អ៊ុយក្រែនការរីកចម្រើនដ៏ពិតប្រាកដនៅក្នុងការពិភាក្សាអឺរ៉ុបស្នើនូវកងកម្លាំង​ពហុជាតិ​សាសន៍

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអបអរសាទរនូវការរីក ចម្រើននៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីបញ្ចប់សង្រ្គាម​ជាមួយរុស្ស៊ី។ ចំណែក អឺរ៉ុបបានបោះជំហានទៅមុខនៅក្នុងសំណើរសុំឲ្យមានកងកម្លាំងពហុជាតិ​សាសន៍ដើម្បីធានា សន្តិភាពនៅអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែនបានចរចានៅទីក្រុងប៊ែរឡាំង​ជាមួយ​បេសកកជន​ពិសេស​អាម៉េរិក លោកស្តេវ វីកូហ្វ និងលោកចារ៉េដ គូស្នឺ ដើម្បីព្យាយាមឈាន​ទៅរកការ​ព្រមព្រៀង​គ្នានៅលើផែនការមួយ​ដែលអាចអនុញ្ញាតឲ្យបញ្ចប់ការប្រយុទ្ធគ្នា។

នៅចំកណ្តាលនៃកិច្ចពិភាក្សា ការការពារដែលអ៊ុយក្រែននឹងទទួលបានពីអាម៉េរិកបន្ទាប់ពីការ ឈប់បាញ់មួយអាចកើតមានជាយថាហេតុ។ នេះគឺដើម្បីកម្លាទីក្រុងមូស្គូមិនឲ្យបង្កើតការ ឈ្លានពានថ្មីនោះ។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយអំពីការរីកចម្រើន។ ចំណែកលោកអធិការបតី​អាឡឺម៉ង់ ហ្វ្រ៊ីឌ្រីដ ម៉ឺហ្ស៍ បានសរសើរសំណើរអាម៉េរិកថា គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅ​ខណៈ​​ដែល​សហរដ្ឋអាម៉េរិកបាននិយាយថា នឹងផ្តល់ការធានាសន្តិសុខខ្លាំងក្លា ប៉ុន្តែបើតាម​រុស្ស៊ី រឿងនេះ គឺ​មិនអាចទទួលយកបាន។

ការធានាសន្តិសុខនេះ​នឹងស្រដៀងនឹងអ្វីដែលមានក្នុងមាត្រាទី៥ នៃសន្ធិសញ្ញា​អង្គការ​ណាតូ ដែលគ្រោងទុកនូវការផ្តល់ជំនួយខាងយោធារបស់សម្ព័ន្ធមិត្ត។ ប៉ុន្តែអ៊ុយក្រែន​នឹង​មិន​ចូលរួម​ជាមួយ​អង្គការណាតូទេ ឲ្យស្របតាមអ្វីដែលជាការទាមទារ​របស់ទីក្រុងមូស្គូ​តាំង​ពី​ច្រើន​ឆ្នាំមក​ហើយ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបញ្ចេញដោយរដ្ឋាភិបាលអាឡឺម៉ង់ បានឲ្យដឹងថា មេដឹក​នាំនៃប្រទេសសំខាន់ៗ របស់អឺរ៉ុប មានជាអាទិ៍ អាឡឺម៉ង់ បារាំង និងអង់គ្លេស និង​សហភាព​អឺរ៉ុប បានចូលរួមជាមួយសំណើររបស់ពួកគេ​ឲ្យមានកងកម្លាំងពហុ​ជាតិ​សាសន៍​សម្រាប់​អ៊ុយក្រែន​ដែលនឹងរួមផ្សំ​ដោយការចូលរួមពីប្រជាជាតិផ្សេងៗដោយស្ម័គ្រចិត្ត និងត្រូវ​បានគាំទ្រដោយសហរដ្ឋអាម៉េរិក និងការគាំទ្រក្នុងរបៀបឲ្យមានចីរភាពសម្រាប់​ទាហាន​​​​អ៊ុយក្រែន​ដែលត្រូវមាន ៨០០០០០នាក់។

ឯកសារបញ្ជាក់ថា រឿងពីពេលនេះទៅ គឺត្រូវធ្លាក់លើរុស្ស៊ី​ដែលត្រូវបង្ហាញឆន្ទៈរបស់ខ្លួន​ក្នុង​ការងារ​ដើម្បីគាំទ្រឲ្យមានសន្តិភាពដោយចីរភាព។

ទម្រង់អ៊ុយក្រែនអាម៉េរិកអឺរ៉ុប បង្កឡើងជាលើកទី១ ចាប់តាំងពីការបង្ហាញនូវផែនការអាម៉េរិក​កាល​ពីខែវិច្ឆិកា ដែលត្រូវបានវិនិច្ឆ័យថា ផ្តល់អត្ថប្រយោជន៍ច្រើនពេកសម្រាប់ទីក្រុងមូស្គូ នៅ​ទ្វីប​អឺរ៉ុបដែលជាទ្វីបចាស់។

ប៉ុន្តែជម្រៅនៃទំនាស់នៅតែស្ថិតមាន គឺជា បញ្ហានៃការប្រគល់ដីរបស់អ៊ុយក្រែន​ដែល​ទាមទារ​ដោយរុស្ស៊ី។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា វាមានបញ្ហាស្មុគស្មាញមួយចំនួន ជាពិសេស បញ្ហា​ដែលពាក់ព័ន្ធនឹងដែនដី។ និយាយដោយស្មោះអំពីរឿងនេះ យើងស្ថិតនៅមានជំហរខុស​គ្នា​នៅ​ឡើយ។

ឯកសារដែលផ្សព្វផ្សាយដោយអឺរ៉ុប​កាលពីថ្ងៃចន្ទ មិនបានលើកឡើងអំពីបញ្ហាដ៏មុតស្រួចនេះ​ទេ ដោយបញ្ជាក់យ៉ាងខ្លាំងថា ព្រំដែនអន្តរជាតិនឹងមិនត្រូវកែប្រែដោយសារ​ការប្រើកម្លាំង​យោធាឡើយ។

ទីក្រុងមូស្គូទាមទារជាមុនឲ្យបញ្ឈប់ការប្រយុទ្ធ និងអ៊ុយក្រែនត្រូវប្រគល់ឲ្យរុស្ស៊ីនូវដែនដី​ដែល​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន​នៅអាងទន្លេដុនបាស ភាគកើត និងសំណើរ​របស់​អាម៉េរិក​ដំបូងក៏ជំរុញក្នុងន័យនេះដែរ។ នេះគឺជាបន្ទាត់ក្រហមរបស់ទីក្រុងគៀវ។

 

Daily Program

Livesteam thumbnail