អ៊ុយក្រែនស្នើបទឈប់បាញ់ក្នុងកិច្ចចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីត

អ៊ុយក្រែននិយាយថា ខ្លួននឹងប្រើប្រាស់កិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឲ្យមានបទឈប់បាញ់នៅទាំងនៅលើដី អាកាស និងសមុទ្រ។
ការជំរុញការទូតជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានការជជែកវែកញែកដែលផ្ទុះឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ទៅកាន់សេតវិមានកាលពីចុងខែមុន បន្ទាប់ពីសហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនបាននិយាយថា នៅក្នុងកិច្ចចរចា ពួកគេបានស្នើបទឈប់បាញ់ទាំងនៅលើដី អាកាស និងនៅលើសមុទ្រ។
ថ្មីៗនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោកប្រធានាធិបតី ត្រាំ បាន ប្តេជ្ញាបញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសង្កត់ធ្ងន់ថា «ភាគីទាំងអស់ត្រូវតែចាត់វិធានការដើម្បីទទួលបានសន្តិភាពប្រកបដោយនិរន្តរភាព»។
ក្រោយការចរចារសហរដ្ឋអាមេរិកបានសម្រេចបន្តផ្តល់ជំនួយយោធានិងការចែករំលែកព័ត៌មានទាក់ទងនឹងសមរភូមិឡើងវិញដល់អ៊ុយក្រែន។
ពាក់ព័ន្ធនឹងការចរចារនេះ វ៉ាទីកង់បាននិយាយថា ការចរចាសន្តិភាពដ៏ត្រឹមត្រូវត្រូវការពេលវេលា «បទឈប់បាញ់ អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រសិនបើមានឆន្ទៈ»។
ដូចដែលសម្តេចប៉ាប តែងតែមានបន្ទូល អ្វីៗដែលត្រូវការគឺមេដឹកនាំ ថាពួកគេមានឆន្ទៈ លើសន្តិភាព ឬ សង្រ្គាម៕
Daily Program
