​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​បង្កើត​សហគមន៍​បម្រើ​សេវា​ឱ្យ​អ្នកទេសចរ​អាច​ជិះទូក​ក​ម្សាន្ត​នៅ​បារាយណ៍​ជ​យ​ត​ដា​ក​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​សហគមន៍​សាមគ្គី​មួយ​ ​ដើម្បី​ឱ្យ​បម្រើ​សេវា​ដល់​អ្នកទេសចរ​ជិះទូក​លេង​ក​ម្សាន្ត​នៅ​បារាយណ៍​ជ​យ​ត​ដា​ក​(​បារាយណ៍​ខាងជើង​ ​ឬ​បារាយណ៍​នាគព័ន្ធ​)​។​

លោក​ ​ទេស​ ​សុធីរ​ ​អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​ ​និង​វប្បធម៌​ ​បាន​ឱ្យ​ដឹង​ថា​ ​គោ​លបំណង​នៃ​ការ​បង្កើត​សហគមន៍​នេះ​ ​គឺ​ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​បារាយណ៍​ជ​យ​តា​ដា​ក​ផង​ ​ដើម្បី​បង្កើត​ការងារ​ក្នុង​សហគមន៍​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភ្លង់ ​និង​ភូមិ​លាងដៃ​របស់​ឃុំ​លាងដៃ​។​

អាជ្ញាធរ​ជាតិ​អប្សរា​ ​រៀបចំ​ជាវ​ង់​ទស្សនា​ជិះទូក​មើល​សត្វព្រៃ​ ​និង​សត្វស្លាប​ដ៏​ក​ម្រ​ផ្សេងៗ​ ​ព្រមទាំង​អាច​ផ្តិត​យក​រូបភាព​ដ៏​ស្រស់​ត្រកាល​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​ ​គឺ​ទេសភាព​ថ្ងៃ​រៀប​លិច​។​

អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​រៀបចំ​គម្រោង​បង្កើត​សហគមន៍​បម្រើ​សេវា​ទេសចរ​ជិះទូក​ក​ម្សាន្ត​នៅ​បារាយណ៍​ជ​យ​តា​ដា​ក​តាំងតែពី​ឆ្នាំ​២​០​១​៧​មក​ ​ក៏ប៉ុន្តែ​ ​គម្រោង​នេះ​ ​បាន​ខកខាន​ដោយសារតែ​ជំងឺ​កូ​វី​ដ​រាតត្បាត​។​ 

​នៅដើម​ឆ្នាំ​២​០​២​២​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្តួចផ្តើម​រៀបចំ​គម្រោង​ដំណើរការ​ទស្សនាចរ​ ​នៅ​បារាយណ៍​ជ​យ​តា​ដា​ក​នោះ​ឡើងវិញ​ ​ដោយមាន​ការ​គាំទ្រ​ពី​ស្ថាប័ន​G​I​Z​ ​និង​អង្គការ​យូ​ណេស្កូ​។​

បារាយណ៍​ជ​យ​តា​ដា​ក​ ​រួម​ទាំង​ប្រាសាទ​ព្រះ​ខ័ន​ ​សាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​នៅ​ពេល​ទេសចរ​បាន​ជិះទូក​នៅ​ក្នុង​បារាយណ៍​ហាក់បីដូចជា​នាំ​អារម្មណ៍​បាន​ទៅកាន់​អតីតកាល​ដ៏​រុងរឿង​នា​សម័យ​អង្គរ​ ​និង​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​ទីតាំង​ផ្សេងៗ​។​

អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​អំពាវនាវ​ឱ្យ​មានការ​ចូល​រួន​ជិះទូក​ក​ម្សាន្ត​នៅ​បារាយណ៍​ជ​យ​តា​ដា​ក​ ​ដែល​ជា​ផលិតផល​ទេសចរណ៍​មួយ​ថ្មី​ ​ដែល​នឹង​ផ្តល់​បទ​ពិសោធ​ល្អ​ ​ជាមួយ​បរិយាកាស​ខ្យល់​បរិសុទ្ធ​ ​វា​រី​ជាតិ​ ​សម្បូរ​បែប​ ​សត្វព្រៃ​ផ្សេងៗ​ ​ប្រាសាទ​នៅកណ្ដាល​បារាយណ៍​ ​អម​ដោយ​ទេសភាព​វប្បធម៌​ ​សេវាកម្ម​ល្អ​ ​សុវត្ថិភាព​ផ្តល់​ឱ្យ​ទេសចរ​មិន​ខក​បំណង​នោះ​ឡើយ​៕​

Daily Program

Livesteam thumbnail