កុំដាក់សំពាធលើកូនជ្រុល ព្រោះចង់ឲ្យកូនសិក្សា

ឪពុកម្តាយចង់ឲ្យកូនរៀនសូត្រពូកែ មានអនាគតល្អ មានការតស៊ូ វាគឺជារឿងត្រឹមត្រូវ នេះមិនមែនជាបំណងអាក្រក់ទេ ប៉ុន្តែជាទូទៅឪពុកម្តាយខ្លះព្រោះតែទស្សនៈនិងទស្សនទានបែបនេះ បែរជាបង្ករបញ្ហាសំពាធទៅលើពួកគេទៅវិញ។
មកដល់សម័យនេះ មានឪពុកម្តាយជាច្រើនបានកំពុងតែសោកស្តាយពីព្រោះតែ បំណងដ៏ល្អនេះ ប្រែក្លាយទៅជាផលអាក្រក់ដែលនាំឲ្យកូនមានបញ្ហាផ្លូវចិត្ត។
ជាទូទៅនរណាក៏ចង់ឲ្យកូនល្អ កូនពូកែ កូនឆ្លាត កូនមានសមត្ថភាព ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេក៏មានជីវិតមានបំណង មានក្តីប្រាថ្នា និង មានការគិតខុសពីឪពុកម្តាយ។ ដូច្នេះហើយនៅពេលដែល ពួកគេចង់ទៅនេះ ហើយឪពុកម្តាយចង់ទៅនោះ ហើយបង្ខំកូនឲ្យទៅតាម គឺចុងក្រោយគឺបន្សល់ទុក ត្រឹមតែជាការសោកស្តាយ។
ការដែលយើងចង់ឲ្យកូនល្អ កូនមានអនាគតនេះ យើងអាចដាក់បន្ទុកនិងសំពាធទៅលើកូនៗរបស់យើង។ សំពាធនិងបន្ទុកនេះ វាត្រូវបានសន្សំទុកនៅក្នុងសតិនិងខួរក្បាលរបស់ពួកគេជាប្រចាំ ដូច្នេះហើយ នៅថ្ងៃណាមួយ ដោយសារតែពួកគេមិនចេះរំលែក មិនចេញបញ្ចេញ ពោលគឺមិនដឹងទៅណា អ្វីដែលពួកគេប្រឈមគឺ ការធ្លាក់ទឹកចិត្ត ឬ ទៅជាបញ្ហាចិត្តសាស្រ្តដែលជះឥទ្ធិពលអាក្រក់ដល់ឪពុកម្តាយរបស់ពួកគេវិញជាច្រើនដែរហើយ។
ជាទូទៅអ្វីដែលឪពុកម្តាយចង់ កូនៗរបស់ពួកគេអាចមិនចង់នោះទេ ដូច្នេះវានឹងបង្កជាវិបត្តិដែលនាំឲ្យចិត្តនិងសុខភាពខាងចិត្តសាស្រ្តពួកគេមានបញ្ហា។
នៅក្នុងករណីដែលពួកគេ ទ្រាំទ្រមិនបានពូកគេនឹងមានបញ្ហាផ្លូវចិត្តមានសំពាធខ្លាំង ហើយនោះអ្វីដែលពួកគេគិតឃើញគឺអត្តឃាត។ ករណីនេះមានកើតឡើងច្រើននៅក្នុងគ្រួសារជាច្រើន គ្រាន់តែ ឪពុកម្តាយខ្លះមិននិយាយមិនចែករំលែកប៉ុណ្ណោះ។
ដើម្បីគេចចេញពីបញ្ហានិងការសោកស្តាយនៅពេលអនាគត នៅក្នុងនាមជាឪពុកម្តាយគឺពិតជាចង់ឲ្យកូនធ្វើនេះធ្វើនោះ តាមដែលខ្លួនគិត ប៉ុន្តែពេលខ្លះអ្វីដែលយើងគិតនិងតម្រែតម្រង់គេវាមិនអាចធ្វើឲ្យដូចនិងដំណើរការរលូនដូចអ្វីដែលខ្លួនពួកគេចង់ដោយខ្លួនពូកគេនោះទេ។
នៅក្នុងស្ថានភាពបែបនេះ ឪពុកម្តាយគួរតែពិគ្រោះយោបល់ ឬ និយាយជាមួយកូនៗដោយត្រង់ទៅត្រង់មក ដោយឈរនៅលើគោលការណ៍ស្តាប់គ្នាទៅវិញទៅមក។
ជាទូទៅអ្វីដែលយើងគិតយើងចង់ កូនរបស់យើងមិនអាចធ្វើដូច ពីព្រោះគេចង់អ្វីផ្សេងដូច្នេះ វាជាការដាក់សំពាធដ៏ធំដល់ពួកគេ។
នៅក្នុងស្ថានភាពបែបនេះ សូមស្តាប់ពួកគេ ហើយព្យាយាមយល់ពីពួកគេ ហើយពេលខ្លះពួកគេក៏មានហេតុនិងផលប្រសើរគួរតែគោរពតាមពួកគេ ប៉ុន្តែក្រោយពេលដែលស្តាប់ទៅបំណងពួកគេហាក់មិនសម គួរតែរិះគិតនិងបញ្ចុះបញ្ចូលលើកទឹកចិត្តពួកគេ តាមវិធីត្រជាក់ជាមួយនឹងហេតុក៏ដូចជាផល វានឹងប្រសើរ។ ចូរសាកល្បងចំណុចទាំងនេះសាកមើល ដើម្បីកុំអោយយើងមានវិបត្តទាន់៕
Daily Program
