អ្នកកែប្រែចិត្តគំនិតអ៊ីរ៉ង់៣រូប​ត្រូវ​បានកាត់​ទោស​ឲ្យ​ជាប់​គុក​ជាង ៤០ ឆ្នាំ

ពលរដ្ឋអ៊ីរ៉ង់៣រូបដែលបានស្ម័គ្រចិត្តកែប្រែចិត្តគំនិតមកកាន់គ្រីស្តសាសនា ត្រូវបានគេ​​កាត់​ទោស​ឲ្យ​ជាប់​គុក​ជាង​៤០​ឆ្នាំ​។

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ព័ត៌មានដ៏អកុសលនេះ គឺត្រូវបានរាយការណ៍ដោយ​អង្គការមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

ប្រភពដដែលបានបន្តថា អ្នកប្រែចិត្តគំនិតមកជឿលើគ្រីស្តសាសនាចំនួនបីនាក់នៅក្នុងប្រទេសអ៊ីរ៉ង់ទាំងនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ៤០ ឆ្នាំដោយផ្អែកនៅលើច្បាប់​នៅក្នុងប្រទេសអ៊ីស្លាម។

តុលាការបដិវត្តន៍អ៊ីរ៉ង់បានកាត់ទោសបុរស២រូប និង ស្រ្តីវ័យ ៣៧ ឆ្នាំមានផ្ទៃពោះ១រូប ដោយបានចោទប្រកាន់ថា ពួកគេធ្វើសកម្មភាព​ផ្ទុយនឹងច្បាប់អ៊ីស្លាម៕

Daily Program

Livesteam thumbnail