ឯកអគ្គរដ្ឋទូតលីបង់និយាយអំពីស្ថេរភាពនៅលីបង់និងស៊ីរី
លោក ហ្គាឌី អែល ខូរី (Ghady El-Khoury) ឯកអគ្គរដ្ឋទូតលីបង់ថ្មីប្រចាំនៅសន្តអាសនៈបានប្រាប់សារព័ត៌មាន វ៉ាទីកង់ញូវថា ស្ថានការណ៍ថ្មីៗនៅលីបង់និងស៊ីរី គឺជាដំណឹងដ៏វិជ្ជមានសម្រាប់តំបន់មជ្ឈិមបូព៌ា។
លោកបានលើកឡើងថា ការជ្រើសរើសនាពេលថ្មីៗនេះឱ្យលោក យ៉ូសែប អាអូន (Joseph Aoun ) ក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសលីបង់ រួមជាមួយការផ្លាស់ប្តូររបបនាពេលថ្មីៗនេះនៅប្រទេសជិតខាងស៊ីរី គឺជារបកគំហើញដ៏សំខាន់ ហើយអាចនាំទៅរកវិវត្តន៍ជាវិជ្ជមានបន្ថែមទៀតសម្រាប់លីបង់។
លោកបានបន្តថា ការសម្រេចចិត្តជ្រើសរើសឧត្តមសេនីយ៍ យ៉ូសែប អាអូន ដែលជាអ្នកកាន់គ្រីស្តសាសនា តាមតម្រូវការនៃប្រព័ន្ធចែករំលែកអំណាចរបស់ប្រទេសត្រូវបានជ្រើសរើសដោយសភាលីបង់នៅថ្ងៃទី ៩ ខែមករា គឺជាការបញ្ចប់ភាពជាប់គាំងផ្នែកស្ថាប័នរយៈពេល២៦ខែ ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ច និងសង្គម និងបទឈប់បាញ់រយៈពេល ៦០ ថ្ងៃដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
ចំណុចសំខាន់ៗទាំងនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងគោលនយោបាយលីបង់ ដែលរួមបញ្ចូលផងដែរនូវការបង្កើតទំនាក់ទំនងថ្មីជាមួយប្រទេសជិតខាងស៊ីរី បន្ទាប់ពីការផ្តួលរំលំរបបរបស់លោក បាសា អាល អាសាដ ( Bashar al-Assad ) កាលពីនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤៕