កុំចេះតែហ៊ាន និងប្រើប្រាស់បណ្តាឱសថនិងផលិតផលជំនួយសុខភាពតាមអនឡាញ!
ឥឡូវនេះអ្នកលក់អនឡាញមានរហូតដល់ឃោសនាលក់ផលិតផលឱសថមិនត្រឹមតែសម្រាប់លើកសម្រ ស់នោះទេ គឺមានរហូតដល់ពពួកឱសថមួយចំនួនដែលពួកគេបាននាំគ្នាស្រែកពេញៗមាត់ថា អាចរហូតដល់ដុំសាច់មហារីកថែមទៀត ។
អ្នកលក់អនឡាញនៅពេលនេះ មិនត្រឹមតែជាអ្នកឯកទេសខាងសម្រស់នោះទេ ពួកគេហ៊ានរហូតដល់ ប្រើប្រាស់បណ្តាញសង្គមឃោសនាពពួកផលិតផលដែលជាឱសថព្យាបានជំងឺជាច្រើនប្រភេទ តាំងពីថ្នាំបំបា ត់ការឈឺចាប់ ឈឺសន្លាក់ រហូតដល់ដុំសាច់ដែលជាពពួកសាច់កាច សូម្បីតែក្បួនវេជ្ជសាស្រ្តត្រឹមត្រូវ ក៏ពិបាកព្យាបានផងនោះ ។
ពួកគេបានប្រើប្រាស់សម្រស់ និង ផលិតផលដែលមិនដឹងប្រភពច្បាស់លាស់ទេ ហើយតាំងខ្លួនផលិតផល របស់ពួកគេនានា គឺសឹងតែក្លាយជាឱសថទិព្វទៅហើយ ។ ផលិតផលរបស់ពួកគេទាំងនោះដែលប្រកាសលក់ក៏មិនមែនជាផលិតផលដែលលក់ថោកៗដែរ ផលិតផលខ្លះខ្ទង់រាប់សិបដុល្លារឡើង ដែលនេះគឺជារឿង មួយដែលពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពសាធារណៈនៅពេលបច្ចុប្បន្ននិងពេលអនាគត ប្រសិនបើយើងនៅតែបន្តផ្សព្វផ្សាយផ្តេសផ្តាសបែបនេះនោះ។
លោកអ្នកជាទីគោរព មុននឹងជឿ មុននឹងយកខ្លួនទៅធ្វើការសាកល្បងប្រើប្រាសផលិតផល ក្រុមអ្នកលក់អនឡាញទាំងនេះ សូមរិះគិត ប្រសិនបើពពួកឱសថទាំងនោះវាពូកែមែននោះ តើចាំបាច់សង្គមត្រូវមានក្រុមគ្រូពេទ្យដែលម្នាក់ៗរៀនអស់លុយ អស់ពេលវេលារាប់ឆ្នាំធ្វើអ្វី ។
សូមគិតឡើងវិញហើយសូមកុំចេះតែជឿតាមការឃោសនាបំប៉ោងគុណភាព ហើយយកសុខភាពនិងអាយុ ជីវិតរបស់បងប្អូនផ្ទាល់ទៅសាកល្បងនឹងវត្ថុទាំងនេះ ។ ក្រៅពីយកបញ្ហាសុខភាពទៅធ្វើជាដើមចមហើយនោះ បងប្អូនក៏ត្រូវតែប្រឈមមុននឹងបញ្ហាអស់លុយអស់កាក់។ ផលិតផលដែលពួកគេលក់នេះ មានផលិតផលខ្លះមិនមែនថោកឡើយ គឺបងប្អូនអាចអស់លុយសន្សំទៅអនាគតនិងអស់លុយថ្លៃជីវភាពប្រចាំ ថ្ងៃមិនខាន ។
បងប្អូនរាងកាយរបស់យើងមិនមែនម៉ាស៊ីនដែលអាចខូចហើយអាចជួសជុលផ្លាស់ប្តូរងាយៗដូចម៉ាស៊ីន ដែលយើងអាចនឹងសាកល្បងបាននោះទេ ។ តម្រង់នោម ក្រពះ ពោះវៀន សរសៃឈាម ថ្លើម ប្រម៉ាត់ លំពែង និង សរីរាង្គផ្សេងៗនៅក្នុងខ្លួនរបស់យើងតែពេលដែលយើងប្រើប្រាស់ផលិតផលផ្តេសផ្តាស វាខូចខាតហើយនោះ គឺវានឹងខូចហើយ ។ នៅពេលដែលវាខូចសុខភាពយើងនឹងទ្រុធទ្រោម ហើយមានតែ ប្រឈមមុខនឹងការស្លាប់តែមួយមុខប៉ុណ្ណោះ ។
សរុបមកវិញ រាល់ការប្រើប្រាស់ឱសថ គឺសូមប្រើប្រាស់ដោយមានវេជ្ជបញ្ជាមិនមែនបើកមើលគេឡាយ ហើយទីញយកមកប្រើប្រាស់តាមគេឃោសនាផ្សព្វផ្សាយនោះឡើយ ហើយសម្រាប់ការប្រើប្រាស់ផលិតផលផ្សេងៗទាំងឡេ ទាំងអាហារបំប៉នអីជាដើមគួរតែដឹងប្រភព មានកាលបរិច្ឆេទ មាន ក្បួន មានតម្រា មាន ព័ត៌មាន ក៏ដូចជាលិខិតអនុញ្ញាតច្បាស់លាស់ចាំប្រើប្រាស់៕