កម្ពុជាលែងមានអ្នកបន្ទោរបង់ពាសវាលពាសកាល

បើទោះបីជានៅមិនទាន់អស់ ក៏ចំនួនអ្នកដែលបន្ទោរបង់ពាសវាលពាសកាលកំពុងតែកាត់បន្ថយដែលជាចំណែកមួយ ដែលស្រុកទេសយើងកំពុងតែបោះជំហានឈានឆ្ពោះទៅរកភាព ស៊ីវិល័យមួយ​នៅក្នុងសង្គមមនុស្សសម័យឌីជីថល​។

តាមសេចក្តីរាយការណ៍ និងតួរលេខចុងក្រោយបានបង្ហាញថា ​ជាទូទៅស្ថានភាពអនាម័យរប​ស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទគឺប្រសើរដោយពលរដ្ឋភាគច្រើនលែងចូលព្រៃរបោះក្រោ​យផ្ទះដូចសម័យកាលពីមុន១០ឆ្នាំកន្លងមកទៀតហើយ ។

នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជាបានកើនឡើងប្រមាណជា ៨៥ ភាគរយ​ដោយនៅក្នុងនោះ ខេត្តចំនួន ៦ សម្រេចបានជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។

ខេត្តទាំងនោះ រួមមាន ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពងឆ្នាំង និងខេត្តកែប ហើយជាមួយគ្នានោះដែរបើគិតអោយលំអិតគឺ មានភូមិរហូតដល់ ៧.៣៩៧ ឃុំចំនួន ៦៥៤ ស្រុកចំ​នួន ៥៩  គឺមានបង្គន់ប្រើប្រាស់។

នេះគឺជាតួរលេខដ៏វិជ្ជមានមួយសម្រាប់បញ្ជាក់ពីភាពស៊ីវិល័យរបស់សង្គមកម្ពុជា ហើយយើងទាំងអស់គ្នាមានភារកិច្ចនៅក្នុងការចូលរួមជំរុញយន្តការនេះអោយបានជោគជ័យ ។​

នៅកម្ពុជាយើងជាប្រទេសមួយដែលយកវិស័យទេសចរណ៍គឺជាស្នូលមួយនៃសេដ្ឋកិច្ចជាតិ​ហើយប្រសិនបើមិនលើកកំពស់ចំណុចនេះទេ វាពិតជាឧបសគ្គមួយដ៏ចំបងដែរនៅក្នុងការលើ​កកំពស់វិស័យនេះ ។​

ក្រៅពីរាជរដ្ឋាភិបាល អាជ្ញាធរដែនដី យ៉ាងណាមិញយើងជាពលរដ្ឋក៏គួរតែចូលរួម ខណៈដែ​លនៅពេលនេះ នៅតាមដងផ្លូវ សាធារណៈនានា ទោះបីជាមានកន្លែងដែលផ្តល់ការដោះទុក្ខរឿងបន្ទោរបង​នេះមានជាច្រើនកន្លែង ប៉ុន្តែក៏នៅតែមានអ្នកដែលបន្តបន្ទោរបងនៅតាមទីសាធារណៈដែរ។​

បាតុភាពអវិជ្ជមាននេះមិនមែនតែនៅតាមជនបទនោះទេ គឺសូម្បីតែនៅរាជធានីក៏មានដែរ ដោយអ្នកខ្លះនៅតែឈប់បទជើងតូច បទជើងធំ ជារឿយនៅកន្លែងដែលស្ងាត់​។​

ដើម្បីអោយប្រទេសយើងស្អាត ហើយកាន់តែទាក់ទាញ​យើងទាំងអស់គ្នាគួរតែបញ្ឈប់ទម្លាប់នេះបន្តទៀត នៅក្នុងករណីបន្ទាន់ យើងអាចឈប់នៅតាមស្ថានីយប្រេងឥន្ធនៈនានា ពោលគឺសុ​ទ្ធតែមានបន្ទប់ទឹកស្អាត ជាច្រើន ហើយបើមិនដូច្នេះទេ តាមភោជនីដ្ឋាន​នានា​ក៏មានដែរ អា​ចសុំគេដោះទុក្ខមួយភ្លែតៗយើងខ្ញុំគិតថា គេក៏មិនចិត្តអាក្រក់ដែរ តែទោះបីជាយ៉ាងណា បើបា​ន​ចូលទៅប្រើសេវាកម្មកន្លែងគេហើយ​ក៏យើងខ្លួនឯងជួយរក្សាអនាម័យកន្លែងគេផងដែរ​កុំ អា​ងតែសុំគេបាន​មិនខ្វល់ពីអនាម័យនៅកន្លែងគេដោយគ្មានទំនួលខុសត្រូវ៕

 

 

Daily Program

Livesteam thumbnail