អ្នកការទូតសន្តអាសនៈថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅបូលីវី
លោកអគ្គអភិបាល វិនសេនហ្សូ ទូទូរូ (Vincenzo Turturro )ដែលជា ឯកអគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសប៉ារ៉ាហ្គាយ ថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅបូលីវី ហើយអំពាវនាវឱ្យមានសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដើម្បីបង្កើតសង្គមមួយកាន់តែត្រឹមត្រូវ និងសមធម៌នៅទូទាំងតំបន់។
លោកអគ្គអភិបាល បានចូលរួមជាមួយសហគមន៍អន្តរជាតិ ថ្កោលទោស ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅបូលីវី ហើយលោកបានអំពាវនាវឱ្យមានការអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងយុត្តិធម៌សម្រាប់ប្រជាជន។
ការប្រកាសបែបនេះក្រោយពេលដែលវិមានប្រធានាធិបតីក្នុងរដ្ឋធានី ឡា ប៉ាស្ស ( La Paz) ត្រូវបានទាហានលុកលុយកាលពីថ្ងៃពុធ ដែលដឹកនាំដោយមេដឹកនាំយោធា គឺឧត្តមសេនីយ៍ ហ័ន ចូ ហ្សូនីហ្គា (Juan Joè Zuniga) ដែលបាននិយាយថា គាត់ចង់រៀបចំរចនាសម្ព័ន្ធប្រជាធិបតេយ្យឡើងវិញ។ ក្រោយមកគាត់ត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេតកំពុងបន្តទៅលើសក្ដានុពលនៃសកម្មភាពវិទ្ធង្សនានេះ។
ថ្លែងនៅក្នុងសម័យប្រជុំសាមញ្ញលើកទី ៥៤ នៃមហាសន្និបាតនៃអង្គការរដ្ឋនៅអាមេរិកលោកអគ្គរាជទូត បានបរិហារការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយបានចង្អុលបង្ហាញអំពីបរិបទសេដ្ឋកិច្ចសង្គមនៃវិសមភាពនិងភាពក្រីក្រដែលកំពុងរីករាលដាលនៅទូទាំងប្រទេសបូលីវី និងតំបន់ទាំងមូល។
លោកបានបន្តថា បរិបទនេះកំពុងត្រូវការយ៉ាងខ្លាំងនៃការអភិវឌ្ឍប្រកបដោយចីរភាពដោយសង្កត់ធ្ងន់ថា មួយភាគបីនៃចំនួនប្រជាជនក្នុងស្រុករស់នៅក្នុងភាពក្រីក្រ ។
លោក បានសង្កត់ធ្ងន់ថា «ភាពមិនស្មើគ្នាគឺមិនអាចជៀសបានទេ»។ លោកបន្តថា ស្ថានភាពនេះតម្រូវឱ្យមានឆន្ទៈនិងការប្តេជ្ញាចិត្តរួមគ្នា សកម្មភាពស៊ីចង្វាក់គ្នាក្នុងវិធីសាស្រ្តសាមគ្គីភាព និងកិច្ចព្រមព្រៀងប្រកបដោយនិរន្តរភាពដែលឆ្លើយតបចំពោះផលប្រយោជន៍រួម៕