អ៊ីស្រាអែលបើកការវាយប្រហារយ៉ាងទូលំទូលាយនៅលីបង់

កងកម្លាំងយោធាអ៊ីស្រាអែល​បាន​និង​កំពុង​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​លីបង់​បង្ករឲ្យមនុស្សរាប់រយនាក់ត្រូវភៀសខ្លួន ។​

កងកម្លាំង​ការពារ​អ៊ីស្រាអែល​និយាយ​ថា​ពួកគេ​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ហេសបូឡា​ជាង​១០០។ ក្រសួង​សុខាភិបាល​លីបង់​និយាយ​ថា មនុស្ស​២៣​នាក់​ឥឡូវ​ត្រូវ​បាន​គេ​ដឹង​ថា​ត្រូវ​បាន​សម្លាប់​បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ទូទាំង​ទីតាំង​ផ្សេងៗ។

នៅព្រឹកថ្ងៃពុធ អ៊ីស្រាអែលបានស្ទាក់ចាប់កាំជ្រួចមីស៊ីល ក្រុមហេសបូឡា ដែលបានបាញ់ឆ្ពោះទៅទីក្រុង តេលអាវីវ ដែលជាទីក្រុងធំបំផុតរបស់អ៊ីស្រាអែល។

ក្រុមហេសបូឡា បាននិយាយថា គោលដៅរបស់ខ្លួនគឺជាទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហារថ្មីៗនេះលើក្រុមនេះ។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ការវាយប្រហាររបស់ហេសបូឡា​មិន​មាន​ការ​ខូច​ខាត​ឬ​រង​របួស​ទេ។

ជាការឆ្លើយតបនឹងការវាយប្រហារនៅទីក្រុង តេលអាវីវ​ អ៊ីស្រាអែលបានធ្វើការវាយប្រហារបន្ថែមទៀតលើប្រទេសលីបង់។ កន្លែងដែលមនុស្សរាប់ពាន់នាក់កំពុងបន្តដំណើរឆ្ពោះទៅភាគខាងជើង ដើម្បីគេចពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង។

ទន្ទឹមនឹងនេះ ជនជាតិអង់គ្លេសនៅលីបង់ត្រូវបានណែនាំឱ្យ "ចាកចេញជាបន្ទាន់" ហើយកងទ័ពអង់គ្លេសកំពុងធ្វើដំណើរទៅកាន់កោះស៊ីប ដើម្បីដោះស្រាយជាមួយនឹងការជម្លៀសដែលអាចកើតមាន។

ប្រទេសផ្សេងទៀត  រួមទាំងសហរដ្ឋអាមេរិក កាណាដា បារាំង និងជប៉ុន ក៏កំពុងជំរុញពលរដ្ឋរបស់ពួកគេឱ្យចាកចេញផងដែរ។

Daily Program

Livesteam thumbnail