​ក្រសួងមហាផ្ទៃ​ ​និង​UN​D​P​ ​បន្ត​ប្ដេជ្ញា​ខិតខំ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​នៅ​មូលដ្ឋាន​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ​និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UN​D​P​) ​បាន​បង្ហាញ​ការ​ឯកភាព​បន្ត​កិច្ច​សហការ​ជាមួយគ្នា​ឱ្យ​បាន​កាន់តែ​សកម្ម​ ​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ជាពិសេស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ​ដែល​ត្រូវ​ទទួល​សេវា​សាធារណៈ​ពី​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​។​

​ការ​ឯកភាព​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​ ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​រដ្ឋ​ម​ន្រ្តី​ក្រសួងមហាផ្ទៃ​ ​លោក​ ​ស​ ​សុខា​ ​និង​លោកស្រី​ ​A​l​i​ss​ar​ C​h​a​k​e​r ​អ្នកតំណាង​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UN​D​P​) ​នា​រសៀល​ថ្ងៃ​ទី​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​។​

​ក្នុង​ឱកាស​នោះ​ ​លោក​ ​ស​ ​សុខា​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​ UN​D​P​ ​នៅ​ប្រទេស​កម្ពុជា​ ​ដែល​គិត​មកដល់ពេលនេះ​ ​មាន​រយៈពេល​ជាង​ ​៥​០​ឆ្នាំ​ ​ពោល​គឺ​ចាប់ពី​ឆ្នាំ​ ​១​៩​៥​៨​ ​ព្រមទាំង​ការ​បង្កើត​ការិយាល័យ​ផ្លូវការ​របស់​ UN​D​P​ ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​ ​១​៩​៩​៤​។​

​លោក​ក៏បាន​ថ្លែង​អំណរគុណ​ UN​D​P​ ​ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការ​ធ្វើ​មូលដ្ឋាន​នី​យ​កម្ម​គោលដៅ​សកល​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ឱ្យ​ស្រប​ទៅ​នឹង​បរិ​ការណ៍​កម្ពុជា​ ​ដើម្បី​ពន្លឿន​ការ​សម្រេច​បាន​នូវ​របៀបវារៈ​ ​ឆ្នាំ​២​០​៣​០​ ​សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក​ ​ស​ ​សុខា​ ​បាន​លើកឡើង​ថា​ ​៖​ ​«​រាជរដ្ឋាភិបាល​កម្ពុជា​ ​មានការ​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​បន្ត​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ក្នុង​ការ​ពន្លឿន​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ​និង​ការ​ពង្រឹង​សមត្ថភាព​ថ្នាក់ក្រោម​ជាតិ​ ​ព្រមទាំង​ឆន្ទៈ​ខ្ពស់​របស់​​​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​នានា​ ​ក្នុង​ការ​ពង្រឹង​ភាព​ធន់​នឹង​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​»​។​

​ជាមួយគ្នា​នោះ​ដែរ​ ​លោកស្រី​ ​A​l​i​ss​ar​ C​h​a​k​e​r ​លើកឡើង​ដោយ​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​ផ្ដល់​កិច្ច​សហការ​យ៉ាង​យូរលង់​ជាមួយ​ UN​D​P​។​

​លោកស្រី​ក៏បាន​បញ្ជាក់​នូវ​ការ​ជួយជ្រោមជ្រែង​របស់​ UN​D​P​ ​កន្លងមក​ ​ជាមួយ​ក្រសួងមហាផ្ទៃ​ ​ក្នុង​កំណែ​ទម្រង់​វិ​ម​ជ្ឍ​ការ​ ​និង​វិ​សហ​ម​ជ្ឍ​ការ​ ​ការ​អភិវឌ្ឍ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ​ការ​ពង្រឹង​ការចូលរួម​របស់​សង្គម​ស៊ីវិល​ ​និង​ការ​គាំទ្រ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កម្ពុជា​ ​តាមរយៈ​គម្រោង​នានា​ផង​ដែរ​៕​

Daily Program

Livesteam thumbnail