អ៊ីស្រាអែលនិងហាម៉ាសបន្តផ្លាស់ប្តូរចំណាប់ខ្មាំងនៅហ្គាសា

វ៉ាទីកង់ញូវបានរាយការណ៍ថា ចំណាប់ខ្មាំង អ៊ីស្រាអែល បី នាក់ ដែល ក្រុម ហាម៉ាស ចាប់ ពង្រត់ ក្នុង ឆ្នាំ ២០២៣ ត្រូវ បាន ដោះលែង នៅ ហ្គាហ្សា។

ប្រភពដដែលបានរាយការណ៍ថា ចំណាប់ខ្មាំងទាំងនេះ ត្រូវបានដោះលែង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលកំពុងបន្ត ហើយ បុរស ទាំង បី នាក់ នេះ បាន ជួបជុំ គ្រួសារ នៅ អ៊ីស្រាអែល វិញ ហើយ ។

ទន្ទឹមនឹងនេះ អ្នកទោសប៉ាឡេស្ទីន ១៨៣ នាក់ត្រូវបានដោះលែងជាថ្នូរនឹងការផ្ទុះឡើងនូវឈុតឆាកដ៏រីករាយនៅតំបន់ វេសបេង (West Bank)និង រ៉ាម៉ាឡាស ( Ramallah) ដែលកំពុងតែកាន់កាប់ដោយអ៊ីស្រាអែល។

ក្រៅពីនោះជាផ្នែកខ្លះ នៅ តាម ច្រក ព្រំដែន រ៉ាហ្វាស ( Rafah) ចូលទៅតំបន់ហ្គាហ្សានៅតែ បន្ត ដំណើរការ  និងបានបើកឡើងវិញ ដែលអនុញ្ញាតឱ្យផ្នែកវេជ្ជសាស្រ្ត បាន ចូល ទៅដល់ ជាលើកដំបូងចាប់តាំងពីឆ្នាំមុន។

នៅពេលដែលច្រកនេះបានបើក គេរាយការណ៍ថាកុមារ ៥៦នាក់ដែលរងរបួសនិងកំពុងមានជំងឺ គឺជាមនុស្សដំបូងដែលបានមកដល់អេហ្ស៊ីបតាមច្រកនេះ។

អង្គការសុខភាពពិភពលោកបាននិយាយថា មនុស្សប្រហែល ១៥.000 នាក់បច្ចុប្បន្នត្រូវការការព្យាបាលនៅខាងក្រៅតំបន់ហ្គាហ្សា។

កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមាន រហូតមកដល់ពេលនេះ បានជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ១៣នាក់ កម្មករថៃ ៥នាក់ និងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។

ពាក់ព័ន្ធនឹងផែនការសន្តិភាពនៅក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសមកពីអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម និងប៉ាឡេស្ទីន គ្រោងនឹងកោះប្រជុំនៅទីក្រុងគែរនៅពេលក្រោយ។

កិច្ចប្រជុំនេះនឹងពិភាក្សាអំពីបញ្ហាជាច្រើនដែលទាក់ទងនឹងតំបន់ហ្គាហ្សា រួម យោបល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទងនឹងចលនារបស់ប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាទៅកាន់អេហ្ស៊ីប និងហ្ស៊កដានី៕

Daily Program

Livesteam thumbnail