ការចាយលុយឥឡូវកាន់តែស្រួល តែសូមរិះគិតអំពីសុវត្ថិភាព
ការចាយលុយឥឡូវកាន់តែស្រួល តែសូមរិះគិតអំពីសុវត្ថិភាព
ការចាយលុយសម័យបច្ចុប្បន្នថាវាមានសុវត្ថិភាពក៏ម្យ៉ាង ប៉ុន្តែក្រុមជនខិលខូចនៅតែបង្កើតនិងនៅតែអាចស្វែងរកមធ្យោបាយដើម្បីយកប្រយោជន៍ពីយើងជាអ្នកស្លូតត្រង់បានដដែល ប្រសិនបើយើងមិនប្រុងប្រយ័ត្ន ។
ពីមុនយើងដាក់កាបូបលុយនៅតាមខ្លួនមានចោរតាមលួចកាបូបលុយយើងបាន ប៉ុន្តែសម័យនេះដើម្បីសុវត្ថិភាពមនុស្សជាច្រើនគឺលែងសូវចាយលុយតាមកាបូបត្រង់ៗដូចពីមុនទៀតហើយ គឺគេចាយតាមទូរស័ព្ទ ។
ការចាយតាមទូរស័ព្ទ ដែលប្រើ QR កូដអីនេះគឺពិតជាស្រួលមែន ប៉ុន្តែចាយអត់សូវតាមដាននិងមិនសូវប្រយ័ត្នប្រយែងនោះទេ។ ការចាយលុយតាមកាបូបនៅពេលដែលឃើញអស់ច្រើនរលូសពីកាបូបចាប់ផ្តើមឲ្យយើងកាត់បន្ថយការចំណាយនេះ ប៉ុន្តែនៅពេលដែលយើងចាយលុយ តាមទូរស័ព្ទនេះទៀតគឺកាន់តែអស់ងាយហើយចាយលឿនស្រូល អស់អល់ដឹងខ្លួន ទាល់តែចូលទៅ ពិនិត្យលើរបាយការណ៍បានដឹង។
រឿងចាយលុយស្រួលបែបនេះគឺជារឿងមួយ ប៉ុន្តែរឿងចាយលុយរឿងសុវត្ថិភាព ត្រូវបានគេគិតថា វាមានសុវត្ថិភាពជាងចាយលុយតាមកាបូប ដោយសារតែទូរស័ព្ទគឺវាមានលេខកូដ ឫលេខសំងាត់ ជាសុវត្ថិភាព ប៉ុន្តែល្បិចជលខិលខូចនៅតែមាន ។
សូមប្រុងប្រយ័ត្ន នៅពេលដែលអ្នកចាយលុយតាមទូរសព្ទគឺសូមប្រយ័ត្នរឿងអ្នកនៅពីក្រោយដែលជាមនុស្សខិលខូចចាំលួចលេខកូដរបស់អ្នក។ ក្រៅពីនោះ ក៏សូមឧស្សាហ៍ពិនិត្យសាច់ប្រាក់ឲ្យបានញឹកញាប់ ពីព្រោះដោយសារតែការធ្លេចភ្លាំងឫច្រឡំណាមួយយើងអាចវេលុយគេលើស ឫខុសគោលដៅនាំហានិភ័យខាតបង ។
ក្រៅពីនោះ ក្រៅពីប្រព័ន្ធសុវត្ថិភាពដែលស្ថាប័នហិរញ្ញវត្ថុនានាបានដាក់ចេញដើម្បីធានាសុវត្ថិភាព លើសាច់ប្រាក់ដែលយើងរក្សាទុក ក៏មានក្រុមអ្នកជំនាញខ្លះគេពូកែរឿងសរសេរកូដ ឫបង្កើតកម្មវិធីផ្សេងៗផ្ញើមកយើង តែបើយើងប្រហែស គេអាចហេកចូលគណនីរបស់យើងដើម្បីយកប្រាក់ពីយើងក៏មាន ។
សរុបមកវិញដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នជាពិសេសគឺទុកដាក់ទូរសព្ទដៃដែលភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុឲ្យប្រុងប្រយ័ត្ន ហើយក៏ឧស្សាហ៍ត្រូតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុជាប្រចាំដើម្បីការពារហានិភ័យណាមួយដោយចៃដន្យ ដើម្បីមានវិធានការទាន់ពេលវេលា។ លុយសម័យនេះស្រួលដាក់ ស្រួលដក ហើយក៏អាចស្រួលបានដែរប្រសិនបើយើងធ្វេសប្រហែ ស ពីព្រោះវាអាចកាន់តែងាយសម្រាប់ក្រុមអ្នកបច្ចេកទេសខិលខូច៕