នាយតាក់ស៊ី បានកោរសក់បួសជាសង្ឃហើយ
នាយតាក់ស៊ី តារាកំប្លែងប្រចាំទូរទស្សន៍ CTN បានកោរសក់បួសជាសង្ឃហើយ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមហ្វេសប៊ុករបស់អ្នកនាងភីមជាភរិយារបស់នាយតាក់ស៊ី។ អ្នកនាងភីមបានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសំណេរយ៉ាងខ្លីថា " សូមអរគុណលោកតាវិចទ័រ និងបងប្អូនក្រុមកំប្លែង CBSនិងបងប្អូនទាំងអស់គ្នាដែលបានចូលរួមបំបួសប្តីខ្ញុំសូមជូនបុណ្យកុសលផង"។ នាយតាក់ស៊ី ដែលគេដឹងថា មានជំងឺប្រចាំកាយជាច្រើនមុខ បានសម្រេចចិត្តលះបង់មុខរបរជាតារា កំប្លែងរួមទាំងគ្រួសារ ដោយបួសជាសង្ឃក្នុងព្រះពុទ្ធសាសនា៕