ឥទ្ធិពលមិននឹកស្មានដល់នៃការសូត្រផ្គាំ! ការសូត្រផ្គាំអាចជួយគ្រប់គ្រងហានិភ័យនិងជាចំណតនៃភាពស្ងប់ស្ងាត់

ផ្គាំគឺជាវត្ថុសំដែងជំនឿហើយសាសនិកសាសនានានាមិនថា តែគ្រិស្តបរិស័ទទេ ដែលប្រើប្រាស់គឺមានតាំងពីហិណ្ឌូ មូស្លីម ព្រះពុទ្ធសាសនា ឡើងទៅ។

វត្ថុនេះមើលទៅហាក់ដូចជាវត្ថុលំអរនៅលើខ្លួន ប៉ុន្តែអ្វីដែលគេបានប្រើប្រាស់វានៅពេលដែលអធិដ្ឋានឫការសមាធិតាមជំនឿនីមួយៗ ដែលកើតតាមរយៈ ការសូត្រ ការអធិដ្ឋាន ពាក្យពេជ្រ និង ចង្វាក់នៃការរំកិលម្រាមពីគ្រាប់អង្កាំម្តងមួយគ្រាប់ៗ គឺជាសង្វាក់នៃការគ្រប់គ្រងភាពស្ងប់ស្ងាត់។

មកដល់ពេលនេះមនុស្សគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់ផ្គាំនេះទាំងអស់ ហើយអាចសូត្រនិងអនុវត្តតាមជំនឿបាននៅគ្រប់ទីកន្លែង មិនថានៅផ្ទះ វត្តអារាម ព្រះវិហារ ឡានក្រុង រថភ្លើង យន្តហោះ ឬមន្ទីរពេទ្យឡើយ។​

សម្រាប់គ្រីស្តបរិស័ទ ការសូត្រផ្គាំនេះ គឺច្រើនសូត្រជាពិសេសក្នុងខែឧសភា និងខែតុលា ដែលជាខែដែលឧទ្ទិសដល់ការអធិស្ឋានព្រះនាងម៉ារី ប៉ុន្តែក៏មានក្រុមគ្រួសារកាតូលិកខ្លះតែងតែប្រើប្រាស់វានៅពេលអធិដ្ឋានជារៀងរាល់ថ្ងៃផងដែរ។

គ្រីស្តបរិស័ទមានអំនឿថា ខ្សែផ្គាំនេះត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការសញ្ជឹងគិត និងវិបត្តិ។

ពាក់ព័ន្ធនឹងការសូត្រផ្គាំនេះ លោកស្រី អាន តឹក (Ann Teoh) អ្នកជំនាញផ្នែកទំនាក់ទំនងអាយុ៦០ ឆ្នាំមួយរូបបាននិយាយថា ការសូត្រផ្គាំគឺជាការអធិស្ឋានដ៏រាបសារបំផុត។

លោកស្រីបានបន្តថា វាគឺជាសកម្មភាពដដែលៗ ប៉ុន្តែវាក៏ជាការរំលឹកជាប់ជានិច្ចថា យើងជាមនុស្សមានបាប យើងនឹងស្លាប់ ហើយថាយើងត្រូវការភាពកក់ក្តៅពីព្រះនាងម៉ារីជាព្រះមាតានៃយើង។

លោកស្រីបានអះអាងថា លោកស្រីបានអនុវត្តការសូត្រផ្គាំនេះជាង ៣៥ ឆ្នាំមកហើយ ដោយសារវាជួយឲ្យចិត្តស្ងប់ ហើយអាចគ្រប់គ្រងហានិភ័យបានល្អ៕

Daily Program

Livesteam thumbnail