GPH ថ្ងៃទី ៣៖ កាឌីណាល់ដាវីដ ជំរុញព្រះសហគមន៍អាស៊ីឲ្យ «អនុញ្ញាតឲ្យព្រះយេស៊ូគង់នៅក្នុងយើង និងតាមរយៈយើង»
នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងអំឡុងពេលនៃ "បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ" នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី កាឌីណាល់ប៉ាប្ល៉ូ វើហ្គីលីយ៉ូ (Pablo Virgilio S. David) ដែលជាអភិបាលនៃកាលូបាន និងជាអនុប្រធាននៃសភាលោកអភិបាលអាស៊ី បានថ្លែងសុន្ទរកថាគន្លឹះទៅកាន់ប្រតិភូជាង ៩០០ នាក់ ក្រោមប្រធានបទ៖ «ការរស់នៅ និងការចែករំលែករឿងរ៉ាវរបស់ព្រះយេស៊ូ – ដំណើរឆ្ពោះទៅកាន់ឆ្នាំ ២០៣៣ ក្នុងនាមជាប្រជាជនអាស៊ី»។
ការរកឃើញឡើងវិញនូវការនិទានរឿងជាការហៅ
កាឌីណាល់ដាវីឌ បានអញ្ជើញព្រះសហគមន៍នានានៅអាស៊ីឲ្យនិទានរឿងចេញពីបេះដូងអំពីការហៅជាគ្រីស្តបរិស័ទ ដែលលោកហៅថាជាមាគ៌ាឆ្ពោះទៅកាន់ឆ្នាំមហាករុណាទិគុណសម្រាប់ឆ្នាំ ២០៣៣ (ខួប ២០០០ ឆ្នាំនៃដែលព្រះគ្រីស្តយាងមកលើផែនដីនេះ)។
គំរូរបស់ភូមិអេម៉ោសក្នុងគម្ពីរ (The Emmaus Paradigm)
លោកកាឌីណាល់បានផ្ដោតសំខាន់លើដំណើររឿងក្នុងគម្ពីរស្តីអំពីភូមិអេម៉ាអូស(លូកា ២៤) ដោយស្នើវាជាគំរូសម្រាប់ការចែករំលែកជំនឿ៖
- ព្រះជាម្ចាស់តាមបែបជាស៊ីណូដាល (Synodal God)៖ ព្រះយេស៊ូដំបូងបានបង្ហាញខ្លួន ក្នុងនាមជាមនុស្សចម្លែក ដើរជាមួយសាវ័កពីនាក់ដែលកំពុងធ្លាក់ទឹកចិត្ត ព្រះអង្គស្ដាប់រឿងរ៉ាវរបស់ពួកគេ ហើយបន្ទាប់មកទើបនិទានរឿងដដែលនោះឡើងវិញ ដែលនាំឲ្យគេភ្លឺភ្នែកឡើង។ កាឌីណាល់ដាវីឌ បានហៅការណ៍នេះថា ជាគំរូសម្រាប់មាគ៌ានៃសន្និបាត។
- ការបាត់ខ្លួន៖ លោកកាឌីណាល់លើកសំណួរថា «ហេតុអ្វីបានជាព្រះយេស៊ូបាត់ខ្លួនទៅវិញ?» ហើយបានផ្ដល់ចម្លើយដ៏មានឥទ្ធិពលថា៖ «ទ្រង់បាត់ទៅវិញ ដើម្បីឲ្យទ្រង់អាចលេចឡើងវិញនៅក្នុងខ្លួនពួកសាវ័ក និងតាមរយៈពួកគេវិញ»។ ការត្រាស់ហៅរបស់គ្រីស្តបរិស័ទ គឺដើម្បីក្លាយជាវត្តមានរបស់ព្រះគ្រីស្តនៅក្នុងពិភពលោក។
ការរស់នៅ និងការចែករំលែករឿងរ៉ាវនៅអាស៊ី
- ការរស់នៅតាមខ្សែរឿង៖ អាស៊ីយល់ថា សេចក្ដីពិតបានមកដល់ក្នុងនាមប្រវត្តិសាស្ត្រ ដែលត្រូវតែចូលរួម ជាជាងត្រឹមតែជាគំនិត។ ការរស់នៅតាមប្រវត្តិរឿងរបស់ព្រះយេស៊ូមានន័យថា ការទទួលស្គាល់ទ្រង់ កំពុងយាងដើរនៅថ្ងៃនេះជាមួយមនុស្សដែលងាយរងគ្រោះបំផុតនៅអាស៊ី គឺអ្នកចំណាកស្រុក ក្រុមគ្រួសារបែកបាក់ យុវជន ជនជាតិដើមភាគតិច និងជនរងគ្រោះដោយជម្លោះ/ភាពក្រីក្រ។
- ការចែករំលែករឿងរ៉ាវ (តាមរបៀបអាស៊ី)៖ ការចែករំលែកដំណឹងល្អនៅអាស៊ីត្រូវតែជា ការនិទានរឿង មិនមែនជាការយកឈ្នះនោះទេ ដោយផ្អែកលើ ការជួបគ្នាដោយទំនាក់ទំនង ការស្ដាប់ជ្រាលជ្រៅ ការនិទានរឿងរួមគ្នា និងការគោរព វប្បធម៌ និងប្រពៃណីសាសនាដទៃទៀត។
- មាគ៌ានេះស្របនឹងមាគ៌ាសន្និបាតរបស់សភាលោកអភិបាលអាស៊ី៖ ការចាក់ឫសក្នុងជំនឿ ក្នុងវប្បធម៌ ការកសាងស្ពានជាមួយសាសនាដទៃ ការជួបព្រះគ្រីស្តតាមរយៈជនក្រីក្រ និងការថែទាំធម្មជាតិ។
ដំណើរឆ្ពោះទៅឆ្នាំ ២០៣៣
កាឌីណាល់ដាវីឌ បានសន្និដ្ឋានថា បូជនីយចរឆ្ពោះទៅកាន់ឆ្នាំព្រះមហាករុណាទិគុណ២០៣៣ គឺជាការប្រារព្ធពិធីនៃរឿងរ៉ាវដែលកំពុងបន្តលាតត្រដាង។ អាស៊ី ដែលសម្បូរទៅដោយរឿងរ៉ាវនៃការតស៊ូ និងបដិសណ្ឋារកិច្ច ត្រូវបានបំពាក់ដោយលក្ខណៈពិសេសដើម្បីអនុញ្ញាតឲ្យព្រះយេស៊ូលេចឡើងវិញតាមរយៈវិធីពិសេសរបស់ខ្លួនក្នុងការប្រកាសដំណឹងល្អ ដោយរឿងរ៉ាវអេម៉ោអូស ជានិមិត្តរូបដ៏ស្ថិតស្ថេរនៃសេចក្ដីសង្ឃឹម។