ដែលពេលនេះមានឭសូរដូចជានៅករណីខេត្តកំពង់ចាមជាដើម ។ ទឹកឡើងវាអាចហូរ ខ្លាំង ដូច្នេះបំណាក់ច្រាំង អាចគ្រោះថ្នាក់​សូមប្រុងប្រយ័ត្ន ។​

សរុបមកវិញសូមបងប្អូនទាំងអស់លោកកំពស់ការប្រុងប្រយ័ត្ន ហើយកងកម្លាំងនិងអាជ្ញាធរក៏គួរតែប្រុងប្រៀបនិងលើកកំពស់ស្មារតីនៃការទទួលខុសត្រូវខ្ពស់ប្រកបដោយភាពបត់បែន ដើម្បីធ្វើយ៉ាងណាធានាកុំអោយមានគ្រោះមហន្តរាយធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិយើងទាំងអស់គ្នា ។ 

Daily Program

Livesteam thumbnail