ឥណ្ឌូនេស៊ីកំពុងតែញាប់ដៃញាប់ជើងរៀបចំទទួលសម្តេចប៉ាប
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅមុនពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូមកដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ដំណើរទស្សនៈកិច្ចដ៏វែងឆ្ងាយរបស់ទ្រង់នៅដើមខែកញ្ញាខាងមុខនេះ ប្រជាជាតិនេះកំពុងតែញាប់ដៃញាប់ជើងរៀបចំកម្មវិធីផ្សេងៗ។
សម្រាប់ព្រះសហគមន៍នៅក្នុងប្រទេសនេះវិញអ្វីដែលពួកគេរៀបចំនោះគឺសៀវភៅមួយក្បាលដែលដកស្រង់សំដីសម្តេចប៉ាប ។
សៀវភៅនេះត្រូវបាននិពន្ធឡើងដោយលោកបូជាចារ្យ ត្រូយ រូប៊ី ដែលជាលោកបូជាចារ្យវ័យក្មេងហើយកំពុងតែបម្រើព្រះសហគមន៍នៅក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម ។
លោកបូជាចារ្យបានពន្យល់ពីការលើកទឹកចិត្តរបស់គាត់ដែលកើតចេញពីការកោតសរសើរយ៉ាងជ្រាលជ្រៅរបស់គាត់ចំពោះសម្តេចប៉ាប ក្នុងអំឡុងពេលដែលគាត់សិក្សា នៅទីក្រុង ណេផលឡេស ( Naples) ។
ក្រៅពីសៀវភៅនេះ ដែលសរសេរអំពីសម្តេចប៉ាប ហើយនោះ សិក្ខាសាលាអនឡាញមួយចំនួនក៏ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ដើម្បីណែនាំនិងផ្តល់ព័ត៌មានមួយចំនួនអំពី ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ទ្រង់មកកាន់ប្រទេសឥណ្ឌូនេស៊ី ដោយខ្លឹមសារគឺផ្តោតនៅលើការអប់រំ និងលទ្ធផលនៃការរំពឹងទុកពីដំណើររបស់សម្តេចប៉ាប។