​ក្រសួង​អប់រំ​ ​ណែនាំ​ឱ្យ​រួម​មាន​ទប់​ស្កាត់​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូនិ​ក​ ​និង​ផលិតផល​ អេ​ច​ន៍ ​ធី​ ​ភី​នៅ​ជុំវិញ​សាលា​រដ្ឋ​ ​និង​ឯកជន​

​រដ្ឋ​ម​ន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​បាន​ណែនាំ​ឱ្យ​មានការ​ទប់​ស្កាត់​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូនិ​ក​ (​E​-​Cigar​e​t​t​e​/​V​ape​) ​និង​ផលិតផល​ អេ​ច​ន៍ ​ធី​ ​ភី​ (​H​T​P​s) ​នៅ​ក្នុង​ ​និង​ជុំវិញ​បរិវេណ​គ្រឹះស្ថានសិក្សា​ ​សាធារណៈ​និង​ឯកជន​។​

យោង​តាម​សេចក្តីណែនាំ​ចុះ​ថ្ងៃ​ទី​២​៤​ ​ខែ​ឧសភា​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​ដែល​R​V​A​ ​Khmer​ទទួល​បាន​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​ឧសភា​ ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​កន្លងមក​ ​ក្រសួង​បាន​ចេញ​លិខិត​ណែនាំ​ស្តីពី​ការ​ទប់​ស្កាត់​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូនិ​ក​ (​E​-​Cigar​e​t​t​e​/ ​V​ape​) ​និង​ផលិតផល​ អេ​ច​ន៍ ​ធី​ ​ភី​ (​H​T​P​s) ​នៅ​ក្នុង​ ​និង​ជុំវិញ​បរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​រួម​មក​ហើយ​។​

លោក​បាន​បន្ត​ថា​ ​ការណែនាំ​នេះ​ ​ក្នុង​គោលបំណង​ចូលរួម​អប់រំ​ ​ដើម្បី​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ ​និង​ការ​អូសទាញ​យុវវ័យ​តាម​បណ្តាញ​សង្គម​នានា​ឱ្យ ​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូនិ​ក​ (​E​-​Cigar​e​t​t​e​/​V​ape​) ​និង​ផលិតផល​ អេ​ច​ន៍ ​ធី​ ​ភី​ (​H​T​P​s-​Heat​e​d​ ​Tobacco​ ​Product​s)​។

បារី​អេ​ឡិច​ត្រូនិ​ក​ (​E​-​Cigar​e​t​t​e​/​V​ape​) ​និង​ផលិតផល​ អេ​ច​ន៍ ​ធី​ ​ភី​ (​H​T​P​s-​Heat​e​d​ ​Tobacco​ ​Product​s) ​មិនមែន​ជា​ឧបករណ៍​សម្រាប់​ផ្តាច់ការ​ជក់បារី​នោះ​ទេ​ ​ប៉ុន្តែ​ជា​ផលិតផល​ដែល​មានផល​ប៉ះពាល់​ដល់​សង្គម​ ​ក្រុម​គ្រួសារ​ ​និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ ​ដូចជា​បង្ក​ជំងឺ​មហារីក​ ​ជំងឺសួត​ ​បង្កើន​ហា​និ​ភ័យ​ជំងឺ​ ​បេះដូង​ ​ធ្វើ​ឱ្យ​ខួរក្បាល​មានដំណើរ​ការ​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​ប្រើប្រាស់​និង​ប៉ះពាល់​យូរអង្វែង​ដល់​ការលូតលាស់​ ​ខួរក្បាល​របស់​កុមារ​និង​យុវវ័យ​ ​ព្រមទាំង​បង្ក​អន្តរាយ​ដល់​រាងកាយ​។​

លោក​រដ្ឋ​ម​ន្រ្តី​បាន​បន្ថែម​ថា​ ​ក្នុងស្មារតី​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​សូម​ណែនាំ​ដល់​មន្ទីរអប់រំ​ ​យុវជន​ ​និង​កីឡា​កីឡា​រាជធានី​ ​ខេត្ត​ ​ការិយាល័យ​អប់រំ​ ​យុវជន​ ​និង​កីឡា​នៃ​រដ្ឋបាល​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​និង​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​គ្រប់​ក​ម្រិ​ត​ ​ដូច​ខាងក្រោម​៖​

​- ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​តាម​គ្រប់រូប​ភាព​ពី​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​បារី​អេ​ឡិច​ ត្រូនិ​ក​ (​E​-​Cigar​e​t​t​e​/​V​ape​) ​និង​ផលិតផល​ អេ​ច​ន៍ ​ធី​ ​ភី​ (​H​T​P​s-​Heat​e​d​ ​Tobacco​ ​Product​s) ​ដល់​បុគ្គលិក​អប់រំ​ ​និង​អ្នក​សិក្សា​

​- ​ហាមឃាត់​ការប្រើប្រាស់​ ​ការចែក​ចាយ​ ​ការ​ជួញ​ដូរ​ ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់រូប​ភាព​នូវ​បារី​ អេ​ឡិច​ត្រូនិ​ក​ (​E​-​Cigar​e​t​t​e​/​V​ape​) ​និង​ផលិតផល​ អេ​ច​ន៍ ​ធី​ ​ភី​ (​H​T​P​s-​Heat​e​d​ ​Tobacco​ ​Product​s) ​ខាងក្នុង​និង​ជុំវិញ​ខាងក្រៅ​បរិវេណ​គ្រឹះស្ថានសិក្សា​។​

​- ​សហការ​ជាមួយ​មាតា​ ​បិតា​ ​ឬ​អ្នកអាណាព្យាបាល​ ​បុគ្គលិក​អប់រំ​ ​អ្នក​សិក្សា​ ​និង​អ្នក​ពាក់ព័ន្ធ​ ​ក្នុង​ការ​ ​កំណត់​មុខសញ្ញា​ ​ទីតាំង​ចែកចាយ​ ​និង​ជួញ​ដូរ​បារី​អេ​ឡិច​ត្រូនិ​ក​ (​E​-​Cigar​e​t​t​e​/​V​ape​) ​និង​ផលិតផល​ អេ​ច​ន៍ ​ធី​ ​ភី​ (​H​T​P​s-​Heat​e​d​ ​Tobacco​ ​Product​s) ​ដើម្បី​រាយការណ៍​ជូន​អាជ្ញាធរ​មាន​ ​សមត្ថកិច្ច​ ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ជាធរមាន​៕

Daily Program

Livesteam thumbnail