ករណីជំងឺគ្រុនឈាមនៅក្នុងប្រទេសកើនឡើងហើយសូមប្រុងប្រយ័ត្ន!

ជំងឺគ្រុនឈាមដែលជាប្រភេទជំងឺដ៏កាចសាហាវមួយ ដែលអាចមានលទ្ធភាពសម្លាប់ជីវិតមនុស្ស បានកើនឡើងហើយនៅកម្ពុជា ស្របពេលដែលរដូវនេះគឺជារដូវដែលភ្នាក់ងារចម្លងមេរោគ ជាពិសេសគឺមូសខ្លាងាយស្រួលបង្កកំណើត។

តាមស្ថិតិដែលសារព័ត៌មានជាតិនិងអន្តរជាតិបានដកស្រង់មកចុះផ្សាយបានឲ្យដឹងថា​ ករណីជំងឺគ្រុនឈាមនៅកម្ពុជាត្រូវបានស្ថិតិបញ្ជាក់ថា មានចំនួន ៧.០៥៨ ករណីនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។

ករណីនេះត្រូវបានបញ្ជាក់ថា បានកើតឡើង ប្រហែល ១០ ភាគរយធៀបនឹងរយៈពេលដដែលកាលពីឆ្នាំទៅ។

ពាក់ព័ន្ធនឹងស្ថានភាពនេះខាង កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចហើយ ដោយនៅក្នុងនោះ គឺកម្មវិធីបានត្រៀមថ្នាំ Abate ដែលជាថ្នាំសម្លាប់ដង្កូវទឹកដែលជាប្រភពនៃមូសខ្លាងរហូតដល់ ជាង ១៦០ តោន និងថ្នាំបាញ់មូសជាច្រើនរយលីត្រ ដើម្បីបង្ការការរីករាលដាលជំងឺគ្រុនឈាម ទ្រង់ទ្រាយធំនៅក្នុងប្រទេស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏សាធារណៈជននានាត្រូវតែយកចិត្តទុកដាក់នៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។​

ដូចដែលដឹងរួចហើយថា ជំងឺនេះវាឆ្លងរីករាលដាលគឺដោយសារតែមូសខ្លាខាំតែប៉ុណ្ណោះ ដូច្នេះ អ្វីដែលចាំបាច់បំផុតគឺត្រូវតែសម្លាប់មូសខ្លា ហើយប្រសិទ្ធភាពបំផុតគឺបំផ្លាញទីជម្រករបស់មូសខ្លា ដែលវាចូលចិត្តពងនិងកើតជាដង្កូវទឹកមុនវិវន្តទៅជាមូសខ្លា​ នៅតាមកន្លែងដែលដក់ទឹកថ្លាៗ​ និង ព្រៃដែលនៅជុំវិញផ្ទះឫលំនៅស្ថាន ដែលរស់នៅ។​

លំនៅស្ថានត្រូវតែមានបរិយាកាសភ្លឺស្រឡះ មានពន្លឺនិងមានខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកុំអោយមូសខ្លាលាក់ខ្លួនបាន ហើយ ឪពុកម្តាយក៏ត្រូវតែយកចិត្តទុកដាក់នៅក្នុងការថែរក្សាកូនចៅរបស់ខ្លូន និង សុខភាពរបស់ខ្លួនឯងផងដែរ។​

ជាទូទៅជំងឺនេះច្រើនកើតចំពោះក្មេងៗ ប៉ុន្តែនៅពេលបច្ចុប្បន្នក៏មានមនុស្សពេញវ័យជាច្រើនបានឆ្លងជំងឺនេះជាហូរហែរមកដែរ ដូច្នេះនៅក្នុងករណី កូនឫខ្លួនឯងគ្រុនក្តៅ ក្នុងរយៈពេល ៤៨ ម៉ោង សូមប្រញាប់មកមន្ទីរពេទ្យដើម្បីពិគ្រោះជំងឺ។​ សូម​កុំ​ព្យាយាម​ព្យាបាល​ជំងឺនេះ​ដោយ​ខ្លួនឯងពីព្រោះវាគ្រោះថ្នាក់។

ជំងឺនេះបណ្តាលឱ្យមានគ្រុនស្រួចស្រាវដែលមានរោគសញ្ញាដូចជាឈឺក្បាល ក្តៅខ្លួនរហូតដល់ ៤០ អង្សាសេ អស់កម្លាំង ឈឺសាច់ដុំ និងសន្លាក់ធ្ងន់ធ្ងរ ក្អួត និងចេញកន្ទួលនៅលើខ្លួន ដូច្នេះសូមលើកកម្ពស់ការប្រុងប្រយ័ត្ន ហើយប្រញាប់មកមន្ទីរពេទ្យ ដើម្បីអាចទទួលការព្យាបាលបានត្រឹមត្រូវ បង្កាការស្លាប់៕

Daily Program

Livesteam thumbnail