អ៊ីស្រាអែល និងអ៊ីរ៉ង ៖ លោកដូណាល់ ត្រាំ បញ្ជាក់ថា បទឈប់បាញ់ចូលជាធរមាន

នៅថ្ងៃក្នុងរាត្រីពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្លងចូលថ្ងៃអង្គារ ទី២៤ លោកដូណាល់ ត្រាំ បាន ប្រកាសថា អ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលមានសង្រ្គាមតាំងពីថ្ងៃទី១៣ មិថុនា បានទទួលយកបទ ឈប់បាញ់ ដែលត្រូវរំពឹងឲ្យមានការបញ្ចប់សង្រ្គាមជាផ្លូវការ ដែលនៅក្នុងសង្រ្គាមនេះ សហរដ្ឋអាម៉េរិក ក៏បានចូលអន្តរាគមន៍ផ្ទាល់ដោយទម្លាក់គ្រាប់បែកលើមូលដ្ឋាននុយក្លេអ៊ែរ អ៊ីរ៉ង់។
កាលពីព្រឹកថ្ងៃអង្គារ សេវាជួយសង្រ្គោះអ៊ីស្រាអែល បានបង្ហាញថា មានមនុស្សស្លាប់ ៣នាក់ នៅក្នុងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់នៅក្នុងភាគខាងត្បូងអ៊ីស្រាអែល ប៉ុន្មាននាទីមុនការចាប់ផ្តើមដោយមិនរំពឹងទុកនៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។
អង្គការម៉ាហ្ស៉េន ដាវីដ អាដូម ដែលដូចជាអង្គការកាកបាទក្រហមរបស់អ៊ីស្រាអែល បានប្រកាសថា ៖ “បន្ទាប់ពីការវាយប្រហារដោយមីស៊ីលនៅក្នុងភាគខាងត្បូងអ៊ីស្រាអែល ៖ នៅដំណាក់កាលនេះ ក្រុមការងាររបស់អង្គការ បានប្រកាសប្រាប់ថាមានការស្លាប់របស់មនុស្ស ៣នាក់”។ អង្គការនេះបង្ហាញទៀតថា មានមនុស្ស ៨នាក់ រងរបួស។
ទាហានអ៊ីស្រាអែល បានរៀបរាប់ថា អ៊ីរ៉ង បានបាញ់មីស៊ីលមកលើដែនដីខ្លួន ដោយមិនបានបញ្ជាក់ច្បាស់លាស់ទេថា ពួកវាបាញ់ចេញពីទីតាំងណា?
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ Irib បានប្រកាសអំពីរលកនៃការបាញ់មីស៊ីលលើកទី៤ និងតាម ដោយរលកលើកទី៥ របស់អ៊ីរ៉ងសំដៅទៅកាន់អ៊ីស្រាអែល នៅខណៈពេលបទឈប់បាញ់ ត្រូវ បានប្រកាសដោយទីក្រុងវ៉ាស៊ីនតុន ដែលនឹងត្រូវចូលជាធរមាន។ នៅលើបណ្តាញសង្គម តេឡេក្រាម Irib បានប្រកាសថា ៖ “រលកលើកទី៥ នៃការបាញ់មីស៊ីល គឺសំដៅលើដែនដីគ្រប់គ្រងដោយអ៊ីស្រាអែលនៅភាគខាងជើង”។
ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសការឈប់បាញ់ដោយលោកដូណាល់ ត្រាំ មានការផ្ទុះជាបន្ត បន្ទាប់ អង្រួនទីក្រុងតេអេរ៉ង់។ ការផ្ទុះទាំងនេះ ដែលត្រូវបានគេឮនៅភាគខាងជើង និងភាគ កណ្តាលទីក្រុងតេអេរ៉ង់ គឺស្ថិតនៅក្នុងចំណោមការផ្ទុះដ៏ហិង្សាបំផុត ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃទី១៣ ខែមិថុនា។ ពួកវាបានធ្វើឲ្យញ័រអស់បង្អួតនៃ អគារ និងក៏បានឮនូវសម្លេងយន្តហោះចម្បាំងដែលហោះនៅលើរដ្ឋធានីផងដែរ។
នៅក្នុងសារមួយនៅលើបណ្តាញសង្គម Truth Social របស់លោក ប្រធានាធិបតីអាម៉េរិក និយាយថា បទឈប់បាញ់ត្រូវតែចូលជាធរមាននៅថ្ងៃអង្គារ។ លោកដូណាល់ ត្រាំ បានថ្លែងថា អ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រូវយល់ព្រមបទឈប់បាញ់ទាំងស្រុង ដែលត្រូវចាប់ផ្តើម នៅថ្ងៃអង្គារ និងធ្វើឲ្យកើតឡើងនូវការបញ្ចប់សង្រ្គាមជាផ្លូវការផងដែរ។ លោកបានសរសេរថា ៖ “វាគឺជាការសមរម្យទាំងស្រុងសម្រាប់អ៊ីស្រាអែល និងអ៊ីរ៉ង ដែលត្រូវមានបទឈប់បាញ់ ពេញលេញ និងទាំងស្រុង”។
យោងតាមសាររបស់លោក វាហាក់បីដូចជា ការឈប់បាញ់ត្រូវតែធ្វើឡើងក្នុងរយៈពេល ២៤ ម៉ោងដំបូង អ៊ីរ៉ង់ត្រូវបញ្ឈប់រាល់ប្រតិបត្តិការរបស់ខ្លួន មុននឹងអ៊ីស្រាអែលត្រូវធ្វើដូចគ្នា ១២ ម៉ោងក្រោយមក។
ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោកអាបបា អារ៉ាជី បានប្រកាសយ៉ាងលឿនថា មិនមានកិច្ច ព្រមព្រៀងទេនៅដំណាក់កាលនេះ ជាមួយអ៊ីស្រាអែលលើបទឈប់បាញ់នោះទេ ប៉ុន្តែអ៊ីរ៉ង់នឹងឈប់វាយប្រហារ ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារដែរ។ នៅក្នុងសារមួយដែលផ្សព្វផ្សាយ នៅលើបណ្តាញសង្គម X លោកបានបញ្ជាក់ថា ៖ “ប្រសិនបើរបបអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារខុសច្បាប់ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ នៅម៉ោង ៤ព្រឹក ម៉ោងនៅទីក្រុងតេអេរ៉ង់ យើងក៏មិនមានប្រាថ្នាការឆ្លើយតបដោយវាយប្រហារ របស់យើងនៅពេលបន្ទាប់មកដែរ។
Daily Program
