ប្រវិត្តរបស់ព្រះថោងនិងនាងនាគ

សម្លៀកបំពាក់ពេលសំពះផ្ទឹម របស់នារីខ្មែរ

ថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវ​ហត់​អស់​កម្លាំង ព្រះអង្គ ​ចូល​ទៅ​សម្រាក​ក្រោម​ដើម​ធ្លក ដល់​ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយ​មិន​អាច​វិល​ត្រលប់​មកវាំង​ប្រាសាទ​បាន ព្រះ​ថោង​ក៏​ទ្រង់​សម្រាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រា​នោះ នា​រាត្រី​ដ៏​សែន​ស្ងាត់​ជ្រងំ ព្រះ​នាង​ធារា​វត្ដី បុត្រី​សេ្ដច​ភុជង្គ​នាគ​បាន​នាំ​អស់​ពួក​ភីលៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះ​ថោង​ទត​យល់​ឃើញ​ព្រះ​នាង​កាល​ណា ក៏​លប​លួច​ចាប់​ចិត្ដ​ប្រតិព័ទ្ធស្នេហាភ្លាម​។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះ​ថោង និង​នាង​នាគ​ក៏​ចាប់​ផ្ដើម​មាន​ចិត្ដ​ស្នេហា​ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ទៅ​វិញទៅមក។

Daily Program

Livesteam thumbnail