IFFAsia រៀបចំកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការពង្រឹងសកម្មភាពយុវជន

វិទ្យាស្ថាននៃការបង្កើតសហគមន៍គ្រីស្តបរិស័ទពិភពលោក ដែលគេស្គាល់ថា IFFAsia បានប្រមូលផ្តុំភាគីពាក់ព័ន្ធសន្ទនាមួយគ្នា ក្នុងគោលបំណងចិញ្ចឹមបីបាច់ភាពជាដៃគូ និងការសហការ «ដើម្បីរៀបចំអនាគតដ៏រឹងមាំ» សម្រាប់យុ​វជននៅក្នុងតំបន់។ នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ។

កម្មវិធីនេះបានរៀបចំឡើងពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងទីក្រុង តាហ្គេតៃ (Tagaytay)​ប្រទេសហ្វីលីពីន ដោយមានការចូលរួមដោយអ្នកតំណាងស្ថាប័នសាសនា​ផ្សេងៗ និងក្រុមសង្គមស៊ីវិលនៅទូទាំងប្រទេសអាស៊ីចំនួន ៥៧ នាក់។

លោកស្រី ផ្លរ៉េន អាឡិចស៊ីស ( Florence Alexius ) នាយក IFFAsia បាននិយាយក្នុងអំឡុងពេលបើកកម្មវិធីថា ថ្ងៃនេះយើងមកជាមួយគ្នា មិនមែនក្នុងលក្ខណៈបុគ្គលទេ ប៉ុន្តែជាសហគមន៍មួយដែលបានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះការបង្កើតយុវជននៅអាស៊ី ដោយដើរជាមួយពួកគេ នៅពេលពួកគេរុករកជីវិត ជំនឿ និងគោលបំណងសម្រាប់អនាគត។

លោកស្រី បាននិយាយថា កិច្ចសន្ទនានេះសង្ឃឹមថានឹងស្វែងរកវិធី ដើម្បីជួយដល់យុវជនឲ្យទទួលបានប្រយោជន៍ជាចំណេះដឹងនិងបំណិនជីវិតនៅក្នុងនាមជាគ្រីស្តបរិស័ទ៕

Daily Program

Livesteam thumbnail