អ្នកស្ម័គ្រចិត្ត៥០០០នាក់ មានឱកាសឆ្លងទ្វារវិសុទ្ធថ្ងៃចុងក្រោយ
វ៉ាទីកង់ញូវបានរាយការណ៍ថា អ្នកស្ម័គ្រចិត្ត ចំនួន ៥០០០ នាក់ មានឱកាសដើរឆ្លងទ្វារដ៏វិសុទ្ធចុងក្រោយគេមុនពេលបិទនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៦ ។
ប្រភពដដែលបានរាយការណ៍ថា ក្រុមអ្នកស្ម័គ្រចិត្តទាំងនោះត្រូវបានសអញ្ជើញឲ្យឆ្លងកាត់ទ្វារវិសុទ្ធនេះនៅរសៀលថ្ងៃទី០៥ ខែមករា ហើយគេដឹងថា ពួកគេគឺជាក្រុមអ្នកធ្វើធម្មយាត្រាចុងក្រោយបង្អស់ ។ ពួកគេត្រូវបានអញ្ជើញឲ្យឆ្លងរួមជាមួយនឹងសមាជិកនៃក្រសួងប្រកាសដំណឹងល្អដោយរួមទាំងលោកអគ្គអភិបាល រីណូ ហ្វីស៊ីសេឡា (Rino Fisichella) ដែលជាអ្នកទទួលខុសត្រូវក្រសួងនេះផងដែរ ។
ក្រុមអ្នកស្ម័គ្រចិត្តទាំងនេះត្រូវបានគេដឹងថា គឺជាក្រុមដែលសម្គាល់ដោយអាវរវាពណ៌បៃតង ហើយពួកគេបានសំដែងអំណរសប្បាយដែលក្លាយជាក្រុមចុងក្រោយដែលមានឱកាសឆ្លងទ្វារវិសុទ្ធមុនពេលដែលបានបិទជាផ្លូវការក្រោយពេលដែលបើកដំណើរការរយៈពេលពេញមួយឆ្នាំ។
ពួកគេបាននាំគ្នាដើរឆ្លងការទ្វារវិសុទ្ធនេះយ៉ាងស្ងប់ស្ងាត់ និង ប្រកបដោយអារម្មណ៍ដ៏មានមោទនភាព នឹងឱកាសដ៏ពិសេសនេះ៕