២០២៤ គឺជាឆ្នាំដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តសម្រាប់កុមារ

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ដែលគេហៅថា អង្គការយូនីសេហ្វ បានចេញសេចក្តីប្រកាសមួយថ្មី ដោយលើកឡើងថា ឆ្នាំ២០២៤ជាឆ្នាំដ៏អាក្រក់បំផុតមួយសម្រាប់កុមារ នៅទូទាំងពិភពលោក។

អង្គការនេះបានឡើងថា ផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធលើកុមារនៅជុំវិញពិភពលោកនៅក្នុងឆ្នាំ២០​២៤ បានឈានដល់កម្រិតបំផ្លិចបំផ្លាញ និងទំនងជាកំណត់ត្រាដ៏អាក្រក់បំផុត។

យូនីសេហ្វ បានបញ្ជាក់ថា កុមារច្រើនជាងពេលណាៗទាំងអស់ត្រូវបានប៉ាន់ប្រមាណថាកំពុងរស់នៅក្នុងតំបន់ជម្លោះ ឬត្រូវផ្លាស់ទីលំនៅដោយបង្ខំដោយសារជម្លោះ និងអំពើហិង្សា ជាមួយនឹងចំនួនកុមារដែលរងផលប៉ះពាល់ដោយជម្លោះកំពុងត្រូវបានរំលោភសិទ្ធិរបស់ពួកគេ។ ​

ការបំពានទាំងនេះ មូលនិធិគូសបញ្ជាក់ រួមមានការស្លាប់ ឬរបួស ការបង្ខំឲ្យពួកគេចេញពីសាលា កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ​ជាដើម។

នៅក្នុងស្ថានភាពនេះ អង្គការយូនីសេហ្វកំពុងអំពាវនាវឱ្យគ្រប់ភាគីជម្លោះ និងអ្នកដែលមានឥទ្ធិពលលើពួកគេ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ចប់ការឈឺចាប់របស់កុមារ ធានាសិទ្ធិរបស់ពួកគេត្រូវបានរក្សា និងគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិ៕

Daily Program

Livesteam thumbnail