អ្នកជំនាញជំរុញឲ្យព្រះសហគមន៍ផ្តល់សច្ចភាពនៃជំនឿខណៈAIកាន់តែរីកចំរើន
អ្នកជំនាញបានអះអាងថា ព្រះសហគមន៍កាតូលិកត្រូវចែករំលែកនូវ «សច្ចភាពដ៏ស្រស់ស្អាត» នៃមនុស្សជាតិ តាមរយៈជំនឿក្នុងចំណោមក្តីបារម្ភអំពី AI។ នេះបើតាមទីភ្នាក់ងារព័ត៌មានកាតូលិក។
អ្នកជំនាញបានលើកឡើងថា ព្រះសហគមន៍កាតូលិកត្រូវតែមានភាពក្លាហានក្នុងការចែករំលែកចក្ខុវិស័យរបស់ខ្លួនអំពីមនុស្សសាស្រ្ត ដែលជាការឆ្លើយតបទៅនឹងរបាយការណ៍អំពីសុខភាពផ្លូវចិត្តមិនល្អក្នុងចំណោមក្មេងជំទង់។
នៅថ្ងៃទី ៩ ខែធ្នូ កាសែត សារព័ត៌មាន The Guardian U.K. បានរាយការណ៍ថា ៤០ភាគរយ នៃក្មេងជំទង់ដែលមានអាយុពី ១៣ ទៅ១៧ ឆ្នាំនៅប្រទេសអង់គ្លេស និងប្រទេសវែល កំពុងរងផលប៉ះពាល់ដោយអំពើហិង្សាដោយសារតែ AI។
តាមរយៈអត្ថបទនេះ មេដឹកនាំយុវជនបានសង្កត់ធ្ងន់ថា យុវជនងាយរងគ្រោះត្រូវការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។
លោក អេដវិន ហ្វ័សេត ( Edwin Fawcett) អ្នកជំនាញ ចិត្តសាស្ត្រនៃព្រះសហគមន៍កាតូលិកដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស និងប្រទេសវែល បាននិយាយថា យុវជននឹងទទួលបានអត្ថប្រយោជន៍ពីធនធានដែលអាចរកបានយ៉ាងងាយស្រួល ដែលចែករំលែកយ៉ាងក្លាហាន និងច្បាស់លាស់អំពីសច្ចភាពដ៏ស្រស់ស្អាតនៃមនុស្សសាស្រ្តរបស់ព្រះព្រះសហគមន៍ ដែលខ្វះការថែទាំសុខភាពផ្លូវចិត្តខាងលោកិយ៍”។
លោកបានមានប្រសាសន៍ថា ដោយសារតែមនុស្សខ្វះចំណុចនេះ ទើបAIអាចល្បួងបាន ដែលចាំបាច់យើងត្រូវតែផ្តល់ថាមពលដល់យន្តការនៃការពង្រឹងរចនាសម្ព័ន្ធរឹងមាំខាងជំនឿ និងសច្ចភាពនៃសង្គមមនុស្ស៕