​ក្រសួងសុខាភិបាល​ប្រជុំ​ ​ពិនិត្យ​វ​ឌ្ឍ​ភាព​ការងារ​សាងសង់​អគារ​ជីវៈ​សុវត្ថិភាព​មន្ទីរ​ពិសោធន៍​ក​ម្រិ​ត​៣​ (BS​L​ 3) ​នៃ​គម្រោង​ឆ្លើយតប​បន្ទាន់​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​

​នា​ទីស្តីការ​ក្រសួងសុខាភិបាល​ ​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​យក់​ ​សម្បត្តិ​​រដ្ឋលេខាធិការ​ ​និង​ជានា​យក​គម្រោង​ឆ្លើយតប​បន្ទាន់​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​ឧសភា​ ​ដើម្បី​ពិនិត្យ​វ​ឌ្ឍ​ភាព​ការងារ​សាងសង់​អគារ​ជីវៈ​សុវត្ថិភាព​មន្ទីរ​ពិសោធន៍​ក​ម្រិ​ត​៣​ (BS​L​ 3) ​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ​នៃ​គម្រោង​ឆ្លើយតប​បន្ទាន់​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ (​CO​V​I​D​-19 ​E​R​P​)។​

យោង​តាម​ក្រសួងសុខាភិបាល​បាន​លើកឡើង​ថា​ ​គោលបំណង​ ​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​ពិនិត្យ​វ​ឌ្ឍ​ភាព​ការងារ​សាងសង់​អគារ​ជីវៈ​សុវត្ថិភាព​មន្ទីរ​ពិសោធន៍​ក​ម្រិ​ត​៣​ (BS​L​ 3) ​និង​បញ្ហា​ប្រឈម​នានា​ក្នុង​អំឡុង​ពេល​នៃ​ការងារ​សាងសង់​។​

ក្រសួង​បាន​បន្ត​ថា​ ​កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​រក​ដំណោះស្រាយ​ ​ដើម្បី​ជ​ម្រុ​ញ​ការងារ​សាងសង់​ឱ្យ​បាន​រលូន​ ​និង​ការកំណត់​ផែនការ​ដែល​ត្រូវ​អនុវត្ត​បន្ត​ផង​ដែរ​។​

ជា​លទ្ធផល​ការងារ​សង​សង់​បាន​ដំណើរ​លូន​ ​និង​សម្រេច​បាន​ដូច​ផែនការ​ដែល​បាន​គ្រោងទុក​។

សូម​បញ្ជាក់​ដែរ​ថា​ ​កិច្ចប្រជុំ​នេះ​ ​មាន​ការចូលរួម​ពី​ ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ ​ម​ន្រ្តី​រដ្ឋបាល​ ​និង​ហិរញ្ញវត្ថុ​ ​នាយក​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ​តំណាង​ខាង​ក្រុ​មហ៊ុន​ ​AS​B​I​C ​Construction​ ​និង​ក្រុម​ការងារ​បច្ចេកទេស​ដែល​ពាក់ព័ន្ធ​ ​នៃ​ក្រសួងសុខាភិបាល​ជាច្រើន​រូប​ផង​ដែរ​៕

Daily Program

Livesteam thumbnail