អ្នកផ្សព្វផ្សាយកាតូលិកត្រូវបានអំពាវនាវឱ្យកសាងស្ពាននៃក្តីសង្ឃឹម និងសច្ចភាព

នាថ្ងៃទី២នៃសន្និបាត SIGNIS អាស៊ី ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងម៉ានីលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៥ ខែតុលា អ្នកផ្សព្វផ្សាយកាតូលិក ត្រូវបានជំរុញនិងលើកទឹកចិត្តឲ្យខិតខំកសាងស្ពាននៃសេចក្តីសង្ឃឹម និង សច្ចភាព។

នាឱកាសនោះ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំបានធ្វើការកត់សម្គាល់ដោយការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើការសន្ទនាយ៉ាងរស់រវើក និងការអំពាវនាវឡើងវិញសម្រាប់ឲ្យអ្នកផ្សព្វផ្សាយនៅក្នុងព្រះសហគមន៍ ឱ្យក្លាយជាសាក្សីពិតប្រាកដនៃក្តីសង្ឃឹមនៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះ។

លោកអភិបាល ជូនី ម៉ារ៉ាលីត (Junie Maralit) ប្រធានការិយាល័យទំនាក់ទំនងសង្គម (OSC) នៃសហព័ន្ធអន្តរសភាលោកអភិបាលអាស៊ី បានរំលឹកអ្នកចូលរួមថា អ្នកផ្សព្វផ្សាយត្រូវតែជាពន្លឺនៃក្តីសង្ឃឹម និងជាភ្នាក់ងារនៃការផ្សះផ្សា។

លោកអភិបាល បានលើកទឹកចិត្តអ្នកផ្សព្វផ្សាយ កាតូលិកឱ្យបង្ហាញពីភាពទន់ភ្លន់ និងកសាងស្ពាននៃសន្តិភាពនៅក្នុងពិភពអនឡាញដែលជារឿយៗមានការបែកបាក់ និងការរំខាន៕

Daily Program

Livesteam thumbnail